Blog

ប្រាសាទតាមាន់ធំ: ក្រសួងការពារជាតិច្រានចោលទាំងស្រុងការអះអាងមិនពិត និងគ្មានការទទួលខុសត្រូវរបស់ថៃ

ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការពារជាតិ ប្រកាសច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។ កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ…

ប្រេងឥន្ធនៈកម្ពុជា ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសផ្អាកនាំចូលប្រេងឥន្ធនៈ និងឧស្ម័នទាំងស្រុងពីថៃ ចាប់ពីម៉ោង១២យប់ ថ្ងៃទី២២ មិថុនា

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជាក់​ថា ចាប់ពី​ម៉ោង​១២​យប់​នេះ​ទៅ​ការ​នាំ​ចូល​ប្រេងឥន្ធនៈ​និង​ឧស្ម័ន​គ្រប់​ប្រភេទ​ពី​ប្រទេស​ថៃ ត្រូវ​ផ្អាក​ទាំងស្រុង ។ នេះ​បើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​បវរ​ធិ​បតី ។ សម្តេច​បវរ​ធិ​បតី បាន​លើក​ឡើង​ថា បណ្ដា​ក្រុមហ៊ុន​ចែកចាយ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា មាន​លទ្ធភាព​នាំ​ចូល​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រភព​ផ្សេង គ្រប់គ្រាន់ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក​របស់​ប្រជាពលរដ្ឋ​យើង​កុំ​ថា​ឡើយ​ត្រឹម​មួយ​ខែ​ទោះជា​រៀង​រហូត​ក៏​មិនជា​បញ្ហា​៕ អត្ថបទសរសេរ…

សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានភាពទន់ភ្លន់ ប៉ុន្តែត្រៀមឆ្លើយតប! សមត្ថភាពពេញលេញការពារអធិបតេយ្យជាតិពីការបំពាន

យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន នាថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឆ្លើយតបទៅនឹងការបំពារបំពានរបស់ភាគីថៃដែលតែងតែគំរាមកម្ពុជាដោយវិធានការបិទច្រកព្រំដែន គំរាមផ្ដាច់អគ្គិសនី អ៊ីនធឺណេត និងវិធានការសេដ្ឋកិច្ចបិទការដោះដូរពាណិជ្ជកម្មមួយចំនួនទៀតនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសកំដរលេងជាមួយថៃ ដើម្បីការពារមុខមាត់ជាតិ។ ក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជកម្ពុជា…

ចិន-រុស្ស៊ី ថ្កោលទោស​ដាច់អហង្ការ​ការវាយប្រហារ​នុយក្លេអ៊ែរ​អ៊ីរ៉ង់៖ ព្រមាន​បំពាន​ច្បាប់​អន្តរជាតិ​និង​បង្ក​ភាព​តានតឹង

