Blog

កិច្ចជំនួបទ្វេភាគី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបប្រធានាធិបតីតាជីគីស្ថាន Emomali Rahmon ពិភាក្សាការងារនៅបារាំង

ទីក្រុងនីស ប្រទេសបារាំង ៖ ព្រឹកថ្ងៃចន្ទ ទី៩ មិថុនា ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបជាមួយ ឯកឧត្តម Emomali Rahmon ប្រធានាធិបតីសាធារណរដ្ឋតាជីគីស្ថាន ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ការពារច្រាំងទន្លេ៖ ឯកឧត្តម ថោ ជេដ្ឋា សម្ពោធសាឡង់បូមសម្រួលចរន្តទឹក ប្រយុទ្ធនឹងការហូរច្រោះ និងបាក់ដី

(រាជធានីភ្នំពេញ)៖ តាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា នាព្រឹកទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាឡង់បូមសម្រួលចរន្តទឹក សម្រាប់បម្រើឱ្យកិច្ចអន្តរាគមន៍ការងារជលសាស្ត្រ។ នៅបរិវេណមាត់ទន្លេ នៃនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ (ចាក់អង្រែ)…

លាភ​សំណាង​មហាសាល៖ ឆ្នាំ​រកា ឆ្នាំ​ម្សាញ់ និង​ឆ្នាំ​ខាល កើតមក​ជា​សេដ្ឋី គេង​លើ​គំនរ​មាស!

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំរកា បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំរកា មាន​សមត្ថភាព​ខ្ពស់​តាំងពី​កំណើត ថែម​ទាំង​មាន​សេចក្តី​ក្លាហាន​ខ្លាំង​។ ជា​ពិសេស គេ​កើតមក​នាំ​ជីវិត​ជា​សេដ្ឋី​មក​ជាមួយ​តែ​ម្តង​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​ជីវភាព​ប្រចាំ​ថ្ងៃ​មិនសូវ​ជួបនឹង​បញ្ហា​លុយកាក់​ទេ​។ ឆ្នាំម្សាញ់ អ្នក​ដែល​កើត​ក្នុង​ឆ្នាំម្សាញ់ មាន​ខួរក្បាល​រស់​រវើក​ខ្លាំង ថែម​ទាំង​មាន​ក្តី​ស្រមៃ​ធំ​។ ជា​ពិសេស គេ​ជា​បុគ្គល​ដែល​ហ៊ាន​គិត​ហ៊ាន​ធ្វើ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​អាច​ប្រើប្រាស់​លុយ​ត្រូវ​កន្លែង​។ ដូចនេះ ប្រាក់​ដែល​គេ​អាច​បង្កើត​បាន​គឺ​ច្រើន​ណាស់​។ ឆ្នាំខាល…

ខណ្ឌដូនពេញ ចាត់ការ៖ អាជ្ញាធរហៅម្ចាស់ទីតាំងផ្ញើម៉ូតូយកថ្លៃលើសកំណត់ មកធ្វើការអប់រំ

យោងតាម គណនី ហ្វេសប៊ុកផេករបស់ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានឱ្យដឹងថា អាជ្ញាធរខណ្ឌដូនពេញ ហៅម្ចាស់ទីតាំងផ្ញើកង់ម៉ូតូនៅផ្លូវថ្មើរជើង មកធ្វើការអប់រំ ដោយសារយកលុយពីភ្ញៀវលើសពីគោលការណ៍អាជ្ញាធរបានកំណត់។ ក្នុងនោះ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបន្ថែមថា អាជ្ញាធរបានអនុញ្ញាតឱ្យយកតម្លៃ ១០០០រៀលពីភ្ញៀវក្នុងមួយម៉ូតូ…

នយោបាយ «ឈ្នះ-ឈ្នះ»៖ ឯកឧត្តម ប៉ែន បូណា បកស្រាយស្នូលដំណោះស្រាយបញ្ហារបស់មេដឹកនាំកម្ពុជា

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា ក្រោយពីទទួលបានព័ត៌មានស្តីពីការសម្រួលកងទ័ពរវាងប្រទេសទាំងពីរដើម្បីបញ្ចៀសសង្គ្រាមទ្រង់ទ្រាយធំមួយដែលហៀបនឹងផ្ទុះឡើងទៅហើយនោះ មានបងប្អូនជនរួមជាតិយើងជាច្រើនបានសាទរ និងធូរទ្រូង ប៉ុន្តែ ក៏មានបងប្អូនយើងមួយចំនួនហាក់មិនអស់ចិត្តចំពោះព័ត៌មាននេះ។ ក្នុងនោះ ឯកឧត្តម ប៉ែន បូណា បានមានប្រសាសន៍ថា ខ្ញុំសូមបងប្អូនពិចារណាលើចំណុចមួយចំនួនដូចតទៅ៖…

