Blog

បទឈប់បាញ់! លោកត្រាំអះអាងថា អ៊ីរ៉ង់-អ៊ីស្រាអែល ឯកភាពបញ្ចប់ការវាយប្រហារ

ទី​ក្រុង​យេរូសា​ឡឹម៖ បន្ទាប់​វាយ​ប្រហារ​គ្នា​ជាង​មួយ​សប្ដាហ៍​នៅ​ទី​បំផុត​ អ៊ីរ៉ង់​ និង​អ៊ីស្រា​អែល​បាន​ឯក​ភាព​គ្នា​ទទួល​យក​បទ​ឈប់​បាញ់​​ដ៏​ពេញ​លេញ​ និង​ជា​ស្ថា​ពរ។ នេះ​បើ​យោ​ង​តាម​ការ​ប្រកាស​របស់​លោក​ត្រាំ​។ បទ​ឈប់​បាញ់​នេះ​កើត​មាន​ឡើង​បន្ទាប់​ពី​អ៊ីរ៉ង់​បាញ់​មីស៊ីល​ដាក់​មូល​ដ្ឋាន​យោធា​អាមេរិក​នៅ​ប្រទេស​កាតា​ដើម្បី​ជា​ការ​សង​សឹក​​ករណី​ដែល​អាមេរិក​ទម្លាក់​គ្រាប់​បែក​ និង​បាញ់​មីស៊ីល​ដាក់​ទី​តាំង​នុយ​ក្លេអ៊ែរ​បី​កន្លែង​របស់​ខ្លួន​​។ លោក​ត្រាំ​បង្ហោះ​សារ​នៅ​លើ​បណ្ដាញ​សង្គម​ថា​​បទ​ឈប់​បាញ់​​​នឹង​ចាប់​​អនុ​វត្ត​​នៅ​​យប់​ថ្ងៃ​អង្គារ​។ ដូច្នេះ​ប្រទេស​ទាំង​២​មាន​ពេល​៦​ម៉ោង​ដើម្បី​បិទ​បញ្ចប់​ការ​វាយ​ប្រហារ​។ ក្រោយ​ការ​ប្រកាស​នេះ យោធា​អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទេ​ ចំណែក​ខុទ្ទកាល័យ​របស់​លោក​ណឺតាន់​យ៉ាហ៊ូ​ក៏​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​សំណួរ​របស់​អ្នក​សារ​ព័ត៌​មាន​ដែរ​។ អ៊ីរ៉ង់​​មិន​​ទាន់​ធ្វើ​អត្ថា​ធិប្បាយ​អ្វី​ទាំង​អស់​។ អ៊ីរ៉ង់​វាយ​ប្រហារ​​ត្រឹម​តែ​បន្តិច​បន្តួច​ប៉ុណ្ណោះ​កាល​ពី​ថ្ងៃ​​ចន្ទ។ ​មានន័យ​ថាប្រទេស​នេះ​​ដក​ថយ​មួយ​ជំហាន​ដើម្បី​​បន្ធូរ​បន្ថយ​ស្ថាន​ការណ៍​​តាន​តឹង​។ ​មុ​ន​នឹង​វាយ​ប្រហារ​មូលដ្ឋាន​យោធា​អាមេរិក អ៊ីរ៉ង់​​​បាន​ប្រាប់​ទុក​ជា​មុន​​​​ដើម្បីងាយ​ស្រួល​ជម្លៀស​មនុស្ស​ចេញ​ឱ្យ​អស់​។ ដូច្នេះ​នៅ​ពេល​អ៊ីរ៉ង់​បាញ់​គ្រាប់​មីស៊ីល​ចូល​ទី​តាំង​នោះ​មិន​បណ្ដាល​ឱ្យ​ស្លាប់​ ឬ​របួស​មនុស្ស​ទេ​។​…

