Blog

ប្រយ័ត្ន! កូនលេងទូរស័ព្ទ ឪពុកម្ដាយអាចទឹកភ្នែកអស់លុយពីកុងធនាគារដោយមិនដឹងខ្លួន

សម័យនេះ សម័យ​៥G និង​ឌី​ជី​ថ​ល ស្អី​ក៏​ទំនើប​ដែរ រហូត​ដល់​អ្នកខ្លះ​ដើរទៅ​ណា​មក​ណា​លែង​មាន​លុយ​នៅ​ក្នុង​ហោប៉ៅ​ហើយ ។ សូ​ម្បី​តែ​សប់​កង់​ម៉ូតូ​៥០០​រៀល ក៏​បាន​ទូរ​ទាត់​លុយ​តាម​ទូរស័ព្ទ​ដៃ​ដែរ ។ ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​ងាយស្រួល តើ​អ្នក​ណាខ្លះ​ធ្លាប់​អស់​លុយ​ពី​ក្នុង​កុង​មិនដឹង​ខ្លួន​ដែរ​ឬទេ? ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ មាន​អ្នក​ចែករំលែក​តាម​បណ្តាញ​សង្គម​ខ្លះ​ៗ ហើយ​នា​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ពាក់ព័ន្ធ​នឹង​ការ​អស់​លុយ​ពី​ក្នុង​កុង​មិនដឹង​មូលហេតុ ។ តាម​ការ​ចែកចាយ អ្នក​ដែល​អស់​លុយ​នោះ គឺ​ដោយ​កូន​ៗ​របស់​ពួក​គេ​យក​ទូរស័ព្ទ​ឪពុក​ម្តាយ​ដែល​មាន​គណនី​ធនាគារ នៅ​ក្នុង​នោះ​ទៅ​កុម្ម៉ង់​ទិញ​អាហារ​ដែល​ពួក​គេ​ចូល​ចិត្ត…

ពលករខ្មែរនៅថៃ៖ ក្រសួងការបរទេសជំរុញឱ្យពលរដ្ឋ និងពលករខ្មែរ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាងតំបន់គ្រោះថ្នាក់ និងតាមដានព័ត៌មានផ្លូវការ

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២៥ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីជូនដំណឹងថាផ្អែកលើស្ថានការណ៍តានតឹងក្នុងទំនាក់ទំនងរវាងកម្ពុជា និងថៃ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមណែនាំពលរដ្ឋខ្មែរចៀសវាងការធ្វើដំណើរទៅប្រទេសថៃក្នុងករណីមិនមានការចាំបាច់បំផុត។ ទន្ទឹមនឹងនេះ សូមបងប្អូនពលរដ្ឋ និងពលករខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ យកចិត្តទុកដាក់តាមដានព័ត៌មានពីប្រភពផ្លូវការឱ្យបានជាប់លាប់ និងចៀសវាងការធ្វើដំណើរទៅកាន់ទីកន្លែងប្រឈមនឹងគ្រោះថ្នាក់នានា…

ព្រំដែនកម្ពុជា-ថៃ៖ ក្រសួងការពារជាតិបង្ហាញការព្រួយបារម្ភខ្លាំង ចំពោះទាហានថៃនាំអ្នកជិះកង់ ១៥០នាក់ចូលប្រាសាទតាមាន់ធំ បំពានកិច្ចព្រមព្រៀង

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការពារជាតិ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានឲ្យដឹងថា កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា សម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតឡើងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០នាទីព្រឹក ដោយមានសកម្មភាពទាហានថៃចំនួន០៣នាក់ បានដឹកនាំក្រុមអ្នកជិះកង់ជនជាតិថៃប្រមាណ១៥០នាក់ ចូលមកក្នុងបរិវេណប្រាសាទតាមាន់ធំ ដោយមិនបានជូនដំណឹងដល់ភាគីកម្ពុជាជាមុន ។ សកម្មភាពនេះគឺជាការបំពានយ៉ាងច្បាស់លើកិច្ចព្រមព្រៀងរវាងភាគីទាំងពីរ…

