សម្តេចតេជោ ជំរុញក្រសួងយុត្តិធម៌ពិចារណាកែច្បាប់ដកសញ្ជាតិជនក្បត់ជាតិ ឃុបឃិតជាមួយបរទេសបំផ្លាញប្រទេស
សម្តេចតេជោហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា បានស្នើដល់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ពិនិត្យមើលការកែច្បាប់ ដើម្បីដកសិទ្ធជនណាម្នាក់ ដែលឃុបឃិតជាមួយជនបរទេស ដើម្បីបំផ្លាញប្រទេសជាតិរបស់ខ្លួន ។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងពេលសំណេះសំណាលមួយ នៅខេត្តព្រះវិហារ ដែលមានភាពតានតឹងព្រំដែនជាមួយប្រទេសថៃ ។ សម្តេចតេជោ បានមានប្រសាសន៍បែបនេះ ខណ:ដែលកម្ពុជាមានភាពតានតឹងជាមួយប្រទេសថៃ ក្នុងជម្លោះព្រំដែន ។ នៅក្នុងពេលជាមួយគ្នានោះក៏មានការវិភាគដែលថា…