ហោរាសាស្ត្រ៖ ពីស្អែកនេះ! ថោះ កុរ ឆ្លូវ ខាល ជួបលាភធំ មានអ្នកជួយដោះស្រាយបញ្ហារាល់ថ្ងៃ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំថោះចាប់ពី​ស្អែក​ទៅ ឆ្នាំថោះ នឹង​មានរឿង​ល្អ​ៗ​ចូល​មក​ច្រើន​ណាស់​។ ជា​ពិសេស ក៏​មាន​លាភ​ក្នុង និង​ក្រៅ​ចូល​មក​ព្រម​គ្នា​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក្រដាសប្រាក់​ដែល​ហូរ​ចូល​មក​នឹង​មិន​ចេះ​ឈប់​នោះ​ឡើយ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គណនី​សន្សំ​ប្រាក់​របស់​អ្នក​កើន​លេខ​ខ្លាំង​មិន​គួរ​ឲ្យ​ជឿ​នោះ​ឡើយ​។ ឆ្នាំកុរចាប់ពី​ស្អែក​នេះ ឆ្នាំកុរ នឹង​អាច​ទទួល​បាន​ជំនួយ​ច្រើន​ខ្លាំង​ណាស់​។ ជា​ពិសេស ក្រោម​ការ​ជួយ​ទាំងនោះ នឹង​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ប្រាក់​ចំណេញ​ដែល​មិន​ចេះ​ទាប​នោះ​ឡើយ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ឲ្យ​តែ​អ្នក​ចាប់​ឱកាស​ជាប់…

ក្រសួងសុខាភិបាល៖ រកឃើញករណីផ្តាសាយបក្សី H5N1 លើស្ត្រីវ័យ៤១ឆ្នាំម្នាក់នៅសៀមរាប!

ភ្នំពេញ​៖ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នក ជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៤១ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ុន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ដែល មានទីលំនៅក្នុងភូមិល្បើក ឃុំដូនកែវ…

សុខភាពសាធារណៈ និងប្រសិទ្ធភាពការងារ៖ រដ្ឋមន្រ្តីសុខាភិបាលណែនាំឲ្យពង្រឹងការងារនៅតាមរាជធានី-ខេត្ត ជាពិសេសតំបន់ព្រំដែនកម្ពុជា-ថៃ ដើម្បីសុខុមាលភាពប្រជាជន

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែមិថុនា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត ដែលមានការអញ្ជើញចូលរួមពី…

ឆ្នាំកំណើតសំណាងទាំង៣៖ ផ្ទះគ្មានជម្លោះ ទ្រព្យហូរចូលដូចទឹក!

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំថោះ មមែ និង​កុរផ្ទះ​ដែល​មាន​ឆ្នាំ​៣​នេះ​នៅ​ជាមួយ​គ្នា នឹង​រស់នៅ​បាន​ចុះសម្រុង​ខ្លាំង​ណាស់​។ ជា​ពិសេស គ្មាន​បញ្ហា​ណា​ដែល​ពួក​គេ​ដោះស្រាយ​មិន​បាន​នោះ​ឡើយ​។ នៅ​ពេល​ដែល​គ្រួសារ​មិនកើត​ជម្លោះ នោះ​ទ្រព្យ​នឹង​ហូរ​ចូល​មក​ឯង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ចាយ​យ៉ាងណា​ក៏​នៅ​តែ​សល់​ច្រើន​មិន​គួរ​ឲ្យ​ជឿ​ផង​ដែរ​។ ឆ្នាំវក មមី និង​មមែផ្ទះ​ដែល​មាន​ឆ្នាំ​ទាំង​៣​នេះ គឺជា​ផ្ទះ​ដែល​មានសំណាង​ខ្លាំង​ណាស់ ដោយ​មិនសូវ​ជួបនឹង​គ្រោះ​នោះ​ទេ​។ ជា​ពិសេស ក្រដាសប្រាក់​នឹង​ចូល​មក​ពី​គ្រប់​ទិស​ទី ដោយ​ធ្វើ​ឲ្យ​ពួក​គេ​ប្រមូល​មិន​ចេះ​អស់នោះ​ទេ​។…

ជម្លោះសំឡេងលេចធ្លាយ៖ អ្នកនាំពាក្យ​សម្តេច​តេ​ជោ​ចំអក​ទៅ​ថៃ ថាបើ​ចិត្តសឿង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ

រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​សម្តេច​តេ​ជោ​ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​បាន​ចំអក​ទៅ​កាន់​អគ្គ​លេខាធិការ​រង​នាយក​រដ្ឋមន្ត្រី​ថៃ​ ដែល​ប្រកាស​ប្តឹ​សម្តេច​តេ​ជោ​ រឿង​បែកធ្លាយ​សម្លេង​សន្ទនា​ជាមួយ​នាយក​រដ្ឋមន្ត្រី​ខ្លួន​ថា បើ​ចិត្តសឿង​ប្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​(ICJ)​ ។ ការ​លើក​ឡើង​អ្នកនាំពាក្យ​សម្តេច​តេ​ជោ​បន្ទាប់​ពី មេដឹកនាំ​គណបក្ស Seri Ruam Thai បាន​ដាក់​ពាក្យ​ប​ណ្តឹ​ងទៅប៉ូ​លិ​ស​ប្រឆាំង​នឹង​ប្រធាន​ព្រឹទ្ធសភា​កម្ពុជា សម្ដេច ហ៊ុន សែន បន្ទាប់​ពី​គាត់​(​សម្ដេច​) ត្រូវ​គេ​បានឮ​នៅ​ក្នុង​ឃ្លី​ប​សំឡេង​ដែល​លេច​ធ្លាយបញ្ជា​ឱ្យ​សម្លាប់​គូប្រជែង​នយោបាយ​របស់​គាត់​នៅ​ក្នុង​ប្រទេស​ថៃ​…

ចាប់បានចោរគាស់ដំបូល៖ ធ្លាប់ជាប់គុក២ដង ឡើងដើមឈើគាស់ផ្ទះ២លួចទ្រព្យសម្បត្តិ នៅក្រុងតាខ្មៅ!

ខេត្តកណ្តាល ៖ ជនសង្ស័យ​ម្នាក់​ធ្លាប់​ជាប់​ពន្ធនាគារ ខេត្តកណ្តាល​ចំនួន​០២​ដង មិន​រាងចាល ហើយ​លើក​នេះ​គា​.​ស់​ផ្ទះ​ចូល​តាម​ដំបូល​ក្បឿង​លួច​ទ្រព្យសម្បត្តិ ត្រូវ​បាន​សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​បាន ។ ការ​បង្ក្រាប​នេះ​ដែរ​បាន​ធ្វើ​ទ្បើ​ង កាលពី​វេលា​ម៉ោង​០១​និង​០០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០២៥ ចំណុច​ផ្លូវ​២១ ភូមិ​តា​ខ្មៅ​២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ លោក​វរសេនីយ៍ឯក…

កិច្ចសហប្រតិបត្តិការយោធា៖ កងទ័ពកម្ពុជា-ជប៉ុន បន្តពូនជ្រុំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ូរីស៊ីតា យ៉ាស៊ូនូរី មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅអគ្គបញ្ជាការដ្ឋាន ខណៈដែលឯកឧត្ដម ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ ក្នុងឱកាសនោះ…

ឯកសារច្បាប់ ICJ: កិច្ចប្រជុំគណៈកម្មការរៀបចំឯកសារដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របី

ភ្នំពេញ ៖ កិច្ចប្រជុំដំបូងរបស់គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បានផ្លាស់ប្ដូរយោបល់លើបច្ចុប្បន្នភាពការងារដែលបាន និងកំពុងអនុវត្ត ក្នុងដំណើរការនីតិវិធីជាមួយតុលាការ ICJ និងពិភាក្សាពីការកំណត់យុទ្ធសាស្រ្ត និងផែនការការងារបន្តទៅមុខ ដើម្បីសម្រេចគោលដៅសំខាន់ៗ ដែលបានដាក់ចេញ។ សេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ស្ដីពីកិច្ចប្រជុំលើកទី១ របស់គណៈកម្មការរៀបចំឯកសារ ដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ថ្ងៃទី២៣…

កម្ពុជាខ្លាំង: ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឲ្យកម្ពុជាប្ដូរផ្ដាច់ការពារទឹកដី និងអធិបតេយ្យភាព

សៀមរាប ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ថា ស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ទើបធ្វើឱ្យប្រទេសយើងខ្លាំង ហើយកម្ពុជាប្ដូរផ្ដាច់ក្នុងការការពារទឹកដី និងអធិបតេយ្យភាពជាតិ ។ ជាមួយគ្នានេះ,…