Blog

ក្រុមឃាតករសារភាព! ពួកគេបានប្លន់និងវាយសម្លាប់បុរសម្នាក់ចោលសពនៅ OCIC កាល៥ថ្ងៃមុន

រាជធានី​ភ្នំពេញ ៖ ពិតជា​ឈាម​ស្រែក​ស្បែក​ហៅ​ត្រឹមតែ​រយៈពេល ៥ ថ្ងៃ កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សហការ​ជាមួយ​អាវុធហត្ថ​មូលដ្ឋាន​ជ្រោយចង្វារ បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​វែកមុខ ចាប់ខ្លួន​ជនសង្ស័យ​ជា​ឃាតករ​ចំនួន​៥ នាក់ ពាក់​ពន្ធ​ករណី​សម្លាប់​បុរស​ម្នាក់ ចោល​សាកសព​ស្ថិត​នៅ​ក្នុង​ដី​ឡូ​មួយ​កន្លែង តាម​បណ្តោយ​ផ្លូវ OCIC សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោ យ​ចង្វារ រាជធានី​ភ្នំពេញ ដែល​ជា​អំពើ​ឃាតកម្ម​សម្លាប់​រួច​ប្លន់​យក​ទ្រព្យសម្បត្តិ​។ គួររំលឹកថា…

បញ្ហាព្រំដែន៖ ក្រសួងការពារជាតិ ច្រានចោលការចោទប្រកាន់ថៃ រឿងទាហានជាន់មីនលើដីកម្ពុជា ក្រោយបំពាន MOU-2000

រាជធានីភ្នំពេញ, ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រកាសច្រានចោលការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងរបួសរបស់ទាហានថៃដោយសារការដើរល្បាតលើតម្រាយផ្លូវថ្មីផ្ទុះគ្រាប់មីន។ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បដិសេធយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពាក់ព័ន្ធនឹងការរងគ្រោះថ្នាក់ដោយសារមីនរបស់ទាហានថៃចំនួនបីនាក់ កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥…

កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ៖ កងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង និងការហ្វឹកហ្វឺនរួមគ្នា

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក បានជួបប្រជុំទ្វេភាគីជាមួយនឹង ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉យ ហ្គាលីដូ…

អគារល្បែងអនឡាញ តាកែវ៖ សម្បុកចិននៅបាទី អាជ្ញាធរនៅតែស្ងាត់ បើមិនហ៊ានបង្ក្រាបទេ ទុកឱ្យងាប់ចិត្តឯងទៅ ចាំទៅមើលខ្មោច!

ខេត្តតាកែវ ៖ ជុំវិញ​រឿង​នៅ​អគារ​ស្កឹមស្កៃ លេចធ្លោ ផុត​ចុង​ព្រឹក្សា មហាជន​ដាក់​ការ​សង្ស័យ​ថា ជា អគារ​សម្រាប់ សម្បុក​ជនជាតិ​ចិន ប្រព្រឹត្ត​បទល្មើស ខណៈ​ក្រុម​អាជ្ញាធរស្រុ​​ក​បាទី​អះអាង​ថា ជា​រោ​ង​ចក្រ​ផលិត​ស្បែកជើង​យ៉ាង​ឥត​អៀនខ្មាស់​នោះ ពេល​នេះ​ស្ងាត់ជ្រងុំ សូ​ម្បី​តែ​សន្តិសុខ​ម្នាក់​ក៏​គ្មាន​ដែរ​។ ដោយឡែក​ងាក​ទៅ​មេ​ី​ល​ជុំវិញ​អគារ​ដែល​កន្លង​មក​ឃេ​ី​ញ​មាន​ដាក់​ហាល​សំលៀក​បំពាក់ ក៏​មិន​ឃេ​ី​ញ​ហាល​ទៀត​ដែរ​។ យោង​តាម​ប្រជាពលរដ្ឋ​លក់ដូរ​នៅ​ទល់មុខ​អាគារ​ខាងលើ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ពួក​គាត់​លក់ដូរ​នៅ​ទី​នេះ មិនឃើញ​មាន​កម្មករ​ចេញចូល…

ពន្ធគយ​វៀតណាម​-អាមេរិក៖ ហាណូយ​ខឹងសម្បារ​នឹង​ការ​ក្រឡាស់​សម្ដី​របស់​លោក​ត្រាំ​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម

ទី​ក្រុង​ហាណូយ៖ ​​វៀតណាម​មុន​ដំបូង​ខំ​​អរ​​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មុន​គេ​មុន​ឯង​នៅ​ក្នុង​ក្រប​ខណ្ឌ​អា​ស៊ាន​។ ចុង​ក្រោយ​នេះ​​សភាព​ការណ៍​ប្រែ​ប្រួល​ ត្រាំ​ក្រឡាស់​សម្ដី​ភ្លាម​១​​រំពេច​។ ទី​ក្រុង​ហា​ណូយ​​មាន​ចិត្ត​​​​ខឹង​សម្បារ​ និង​​លែង​ទុក​ចិត្ត​អា​មេរិក​ហើយ​​ព្រោះ​លោក​ត្រាំ​ប្រកាស​យក​ពន្ធ​គយ​ទៅ​លើ​ទំនិញ​​​វៀតណាម​លើស​ពី​កម្រិត​ដែល​មាន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​។ ​ប្រភព​ដែល​ដឹង​កិច្ច​ការ​ផ្ទៃ​ក្នុង​វៀតណាម​​​បាន​ប្រាប់​អ្នក​សារ​ព័ត៌​មាន​អំពី​បញ្ហា​នេះ​​​ ហើយ​ត្រូវ​ទស្សនាវដ្ដី​ប៉ូលី​ទី​កូ (Politico) ចុះ​ផ្សាយ​មុន​គេ​។ នៅ​ក្នុង​ស្ថាន​ភាព​នេះ​ គេ​មាន​ចំណុច​សង្ស័យ​ថា​តើ​អាមេរិក និង​វៀតណាម​ពិត​ជា​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ និង​​​ចុះ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្ម​មែន​ ឬ​យ៉ាង​ណា​? បើ​តាម​លោក​ត្រាំ លោក​ប្រកាស​ថា​ប្រទេស​ទាំង​២​បាន​ព្រម​ព្រៀង​គ្នា​​ហើយ​។ ថ្មី​ៗ​នេះ វៀតណាម​​​​ជឿ​ជាក់​ថា​ខ្លួន​​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​រួច​ហើយ​ជាមួយ​អាមេរិក​អំពី​អត្រា​ពន្ធ​។ ប៉ុន្តែ​មិន​នឹក​ស្មាន​ថា​ចុង​ក្រោយ​នេះ​…

OPPO Reno14 Series 5G: តើមានអ្វីពិសេសនៅព្រឹត្តិការណ៍ First Sale នៅ AEON Mall Sen Sok ទើបម្នាក់ៗសម្រុកទៅច្រើនម្ល៉េះ?

ពិតជាពិសេស និងជោគជ័យខ្លាំងមែនទែនជាមួយចំនួនកក់ទុកដ៏ច្រើនលើសលប់! ត្រឹមតែរយៈពេល 3 ថ្ងៃដែលក្រុមហ៊ុនស្មាតហ្វូន OPPO ប្រកាសឲ្យអតិថិជនទូទាំងប្រទេសធ្វើការ Pre-order នូវស្មាតហ្វូន AI ស៊េរីថ្មី OPPO Reno14 Series 5G ។ ឥឡូវក្រឡេកមកមើលថ្ងៃបើកលក់ដំបូង ឬ First Sale…

ព្យុះវីផា៖ ហុងកុង​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ ខណៈ​វីផា​បោកបក់​បង្ក​ផលប៉ះពាល់​ខ្លាំង

ទី​ក្រុង​ហុង​កុង​៖ អាជ្ញា​ធរ​ហុង​កុង​ចេញ​សេចក្ដី​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត​ដើម្បី​ឱ្យ​ប្រជា​ជន​ប្រុង​ប្រយ័ត្ន​ចំពោះ​ខ្យល់​ព្យុះ​វីផាដែល​កំពុង​បោក​បក់​កាន់​តែ​កៀក​ទៅ​នឹង​ទី​ក្រុង​មួយ​នេះ​ហើយ​។ ខ្យល់​ព្យុះ​កំពុង​បង្កើន​ល្បឿន​ដល់​ជាង​១៦៧​គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ពំាំ​នាំ​ទៅ​ជា​មួយ​នូវ​ភ្លៀង​ធ្លាក់​ខ្លាំង​ និង​ខ្យល់​កន្ត្រាក់​នៅ​ទូទាំង​ទី​ក្រុង​នេះ​។ ជើង​ហោះ​ហើរ​ជាង​២​រយ​ខ្សែ​ត្រូវ​តែ​លុប​ចោល​។ ការិ​យាល័យ​សង្កេត​ឧតុ​និយម​របស់​ទី​ក្រុង​ហុងកុងរក្សា​ទុក​​ការ​ប្រកាស​​​អាសន្ន​កម្រិត​ខ្ពស់​បែប​នេះ​ជា​បណ្ដោះ​អាសន្ន​។ វីផា​នឹង​បក់​នៅ​រយៈ​ចម្ងាយ​៥០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ត្បូង​ទី​តាំង​សង្កេត​ឧតុ​និយម​។ ខ្យល់​ព្យុះ​មាន​កម្លាំង​បោក​បក់​ស្មើ​នឹង​ព្យុះ​ហារី​ខេន​ (hurricane) នៅ​មហា​សមុទ្រ​អាត្លង់​ទិច​ដែរ​ ហើយ​កំពុង​បង្ក​ផល​ប៉ះ​ពាល់​ខ្លាំង​ទៅ​លើ​ទី​ក្រុង​ហុង​កុង​ភាគ​ខាង​ត្បូង​។ ​នៅ​ថ្ងៃ​អាទិត្យ​​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ខា​ថៃ​ ប៉ាស៊ី​ហ្វិច​ អ៊ែ​វេ​ (Cathay Pacific Airways) បាន​លុប​ចោល​ជើង​ហោះ​ហើរ​របស់​ខ្លួន​ទាំង​អស់​គិត​ទាំង​ជើង​ហោះ​ចេញ…

កុមារ​រងគ្រោះ​៨​ខែ​ស្លាប់៖ មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ជាប់ចោទ​ព្យាបាល​ធ្វេសប្រហែស​បណ្តាល​ឲ្យ​បាត់បង់ជីវិត។

រាជធានី​ភ្នំពេញ ៖ មន្ទីរ​សម្រាក​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២​បាន​ជាប់ចោទ​ព្យាបាល​ក្មេង​ប្រុស​អាយុ ៨​ខែ​បណ្ដាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​កើត​ទុក​មិន​សុខចិត្ត ប្ដឹង​សមត្ថកិច្ច​ឱ្យ​ចុះ​ត្រួតពិនិត្យ​និង​ស្រាវជ្រាវ​ដើម្បី​រក​យុត្តិធម៌​ឲ្យ​ពួក​គាត់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ៧​ខែកក្កដា​ឆ្នាំ​២០២៥ នៅ​ទីតាំង​មន្ទីរពេទ្យ​ដែល​ស្ថិត​នៅផ្ទះ​លេខ ៦៤ L​ផ្លូវ​លេខ ២៦៥​ភូមិ​ទី ១៣ (​សំណង់ ១២)​សង្កាត់​ទឹកល្អក់​ទី ៣ ខណ្ឌទួលគោក​រាជធានី​ភ្នំពេញ​។ ក្មេង​ប្រុស​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ឈ្មោះ​វង់ ចន្ទ វឌ្ឍនៈ​វិភូ អាយុ​៨​ខែ…

បង្ក្រាបល្បែងជល់មាន់: អ្នកផ្តល់ទីតាំង និងអ្នកភ្នាល់ ៣នាក់ ត្រូវបានតុលាការឃុំខ្លួនបណ្ដោះអាសន្ន

ស្វាយជ្រំ: កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោលគោ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅចំណុចភូមិបន្លាស្អិត ឃុំក្រោលគោ ស្រុកស្វាយជ្រំ មានមនុស្ស ០១ក្រុម កំពុងលេងល្បែងជល់មាន់ដោយខុសច្បាប់។ ក្រោយពីទទួលបានព័ត៌មានរួចមក លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្រុកស្វាយជ្រំ បានដឹកនាំកម្លាំងជំនាញស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រោល បានចុះដល់ទីតាំងលេង…

ហោរាសាស្ត្រចុងឆ្នាំ៖ ឆ្នាំម្សាញ់ ឆ្លូវ វក ត្រៀមទទួលលាភធំ ស្រង់លុយសន្ធឹកសន្ធាប់!

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំម្សាញ់ ក្នុង​ចុងឆ្នាំ​នេះ ឆ្នាំម្សាញ់ នឹង​អាច​ទទួល​បាន​ផល​យ៉ាង​ធំ​ពី​ការងារ​។ ជា​ពិសេស ក៏​មាន​មាសប្រាក់​រុំ​ព័ទ្ធ​ជុំវិញ​ខ្លួន​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​មាន​ក្រដាសប្រាក់​ដែល​ចាយ​មិន​ចេះ​អស់នោះ​ឡើយ​ក្នុង​ឆ្នាំ​ក្រោយ​។ ឆ្នាំឆ្លូវ ក្នុង​ចុងឆ្នាំ ឆ្នាំឆ្លូវ នឹង​ទទួល​បាន​ឱកាស​ធំ​មួយ ដោយ​អាច​ប្រមូល​បាន​ផល​ច្រើន​ណាស់​។ ជា​ពិសេស ការ​លះបង់​ពី​មុន​ក៏​អាច​ទទួល​បាន​ផល​ដែល​នឹក​ស្មាន​មិន​ដល់​ផង​ដែរ​។ ដូចនេះ អ្នក​នឹង​មិន​ខ្វះខាត​ទៀត​ទេ​។ ឆ្នាំវក…