ទី​ក្រុង​ប៉េកាំង៖ បន្ទាប់​ពី​លោក​ត្រាំ​បញ្ជា​ឱ្យ​យោធា​អាមេរិក​ទម្លាក់​គ្រាប់​បែក​៦​គ្រាប់​ចូល​រូង​ក្រោម​ដី​ និង​បាញ់​មីស៊ី​បណ្ដែត​៣០​គ្រាប់​ដាក់​ទី​តាំង​នុយ​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់​កាល​ពី​យប់​មិញ មហា​អំណាច​ចិន និង​រុស្ស៊ី​​ចាប់​ផ្ដើម​បញ្ចេញ​ប្រតិ​កម្ម​តប​ជា​បណ្ដើរ​ៗ​​ដោយ​លម្អៀង​ទៅ​ខាង​អ៊ីរ៉ង់​។ ក្រសួង​ការ​បរទេស​ចិន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​អាទិត្យ​ថ្កោល​ទោស​ជា​ទម្ងន់​ចំពោះ​ការ​វាយ​ប្រហារ​នោះ​។ ប្រទេស​ចិន​យល់​ថា​ចំណាត់​ការ​នេះ​នឹង​ធ្វើ​ឱ្យ​សភាព​ការណ៍​​នៅ​មជ្ឈិមបូព៌ា​កាន់​តែ​ឡើង​កម្ដៅ​​។​ ប្រទេស​ចិន​សូម​អំពាវ​នាវ​ទៅ​ភាគី​ដែល​ពាក់​ព័ន្ធ​ទាំង​អស់​ ជា​ពិសេស​អ៊ីស្រា​អែល​ សូម​ឈប់​បាញ់​គ្នា​ជា​បន្ទាន់​។ ប្រទេស​រុស្ស៊ី​ក៏​ប្រកាស​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នោះ​ផង​ដែរ​។ រុស្ស៊ី​ចាត់​ទុក​ថា​នោះ​ជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​ផង និង​រំលោភ​អធិប​តេយ្យ​ភាព​ជាតិ​របស់​អ៊ីរ៉ង់​ផង​​។​ ក្រសួង​ការ​បរទេស​រុស្ស៊ី​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មាន​សេចក្ដី​ជា​អាទិ៍​ថា​នេះ​ជា​ការ​សម្រេច​ចិត្ត​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ទាល់​តែ​សោះ​ដែល​វាយ​ប្រហារ​ដោយ​មីស៊ីល និង​គ្រាប់​បែក​ទៅ​លើ​រដ្ឋ​អធិប​តេយ្យ​។ រុស្ស៊ី​យល់​ថា​ទោះ​បី​នៅ​ក្រោម​ហេតុ​ផល​ណា​​ក៏​ដោយ​ ទង្វើ​នេះ​ជា​ការ​រំលោភ​ច្បាប់​អន្តរ​ជាតិ​យ៉ាង​ច្បាស់​ក្រឡែត​ រំលោភ​ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ​ និង​រំលោភ​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សន្តិ​សុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​។ ក្រសួង​ការ​បរទេស​រុស្ស៊ី​ក៏​ព្រមាន​ផង​ដែរ​ថា​​ការ​​វាយ​ប្រហារ​នេះ​​ហើយ​អាច​នឹង​បែក​ធ្លាយ​សារ​ធាតុ​វិទ្យុ​កម្ម​។​…

បង្ក្រាបគ្រឿងញៀន៖ នគរបាលកំពង់ស្ពឺ ចាប់ខ្លួនមុខសញ្ញាចែកចាយធំ ៣នាក់ ព្រមវត្ថុតាងជិត២០កញ្ចប់

កំពង់ស្ពឺ​ ៖​ ដោយទទួល​បានព័ត៌​មាន​មូលដ្ឋាន​ទុក​ចិ​ត្ត​ និងគោលកា​រ​ណ៍​ដឹកនាំ​បញ្ជា​ពី​ លោកឧត្ដម​សេ​នី​យ៍​ទោ​ ឃឹម​ សុកខៃ​ ស្នងការ​ នគរបាលខេត្ដកំពង់ស្ពឺ​ កំលាំងនគរបា​ល​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ ស្រុកសា​មគ្គី​មុនីជ័យ​ ដឹកនាំ​ប្រតិបត្ដិកា​រដោយផ្ទាល់​ពីលោ​កវរសេនីយ៍​ឯក​ ខឹម​ សាម៉ុន​ អធិការ​នគរបាល​ស្រុក​ និងបានកិច្ចសហការ​ពី​កំលាំងមូលដ្ឋានស​ម្ងាត់​ នៅថ្ងៃសៅរ៍ ១១រោច ខែជេស្ឋ ឆ្នាំម្សាញ់…

រឿងអាស្រូវសាកសព: ហ្សេឡិនស្គីខឹងសម្បារ រុស្ស៊ីបញ្ជូនសាកសពទាហានខ្លួន២០នាក់បន្លំថាជាអ៊ុយក្រែន

ទី​ក្រុង​កៀវ៖ ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី​ មិន​សប្បាយ​ទាល់​តែ​សោះ​នៅ​ពេល​រុស្ស៊ី​ផ្ញើ​សព​ទាហាន​របស់​ខ្លួន​ (រុស្ស៊ី​) ចំនួន​ម្ភៃ​នាក់​ ហើយ​អះ​អាង​ថា​ជា​សព​ទាហាន​អ៊ុយ​ក្រែន​​​នៅ​ក្នុង​ការ​ដូរ​ឈ្លើយ​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ហ្សេឡិនស្គី​ថា​នោះ​ជា​ភាព​ខ្ជី​ខ្ជា​របស់​រុស្ស៊ី​ដែល​ធ្វើ​ការ​ឱ្យ​តែ​រួច​ពី​ដៃ​។ ហ្សេ​ឡិន​ស្គី​ថា​នៅ​ក្នុង​ចំណោម​សព​ទាំង​ម្ភៃ​នោះ​ក៏​មាន​ជន​ជាតិ​អ៊ីស្រា​អែល​ម្នាក់​ផង​ដែរ​។ លោក​ថ្លែង​បន្ត​ទៀត​ថា​ពួក​គេ​​យក​សព​ទាហាន​របស់​ខ្លួន​ឯង​មក​ទម្លាក់​ឱ្យ​អ៊ុយ​ក្រែន​។ នេះ​ហើយ​ជា​អកប្បកិរិយា​របស់​ពួក​គេ​ដែល​​ប្រព្រឹត្ត​នៅ​ក្នុង​សង្គ្រាម​ និង​ប្រព្រឹត្ត​ទៅ​លើ​យុទ្ធ​ជន​របស់​ពួក​គេ​។ ហ្សេឡិន​ស្គី​ថា​មិន​គួរ​ធ្វេស​​ប្រហែស​ដល់​ថ្នាក់​ហ្នឹង​ទេ​ព្រោះ​សព​ទាហាន​ទាំង​នោះ​សុទ្ធ​តែ​ចុះ​បញ្ជី​ស្នាម និង​មាន​​ឯកសារ​បញ្ជាក់​ត្រឹម​ត្រូវ​។ សព​ទាហាន​ខ្លះ​មាន​ភ្ជាប់តាំង​ពី​លិខិត​ឆ្លង​ដែន​រុស្ស៊ី​ថែម​ទៀត​។ ចំណុច​ដែល​លោក​មិន​ពេញ​ចិត្ត​នោះ​នៅ​ត្រង់​ថា​នៅ​ពេល​អ៊ុយ​ក្រែន​ប្រាប់​រុស្ស៊ី​អំពី​រឿង​នេះ ពួក​គេ​នៅ​តែ​និយាយ​ប្រកែក​មក​វិញ​ថា​នោះ​ជា​សព​ទាហាន​អ៊ុយ​ក្រែន​ច្បាស់​ណាស់​។ ​ការ​ដូរ​ឈ្លើយ​សឹក​ អ្នក​របួស និង​អ្នក​ស្លាប់​នេះ​ជា​លទ្ធ​ផល​នៃ​កិច្ច​ជំនួប​នៅ​ប្រទេស​តួក​គី​។…

បំពានបេតិកភណ្ឌ៖ រដ្ឋមន្ត្រីវប្បធម៌​កម្ពុជា​ថ្កោលទោស​ថៃ​ចម្លង​ប្លង់​អង្គរវត្ត​ថា​ជា​ការ​បំពាន​អត្តសញ្ញាណ​ជាតិ​ធ្ងន់ធ្ងរ

រាជធានី​ភ្នំពេញ ៖ លោក​ជំទាវ​បណ្ឌិត​សភាចា​រ្យ ភឿ​ង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើក​ឡើង​ថា ការ​កសាង​ប្រាសាទ​សីហ​នគរ (Siha Nakhon) នៅ​ក្នុង​វត្ត​ភូ​ម៉ា​ន​ហ្វា (Phu Man Fah) មា​នទី​តាំងនៅ​ខេត្ត​បុរីរម្យ ប្រទេស​ថៃ ដោយ​ចម្លង​ប្លង់​ប្រាសាទអង្គរវត្ត គឺជា​ការ​បំពាន​លើ​អត្តសញ្ញាណ និង​ព្រលឹង​វប្បធម៌​ជាតិខ្មែរ…

ប្រេងឡើងថ្លៃ៖ បណ្ឌិត គិន ភា បកស្រាយ! តម្លៃប្រេងនៅកម្ពុជាហក់ឡើងដោយសារវិបត្តិអាមេរិក-អ៊ីរ៉ង់ និងបិទច្រកអកម៉ូស មិនមែនផ្អាកនាំចូលពីថៃ

ភ្នំពេញ ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា បើតម្លៃប្រេងបានហក់ឡើងនៅកម្ពុជា គឺមិនមែនបណ្ដាលមកពីរាជរដ្ឋាភិបាលផ្អាកការនាំប្រេងចូលពីប្រទេសថៃនោះទេគឺបណ្តាលមកពីសហរដ្ឋអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសអ៊ីរ៉ង់ ហើយពេលនេះសភាអ៊ីរ៉ង់បានអនុម័តច្បាប់បិទច្រកសមុទ្រអកម៉ូសទៀតដែលជាច្រកដឹកជញ្ជូនប្រេងដ៏សំខាន់ នោះនឹងធ្វើឱ្យតម្លៃប្រេងនឹងហក់ឡើងកប់ពពកនៅពេលខាងមុខ។ នៅលើបណ្តាញសង្គមហ្វេសប៊ុកនាយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ លោកបណ្ឌិត គិន ភា បានមានប្រសាសន៍៖ «សូមបញ្ជាក់ថា…

ក្រុមហ៊ុន PTT អះអាង៖ ការបិទការនាំចូលប្រេងពីកម្ពុជា មិនប៉ះពាល់ចំណូលធ្ងន់ធ្ងរឡើយ

ម្ចាស់ក្រុមហ៊ុន PTT ដែលជាជនជាតិថៃបានអះអាងថា ការបិទការនាំចូលប្រេងឥន្ធនៈពីថៃរបស់កម្ពុជាមិនបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រាក់ចំណូលរបស់ខ្លួននោះទេ Heang – ដូចដែលជនរួមជាតិបានជ្រាបហើយថានៅកាលយប់ពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ២០២៥ កន្លងទៅម្សិលមិញនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះសារនៅលើបណ្តាញសង្គមដោយប្រកាសថា និងផ្អាកនាំចូលប្រេងឥន្ធនៈនិងឧស្ម័នឥន្ធនៈគ្រប់ប្រភេទពីប្រទេសថៃ ទាំងស្រុង ។  សម្តេចបានបញ្ជាក់ផងដែរថា…

TotalEnergies ពង្រីកវិនិយោគ៖ ក្រុមហ៊ុនប្រេងបារាំង TotalEnergies ប្តេជ្ញាពង្រីកវត្តមានលើវិស័យប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា

ភ្នំពេញ ៖ ក្រុមហ៊ុនប្រេងបារាំង Total Energies បញ្ជាក់ជំហរពង្រីកការវិនិយោគក្នុងទីផ្សារប្រេង ឧស្ម័ន និងថាមពលកកើតឡើងវិញនៅកម្ពុជា។ លោក Mehmet CELEPOGLU នាយករងក្រុមហ៊ុនសម្រាប់តំបន់អូសេអានី និងអាស៊ីអាគ្នេយ៍បានជួបពិភាក្សាការងារជាមួយឯកឧត្តម កែវ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល​ នៅទីស្តីការក្រសួងផ្ទាល់ កាលពីរសៀលនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។…