ប៉ោយប៉ែត-រុងគ្លឿ៖ ទិដ្ឋភាព​ពលរដ្ឋ​ខ្មែរ​ឆ្លង​ដែន​ប្រចាំ​ថ្ងៃ​ទៅ​ប្រកប​មុខរបរ​នៅ​ផ្សារ​រុង​គ្លឿ ទាំង​បើកឡាន ជិះ​ម៉ូតូ និង​ដំណើរ​ស្មើរ​ជើង

ប៉ោយ​ប៉ែ​ត ៖ ទិដ្ឋភាព​នា​ព្រឹក​ម៉ោង​០៩​និង​០០​នាទី ថ្ងៃអាទិត្យ ទី​២២ ខែមិថុនា ឆ្នាំ​២០២៥ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​មក មាន​បើកឡាន ជិះ​ម៉ូតូ និង​ដំណើរ​ស្មើរ​ជើង​រាល់ថ្ងៃ ទៅ​ប្រកប​មុខរបរ​លក់ដូរ​នៅ​ផ្សារ​រុង​គ្លឿ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យបាន​បង្ហោះ​នា​ព្រឹក​នេះ ។ ទូរទស្សន៍​ជាតិ ខេត្តបន្ទាយមានជ័យ បាន​បន្ត​ថា ដូច​អ្វី​ដែល​សារព័ត៌មាន​ថៃ…

អនុទីន ថៃ៖ ប្រកាស​ខ្លួន​ជា​បក្ស​ប្រឆាំង​ស្ថាបនា មិន​ប្រជែង​អំណាច​ជាមួយ​កូនស្រី​ថាក់ស៊ីន

​ទី​ក្រុង​បាងកក​៖ លោក​អនុ​ទីន​ដែល​ជា​ប្រធាន​គណ​បក្ស​ភូមិ​ចៃ​ថៃ​ និង​ដែល​ទើប​តែ​ដក​ខ្លួន​ចេញ​ពី​រដ្ឋាភិបាល​ចម្រុះ​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ស្រី​ផែ​ថង​ថាន​ លោក​បាន​បញ្ជាក់​ថា​សុខ​ចិត្ត​ធ្វើ​ជា​គណ​បក្ស​ប្រឆាំង​បែប​ស្ថាបនា​។ ប៉ុន្តែ​មិន​រួម​កម្លាំង​ជាមួយ​គណ​បក្ស​នយោបាយ​ដទៃ​ទៀត​ដែល​មាន​អាស​នៈ​នៅ​ក្នុង​សភា​ដើម្បី​បង្កើត​រដ្ឋា​ភិបាល​ផ្សេង​ពី​រដ្ឋាភិបាល​របស់​លោក​ស្រី​ផែ​ថង​ថាន​ទេ​។​ លោក​អនុ​ទីន​ធ្លាប់​ជា​ឧបនាយក​រដ្ឋ​មន្ត្រី​ និង​​​រដ្ឋ​មន្ត្រី​មហា​ផ្ទៃ​។ លោក​បង្ហាញ​មុខ​ជា​លើក​ដំបូង​កាល​ពី​ថ្ងៃ​សុក្រ​បន្ទាប់​​ពី​ប្រកាស​ដក​ខ្លួន​ជា​ផ្លូវ​ការ​ពី​រដ្ឋាភិបាល​ចម្រុះ​​។ លោក​ថ្លែង​ថា​អ្វី​ដែល​ជា​ពាក្យ​ចចាម​​អារ៉ាម​វា​នៅ​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​​តែ​ប៉ុណ្ណោះ​​។ យើង​សម្រេច​ចិត្ត​ដក​ថយ​មួយ​ជំហាន​ (ពី​រដ្ឋា​ភិបាល​) ដើម្បី​រស់​នៅ​ដោយ​ឯក​រាជ្យ​-​ម្ចាស់​ការ​ ខ្លូន​ទី​ពឹង​ខ្លួន។ លោក​ថ្លែង​បន្ត​ទៀ​ត​ថា​យើង​នឹង​ខិត​ខំ​បំពេញ​ការ​ងារ​ឱ្យ​អស់​ពី​កម្លាំង​កាយ​ចិត្ត​ទៅ​តាម​សមត្ថ​ភាព​របស់​យើង​។ គណ​បក្ស​របស់​លោក​គ្មាន​ផែន​ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​ថ្មី​ទេ​។ លោក​ថា​គណ​បក្ស​របស់​លោក​ចាប់​ផ្ដើម​បំពេញ​ការ​ងារ​ជា​​បក្ស​ប្រ​ឆាំង​ជា​បណ្ដើរ​ៗ​ហើយ។ គណ​​បក្ស​របស់​លោក​កំពុង​ពិនិត្យ​មើល​ចំណុច​ណា​ខ្លះ​ដែល​អាច​រិះ​គន់​រដ្ឋា​ភិបាល​ដើម្បី​ផល​ប្រ​យោជន៍​សា​ធារណៈ​។ ចំពោះ​សំណួរ​ថា​តើ​លោក​យល់​យ៉ាង​ណា​ដែរ​ដែល​ក្រុម​ប្រឆាំង​នៅ​ថៃ​ត្រៀម​រៀប​ចំ​មហា​បាតុ​កម្ម​នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា​ខាង​មុខ​នេះ (​ដើម្បី​ទាម​ទារ​ឱ្យ​លោក​ស្រី​ផែ​ថង​ថាន​ចុះ​ពី​តំណែង​)?…