ហុងស៊ុយ​ឆ្នាំកំណើត៖ កូន​ឆ្នាំមមី ជូត ថោះ កើតមក​ជួយ​លើក​រាសីឪពុកម្តាយ ប្រែ​ជីវិត​ពី​ក្រ​ទៅ​មាន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​ដែល​កូន​ទាំងឡាយ​ខាងលើ​អាច​នាំ​ជូន​មាតាបិតា​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំមមីកូន​ដែល​កើត​ក្នុង​ឆ្នាំមមី នៅ​ក្បែរ​ខ្លួន​តែងតែ​លេច​ចេញ​នូវ​ឱកាស​ក្នុង​ការ​ចំណេញ​បាន​ប្រាក់​ធំ​។ ជា​ពិសេស ពិបាក​ក្នុង​ការ​គេច​ពី​ជំនួយ​ដែល​ផ្តល់​ដោយ​ទេវតា​ទ្រព្យ​ណាស់​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​មាតាបិតា​របស់​គេ​អាច​មាន​តាម​នោះ​ដែរ​។ ឆ្នាំជូតកូន​ដែល​កើត​ក្នុង​ឆ្នាំជូត ក្នុង​ជីវិត​តែងតែមាន​ទេវតា​ទ្រព្យ​នៅ​ក្បែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​គេ​ក៏​ងាយ​ជោគជ័យ ប៉ា​ម៉ាក់​ក៏​ងាយ​ទទួល​បានទ្រព្យ​។ ដូចនេះ មួយ​គ្រួសារ​នឹង​រស់នៅ​បាន​យ៉ាង​សុខ​ស្រួល​តែ​ម្តង​។ ឆ្នាំថោះកូន​ដែល​កើត​ក្នុង​ឆ្នាំថោះ មុន​អាយុ​២៥​ឆ្នាំ​អាច​ជួបនឹង​ឧបសគ្គ​ច្រើន​។ ប៉ុន្តែ​ក្រោយ​អាយុ​២៥​ឆ្នាំ ឲ្យ​តែ​ចាប់​ជាប់​ឱកាស មិន​ខ្លាច​ថា​គ្មាន​លុយ​ចាយ​ឡើយ​។ ជា​ពិសេស…

ព័ត៌មានមិនពិតពលករខ្មែរ៖ អ្នកនាំពាក្យក្រសួងការងារ ទទូចកុំបំប៉ោងព័ត៌មានក្លែងក្លាយពាក់ព័ន្ធពលករចេញពីថៃ

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២៥ តាមការចុះផ្សាយក្នុងផេកផ្លូវការរបស់ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទូចដល់អ្នកប្រើបណ្ដាញសង្គម កុំបំប៉ោងព័ត៌មានមិនពិតរឿងពលករខ្មែរសម្រុកចេញពីប្រទេសថៃ។ ក្នុងនោះដែរ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ…

ព័ត៌មានផ្លូវការ៖ ក្រសួងការពារជាតិ អំពាវនាវប្រជាពលរដ្ឋប្រើប្រាស់ប្រភពពិត ដើម្បីថែរក្សាសន្តិភាព និងស្ថិរភាពជាតិ

យោងតាម ក្រសួងការពារជាតិ នាថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០២៥ នេះបាន​ឱ្យ​ដឹងថា ក្រសួងការពារជាតិ បានធ្វើការអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ក្រោយសារព័ត៌មានថៃ និងក្នុងស្រុកមួយចំនួន បានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ។ ក្នុងនោះ ក្រសួងការពារជាតិ បានបន្ថែមថា សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ…

ត្រៀមបង្ការទឹកជំនន់ ២០២៥៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចេញសេចក្ដីណែនាំពង្រឹងការត្រៀមឆ្លើយតប

ភ្នំពេញ ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៥បានឲ្យដឹងថា យោងសេចក្តីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមធ្វើការណែនាំដល់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយរាជធានី ខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដើម្បីឆ្លើយតបគ្រោះ…

ម៉ោងបើកច្រកព្រំដែនបន្ទាយមានជ័យ៖ ច្រកអន្តរជាតិ២កន្លែង បើក៨ម៉ោង ច្រកតំបន់បើក៤ម៉ោង

បន្ទាយ​មាន​ជ័យ ៖ ច្រក​ទ្វារ​អន្តរជាតិ​ចំនួន​២ បើក​រយៈពេល​៨​ម៉ោង​និង​ច្រក​តំបន់​ព្រំដែន បើក​រយៈពេល​៤​ម៉ោង បើក​ដំណើរការ នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥ ខេត្តបន្ទាយមានជ័យ ។ លោក លៀម សុ​ដា អភិបាលរង​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ៖​ភូមិសាស្ត្រ ខេត្តបន្ទាយមានជ័យ មាន​ច្រក​ទ្វារ​ព្រំដែន ចំនួន​៤​កន្លែង​ក្នុង​នោះ​ច្រក​ទ្វារ​អន្តរជាតិ​២ មាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត…