Blog

ការពារជាតិជប៉ុន៖ ជប៉ុនសាកល្បងបាញ់មីស៊ីល Type-88 កម្ទេចនាវាជាលើកដំបូង

ជប៉ុន៖ ប្រទេសជប៉ុនបានបាញ់សាកល្បងមីស៊ីលក្នុងដែនដីរបស់ខ្លួនជាលើកដំបូង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃពុធ ទី២៥ ខែមិថុនា។ មីស៊ីលដែលជប៉ុនបានបាញ់សាកល្បងនោះគឺមីស៊ីល Type-88 ដែលជាប្រភេទមីស៊ីលសម្រាប់បាញ់ចេញពីលើដីទៅកម្ទេចនាវានៅលើផ្ទៃសមុទ្រ។ បើតាមកងកម្លាំងស្វ័យការពារជើងគោកជប៉ុនបានបញ្ជាក់ថា ការបាញ់សាកល្បងមីស៊ីលនេះបានរៀបចំឡើងនៅក្នុងតំបន់ភាគខាងជើងនៃកោះហុកកៃដូ ហើយវាក៏ជាផ្នែកមួយនៃវគ្គបណ្តុះបណ្តាលពិសេសទៅកាន់ក្រុមយោធាជើងគោកផងដែរ។ ប្រភពខាងលើបានបន្តថា ជោគជ័យនៃការបាញ់សាកល្បងមីស៊ីលនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើនក្នុងវិស័យការពារជាតិ និងការពង្រឹងសមត្ថភាពយោធាជប៉ុន ដើម្បីឆ្លើយតបនឹងការគំរាមគំហែងរបស់ចិន៕ អត្ថបទ៖…

យន្តហោះ Qantas អូស្រ្តាលី៖ ហោះគ្មានគោលដៅ ១៥ម៉ោង ក្រោយវិបត្តិបាញ់ប្រហារនៅមជ្ឈិមបូព៌ា

អូស្រ្តាលី៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងត្រូវហោះនៅលើអាកាសអស់រយៈពេល ១៥ម៉ោងដោយគ្មានគោលដៅ ដោយសារតែបាញ់ប្រហារគ្នានៅតំបន់មជ្ឈិមបូព៌ា នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃអង្គារ ទី២៤ ខែមិថុនា។ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងនេះគឺជាយន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Qantas Airways មានទិសដៅធ្វើដំណើរចេញពីទីក្រុង​ Perth នៃប្រទេសអូស្រ្តាលីឆ្ពោះទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង។ ប្រភពខាងលើបានបន្តថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងគឺជាយន្តហោះប្រភេទ Boeing 787 …

ប្រយុទ្ធគ្រឿងញៀន៖ ឯកឧត្តម ស សុខា ជំរុញស្ដារនីតិសម្បទាអ្នកញៀន និងអំពាវនាវវិនិយោគមណ្ឌលបន្សាប រួមទាំងកិច្ចសហការអន្តរជាតិ

បាត់ដំបង ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការស្តារនីតិសម្បទាអ្នកមានគ្រឿងញៀន ឬការបន្សាបគ្រឿងញៀន គឺជាការផ្តល់ឱកាសដល់អ្នកញៀនគ្រឿងញៀន បានកែខ្លួនវិលត្រឡប់មកធ្វើជាពលរដ្ឋល្អ។ បើតាមឯកឧត្តមអភិបន្តិបណ្ឌិត ការស្ដារនីតិសម្បទាអ្នកមានគ្រឿងញៀន ត្រូវការជាចាំបាច់នូវការគាំទ្រលើកទឹកចិត្តពីមជ្ឈដ្ឋានជុំវិញ ទាំងក្រុមគ្រួសារ និងសង្គម ខណៈការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបការជួញដូរគ្រឿងញៀន…

បំពុលបរិស្ថាន៖ ក្រសួងបរិស្ថាន បិទផ្នែកផលិតកម្មរោងចក្រ២ នៅខេត្តព្រះសីហនុ

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រសួងបរិស្ថានបានសម្រេចបិទផ្នែកផលិតកម្មរបស់ក្រុមហ៊ុន Kubon (Cambodia) Biotechnology Co., Ltd និងក្រុមហ៊ុន Cambodian Noble Taste Food Co.,…

ព័ត៌មានសំខាន់! ថៃបើកច្រកព្រំដែនអន្តរជាតិឆងចម-អូរស្មាច់ ខេត្តសុរិន្ទ-ឧត្តរមានជ័យ ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១០យប់

ថៃ ​សម្រេច​បេីកច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ ឆង​ ចម​ ខេត្ត​សុរិន្ទ​ ទល់មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់​ ខេត្ត​ឧត្ដរមានជ័យ​ ចាប់ពី​ម៉ោង​៦ព្រឹក​ដល់ម៉ោង​១០យប់ សីហា – ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី២៥ ខែមិថុនា ឆ្នាំ២០២៥​ភាគីថៃ​សម្រេច​បេីកច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ ឆង​ ចម​ ខេត្ត​សុរិន្ទ​ ទល់មុខ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់​ ខេត្ត​ឧត្ដរមានជ័យ​…

រកឃើញពងក្រពើភ្នំ៖ ៤៣គ្រាប់បន្ថែមទៀតនៅឧទ្យានជាតិជួរភ្នំក្រវាញឆ្នាំ២០២៥

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា កាលពីពាក់កណ្តាលដើមខែមិថុនា ឆ្នាំ២០២៥ នេះ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន សហការជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិ និងសហគមន៍មូលដ្ឋាន បានរកឃើញសំបុកពងកូនក្រពើភ្នំចំនួន ០៣…

សម្ដេចតេជោ ហ៊ុន សែន ៖ ទស្សន៍ទាយថៃនឹងមាននាយករដ្ឋមន្ត្រីថ្មីក្នុង ៣ខែខាងមុខ ហើយក៏ដឹងជានរណា តែទុកឲ្យឆ្ងល់

សម្ដេចតេជោ ហ៊ុន សែន ៖ តាមការស្មានរបស់ខ្ញុំ ថៃនឹងមាននាយករដ្ឋមន្ត្រីថ្មី ក្នុងរង្វង់ ៣ខែ ខាងមុខ ហើយក៏ដឹងជានរណា តែទុកឲ្យឆ្ងល់ សីហា – ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានលើកឡើងថា…

វិវាទ​កម្ពុជា​-​ថៃ​ថ្មី​បំផុត​៖ សម្តេច​ហ៊ុន​ម៉ាណែត​ថា​មាន​ប្រទេស​សុំ​សម្របសម្រួល តែ​កម្ពុជា​មិន​ទាន់​ពឹង​នរណា​ឡើយ លើកលែង​៤​ចំណុច​ដែល​ពាក់ព័ន្ធ ICJ

រាជធានី​ភ្នំពេញ ៖​សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ទម្លាយ​រឿង​មួយ​ថា នៅ​មាន​ពេល​វិវាទ​ព្រំដែន​រវាង​កម្ពុជា​ជាមួយ​ប្រទេស​ថៃ មាន​ប្រទេស​មួយ​ចំនួន​សុំ​ខ្លួន​ចូលរួម​សម្របសម្រួល ហើយ​ចង់ឱ្យ​ដោះស្រាយ​កម្រិត​ទ្វេភាគី តែ​មក​ដល់​ម៉ោង​ស្មើ​នេះ​កម្ពុជា​មិន​ទាន់​បាន​ទៅ​ពឹង​អ្នក​ណា​ទេ លើកលែងតែ​៤​ប៉ុណ្ណោះ ។ ការ​ទម្លាយ​របស់​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ធ្វើ​ឡើង​ក្នុង​ឱកាស​សម្ដេច​មា​ហាប​វរ​ធិ​បតី​អញ្ជើញ​ជា​ធិ​បតី​ភាព ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​គណៈកម្មាធិការ​កណ្តាល ស​.​ស​.​យ​.​ក នៅ​សណ្ឋាគារ​សុខា សៀមរាប…

បិទបញ្ចប់សង្គ្រាម៖ លោកត្រាំប្រកាសអ៊ីរ៉ង់-អ៊ីស្រាអែលទទួលយកបទឈប់បាញ់ពេញលេញ

សង្គ្រាម​អី​ុ​ស្រា​អែ​ល​-​អី​ុ​រ៉​ង់ ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ ប្រកាស​នា​យប់​ថ្ងៃ​ទី​២៣​មិថុនា ពី​ឈប់​បាញ់​គ្នា​រយៈពេល​១២​ម៉ោង រវាង​អី​ុ​ស្រា​អែ​ល​និង​អី​ុ​រ៉​ង់ ដោយ​លោក​អះអាង​ថា​ប្រសិនបើ​ឈាន​ដល់​ក្លាយជា​បទ​ឈប់​បាញ់​គ្នា​អចិន្ត្រៃយ៍​នោះ​សង្គ្រាម​នេះ​នឹង​ត្រូវ​បញ្ចប់​។ ទោះបី​យ៉ាងណា​ទាំង​អី​ុ​រ៉​ង់​ទាំង​អី​ុ​ស្រា​អែ​ល នៅ​មិន​ទាន់​ធ្វើ​អត្ថាធិប្បាយ​នៅឡើយ​ទេ​។ លោក​ត្រាំ​ប្រកាស​បែប​នេះ​បន្ទាប់​ពី​អី​ុ​រ៉​ង់​បាន​តបត​វិញ វាយ​ប​ហារ​មូលដ្ឋាន​យោធា​ធំ​អា​មេ​រិ​ក​នៅ​កា​តា សងសឹក​ការ​វាយប្រហារ​របស់​អា​មេ​រិ​កលើ​បណ្ដា​ទីតាំង​នុយក្លេអ៊ែរ​របស់​ខ្លួន​។ ក្នុង​សារ​មួយ​តាម​បណ្ដាញ​សង្គម​TRUTH SOCIAL ប្រធានាធិបតី​អា​មេ​រិ​ក​ពន្យល់​ថា បទ​ឈប់​បាញ់​គ្នា​នោះ​ត្រូវ​ចូល​ជា​ធរមាន​ជា​ដំណាក់កាល ចាប់ពី​ម៉ោង​៦​ព្រឹក​ម៉ោង​នៅ​ក្រុងប៉ារីស​ថ្ងៃ​ទី​២៤​មិថុនា​ទៅ​។ លោក​បន្ត​ថា​ទាំង​អី​ុ​ស្រា​អែ​ល​ទាំង​អី​ុ​រ៉​ង់​បាន​យល់​ស្រប​លើ​កិច្ច​កិច្ចព្រមព្រៀង​រួម​មួយ​ថា បទ​ឈប់​បាញ់​គ្នា​ពេញលេញ​និង​ទាំងស្រុង​ត្រូវ​មាន​ក្នុង​ប្រមាណ​៦​ម៉ោង​ទៀត​ពេល​ដែល​អី​ុ​ស្រា​អែ​ល​និង​អី​ុ​យ​រ៉​ង់​បង្ហើយ​បណ្ដា​បេសកកម្ម​ចុង​ក្រោយ​របស់​ពួក​គេ​ក្នុង​រយៈពេល​១២​ម៉ោង ហើយ​បន្ទាប់​ពី​នេះ​សង្គ្រាម​នឹង​ត្រូវ​ចាត់​ទុក​ថា​បញ្ចប់​។…

អ៊ីរ៉ង់​វា.យ​ប្រហារ​មូលដ្ឋានទ័ពអាមេរិកនៅកាតា តែគ្មានអ្នកស្លាប់ ឬរបួស! លោកត្រាំថាជាសញ្ញាវិជ្ជមាន

ទី​ក្រុង​តេ​អេ​រ៉ង់៖ កាលពី​យប់​មិញ​ អ៊ីរ៉ង់​បាញ់​មីស៊ីល​ដាក់​មូល​ដ្ឋាន​យោធា​របស់​អាមេរិក​នៅ​ប្រទេស​កាតា​ប៉ុន្តែ​មិន​បាន​បង្ក​ការ​ស្លាប់​ ឬ​របួស​មនុស្ស​ទេ​។ លោកត្រាំ​ចាត់​ទុក​ថា​វិធាន​ការ​វាយ​ប្រហារ​បែប​សង​សឹក​ពី​សំណាក់​ប្រទេស​​អ៊ីរ៉ង់​លើក​នេះ​មិន​មាន​អ្វី​ធ្ងន់​ធ្ងរ​​ទេ​​​។ ទន្ទឹម​នឹង​នោះ លោក​ជំរុញ​ឱ្យ​អ៊ីរ៉ង់ និង​អ៊ី​ស្រា​អែល​ខិត​ខំ​ចរ​ចា​សន្តិ​ភាព​នៅ​ពេល​ជម្លោះ​ឈាន​ដល់​ថ្ងៃ​ទី​១២​។​ ករណី​វាយ​ប្រហារ​មូល​ដ្ឋាន​ទ័ព​អាកាស​អាមេរិក​នៅ​អាល់​អ៊ូដេត (Al Udeid) នៃ​​ប្រទេស​កាតា​នោះ​អាច​នឹង​ធ្វើ​ឱ្យ​សង្គ្រាម​ឆេះ​រាល​ដាល​កាន់​តែ​ខ្លាំង​។ អ៊ីរ៉ង់​ព្រមាន​ថា​ខ្លួន​ត្រូវ​តែ​សង​សឹក​ករណី​អាមេរិក​ទម្លាក់​គ្រាប់​បែក​ទម្ងន់​៣​ម៉ឺន​ផោន ឬ​ស្មើ​នឹង​ជាង​១៣​តោន​ទៅ​លើ​ទី​តាំង​នុយ​ក្លេអ៊ែរ​ក្រោម​ដី​របស់​ខ្លួន​។ លោក​ត្រាំ​ថែម​ទាំង​បង្ហើប​ឱ្យ​ដឹង​ពី​ផែន​ការ​ដូរ​របប​ដឹក​នាំ​នៅ​អ៊ីរ៉ង់​ថែម​ទៀត​។ មេ​ដឹក​នាំ​កំពូល​អ៊ីរ៉ង់​ថ្លែង​ថា​យើង​​មិន​បាន​រំលោភ​បំពាន​នរណា​ម្នាក់​ទេ​ ហើយ​យើង​ក៏​មិន​អាច​បណ្ដោយ​ឱ្យ​អ្នក​ដទៃរំលោភ​បំ​ពាន​មក​លើ​យើង​ដែរ​។ យើង​មិន​ចុះ​ញ៉ម​ការ​គំរាម​កំហែង​របស់​នរណា​ម្នាក់​ឡើយ​។ នេះ​ជា​ចំណុច​តក្កៈ​របស់​ប្រជា​ជាតិ​អ៊ីរ៉ង់​។ ​ប្រភព​ខ្លះ​ថា​មុន​​ការ​​វាយ​ប្រហារ​ទី​តាំង​យោធា​របស់​អាមេរិក​នៅ​កាតា​…