សម្តេចតេជោ ៖ ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់ជម្លោះដោយការស្រុះស្រួលគ្នា គឺជារឿងចាំបាច់ ដើម្បីបញ្ចៀសការប៉ះទង្គិច
រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់ មានជម្លោះដែលស្រុះស្រួលគ្នាជារឿងចាំបាច់ ។ សម្តេចតេជោ បានសរសេរលើបណ្តាញសង្គម នៅយប់ថ្ងៃទី៨ ខែមិថុនាយ៉ាងដូច្នេះថា៖«ការកែសម្រួលកម្លាំងកងទ័ពនៅតំបន់ មានជម្លោះដែលស្រុះស្រួលគ្នារវាងមេបញ្ជាការកងទ័ពនៃប្រទេសទាំងពីរ កម្ពុជា.ថៃ ដើម្បីបញ្ជៀសនូវការប៉ះទង្គិចបង្ហូរឈា.មទ្រង់ទ្រាយធំ គឺជា រឿងចាំបាច់…