គម្រោងធនធានទឹកកំពង់ធំ៖ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះត្រួតពិនិត្យវឌ្ឍនភាពសំណង់ស្ទាក់ទឹកកំពង់គោ សម្រេចបាន ៧៥% បម្រើវិស័យកសិកម្ម និងជីវភាពប្រជាជន

(កំពង់ធំ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ ដែលសម្រេចបានប្រមាណ ៧៥%។ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម…

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បញ្ជាបិទច្រកព្រំដែនពីរជាប់ថៃជាអចិន្ត្រៃយ៍ ឆ្លើយតបវិធានការឯកតោភាគីរបស់កងទ័ពថៃ

កាលពីយប់ថ្ងៃទី ២១ មិថុនា ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យបិទច្រកព្រំដែនពីរកន្លែងនៅខេត្តឧត្តរមានជ័យ ជាឆ្លើយតបទៅនឹងវិធានការជាឯកតោភាគីរបស់កងទ័ពថៃ ដែលបានចាប់ផ្ដើមតាំងពីថ្ងៃទី ៧ មិថុនា ។ សម្តេចបានថ្លែងថា ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ឱ្យដឹងថា កងទ័ពថៃភូមិភាគទី២ បានចេញលិខិតជូនដំណឹងអំពីការបិទច្រកសាយតាគូ-ជប់គគីរ…

សម្តេចតេជោ ហ៊ុន សែន៖ ស្នើសុំសញ្ជាតិខ្មែរដល់លោកឪស៊ុច ដើម្បីបំពេញការងារជាពលរដ្ឋខ្មែរ

(រាជធានីភ្នំពេញ)៖ នៅរសៀលថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហោះសារមួយនៅលើផេកផ្លូវការរបស់ សម្ដេច ថា៖ ‹‹ខ្ញុំព្រះករុណាសូមចូលរួមអបអរសាទរជាមួយព្រះតេជគុណឪស៊ុច ដែលត្រូវបាននាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ស្វាគមន៍ទទួលយកមកគង់នៅកម្ពុជា››។…

បច្ចុប្បន្នភាពកូវីដ១៩៖ ក្រសួងសុខាភិបាល រកឃើញករណីឆ្លងថ្មី ៤នាក់ និងជាសះស្បើយ ២នាក់

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៤នាក់បន្ថែមទៀត ខណៈជាអ្នកជាសះស្បើយ ២នាក់។ សូមជម្រាបថា គិតត្រឹមការប្រកាសរបស់ក្រសួងសុខាភិបាល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩៖ សរុបចំនួន១៣៩,៥៧០នាក់, អ្នកជាសះស្បើយសរុបចំនួន…

ព្យាករណ៍អាកាសធាតុ៖ កម្ពុជានឹងមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២២-២៤ មិថុនា

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ នឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤…