កម្ពុជា-ថៃ: ក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុងការអះអាងមិនពិតរបស់ថៃ ករណីទាហាននាំអ្នកជិះកង់ ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ ដោយគ្មានការជូនដំណឹងជាមុន
(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន។ ក្នុងនោះ ក្រសួងការពារជាតិ បានបញ្ជាក់បន្ថែមថា…