Blog

សម្តេចតេជោ ហ៊ុន សែន បំភ្លឺ​៖ កែសម្រួល​កងទ័ព​នៅ​ទឹកដី​ខ្លួន មិនមែន​ដកទ័ព​ឡើយ គោល​ជំហរ​ប្តឹង ICJ នៅ​ដដែល

រាជធានី​ភ្នំពេញ ​៖ ​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ថា ការ​កែសម្រួល​កម្លាំង គឺ​ដើម្បី​ឱ្យ​ស្រប​នៅ​ក្នុង​ទឹកដី​យើង ហើយ​មិនមែន​ជា​កា​រដក​កងទ័ព​ចេញពី​ទឹកដី​ខ្លួន​នោះ​ទេ​។ សម្តេច​តេ​ជោ​បាន​បញ្ជាក់​ដូច្នេះ ឆ្លើយ​តប​នឹង​មតិយោបល់ (comments) របស់​មិត្ត​អ្នក​អាន​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច នា​យប់​ថ្ងៃ​ទី​០៨ ខែមិថុនា ឆ្នាំ​២០២៥​។ បន្ថែម​ពី​នេះ សម្តេច​តេ​ជោ…

ករណីឆេះ​ភោជនីយដ្ឋាន ​DE BRAZIL នៅ​ខណ្ឌទួលគោក ៖ ផ្តើម​ពី​ធ្លាយ​ទុយោ​ចង្ក្រាន តែ​ត្រូវ​បាន​ពន្លត់​ទាន់​ពេល​វេលា

រាជធានី​ភ្នំពេញ ៖ ​ភោជនីយដ្ឋាន​DE BRAZIL​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៣ កែង​ផ្លូវ​៥៤៨ សង្កាត់​បឹង​កក់​ទី​១​ខណ្ឌទួលគោក​ត្រូវ​បាន​អគ្គី​ភ័យ​ឆាប់ឆេះ​ផ្សែងហុយ​ទ្រលោម​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​នាំ​គ្នា​ជួយ​ពន្លត់​។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៨​ខែមិថុនា​ឆ្នាំ ២០២៥​តែ​សំណាងល្អ​ត្រូវ​បាន​បុគ្គលិក​និង​អាជ្ញាធរ​មូលដ្ឋាន​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​។ តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា​នៅ​មុន​ពេល​ខាង​ហេតុ​ចុងភៅ​បាន​ចំអិនម្ហូប​ស្រាប់តែ​ភ្លើង​បាន​ឆាប់ឆេះ​ផ្សែងហុយ​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ពុំ​បណ្ដា​ឲ្យ​ឆេះ​រាលដាល់​ឡើយ​។ តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ករណីឆេះនេះពុំបណ្តាលអោយរងការខូចខាតនោះទេគីឆេះកំម៉ខ្សាញ់បំពង់ខ្យល់ចង្ក្រានតែប៉ុណ្ណោះ ។ ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ​នេះ​គឺ​បណ្ដា​មក​ពី​ផ្ទុះ ធ្លាយ​ទុយោ​ក្បាលចង្ក្រាន​៕​ អត្ថបទសរសេរ ដោយ ម៉េង ធា 2K អត្តបទ…

ព្រំដែនកម្ពុជា-ថៃ៖ យោធាទាំងសងខាងព្រមព្រៀងកែសម្រួលកម្លាំង ដើម្បីកាត់បន្ថយភាពតានតឹង

រាជធានី​ភ្នំពេញ ៖ កម្ពុជា​-​ថៃ បាន​ជួប​គ្នា និង​បាន​សម្រេច​ធ្វើការ​កែសម្រួល​កម្លាំង​ទាហាន​ទាំង​សងខាង​ឱ្យ​ត្រឡប់​ចូល​តំបន់​ដែល​សម​ស្រប ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​ប្រឈម​មុខ​គ្នា​នៅ​តាម​ព្រំដែន ។ នេះ​បើ​តាម​ក្រសួងការពារជាតិ​កម្ពុជា ។ យោង​តាម​បណ្តាញ​សង្គម​របស់​ក្រសួងការពារជាតិ នៅ​យប់​ថ្ងៃ​ទី​០៨ មិថុនា បាន​លើក​ឡើង​ថា នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ នេះ យោធា​កម្ពុជា​-​ថៃ បាន​ជួប​គ្នា…

ប្រាសាទតាមាន់ធំ: ភ្ញៀវទេសចររាប់ពាន់នាក់សម្រុកទស្សនា បង្ហាញសក្ដានុពលទេសចរណ៍វប្បធម៌ដ៏ធំធេងរបស់កម្ពុជា

(ខេត្តឧត្តរមានជ័យ)៖ នៅថ្ងៃទី ៩ ខែមិថនា ឆ្នាំ ២០២៥ នេះ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនកុះករមកទស្សនាប្រាសាទតាមាន់ធំថ្ងៃនេះ បង្ហាញពីសក្ដានុពលទេសចរណ៍វប្បធម៌។ ប្រាសាទតាមាន់ធំស្ថិតក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជារមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សំខាន់មួយស្ថិតនៅជាប់ព្រំដែនកម្ពុជា-ថៃ បាន និងកំពុងទាក់ទាញភ្ញៀវទេសចរក្នុងស្រុកយ៉ាងច្រើនកុះករ ជាពិសេសគឺប្រជាពលរដ្ឋមកពីបណ្ដាខេត្តនានា ដូចជា ខេត្តឧត្តរមានជ័យ…

ហោរាសាស្ត្រ៖ ប្តីប្រពន្ធ៣គូនេះ បើចេះយល់ចិត្តគ្នា ទ្រព្យនឹងហូរចូលជុំទិស!

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំថោះ និង​មមី ឆ្នាំ​ទាំង​២​នេះ បើ​ធ្វើ​ជា​ប្តី​ប្រពន្ធ​គ្នា គួរតែ​ចេះ​អត់ធ្មត់ និង​យោគយល់​គ្នា​ឲ្យ​បាន​ច្រើន​។ នៅ​ពេល​ដែល​អ្នក​ឈ្លោះ​គ្នា​ខ្លាំង នឹង​គ្មាន​ទ្រព្យ​ចូល​ឡើយ ហើយ​ក៏​ហូរ​ចេញ​ក្រៅ​អស់​ផង​ដែរ​។ ដូចនេះ អ្នក​នឹង​ពិបាក​ក្លាយជា​អ្នកមាន​ណាស់​។ ឆ្នាំម្សាញ់ និង​រោង ប្តី​ប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​២​នេះ មាន ឬ​ក្រ​គឺ​ឋិត​លើ​អ្នក​ទាំង​ពីរ​។ ប្រសិនជា​អ្នក​មិន​អាច​ទប់​អារម្មណ៍​របស់​ខ្លួន…

បំពង់ស៊ីម៉ាំងកែច្នៃ: ហេតុអ្វីមិនគួរកែសំឡេងម៉ូតូ និងឡាន ដែលនាំរំខានដល់សង្គម និងប្រឈមផ្លូវច្បាប់?

អ្នក​ដែល​ប្រើប្រាស់​មធ្យោបាយ​ដឹក​ជញ្ជូន មាន​តាំងពី​ម៉ូតូ​ដល់​រថយន្ត​ដែល​បាន​យក​ទៅ​កែ​បំពង់​ស៊ី​ម៉ាំង​ឲ្យ​លាន់​ហើយ​ឭ​ខុស​ពី​ផលិតផល​ចេញពី​រោងចក្រ គួរតែ​បញ្ឈប់​ទៅ ។ វា​មិន​សង្ហារ​ទេ ហើយ​វា​ក៏​មិន​ឡូយ​ដែរ ។ ប៉ុន្តែ​វា​អាច​ត្រូវ​សមត្ថកិច្ច​ចាប់​យក​មក​អប់រំ​នាំ​ខាត​ពេល​ខាត​វេលា ។ រឿង​បំពុល​ដោយ​សំឡេង គឺជា​ប្រធានបទ​ក្តៅ​មួយ ដែល​ជជែក​គ្នា​ច្រើន ហើយ​ក៏​មាន​អ្នកគាំទ្រ និង​អ្នក​ជំទាស់ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ អ្នកគាំទ្រ​ទំនងជា​មាន​ច្រើន ។ រឿង​នេះ បាន​អនុវត្ត​មក​ជា​យូរ​ដែរ​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ទាន់​អស់…

នយោបាយ «​ឈ្នះ​ឈ្នះ​»​៖ អ្នកនាំពាក្យ​៖ គឺជា​ស្នូល​ដំណោះស្រាយ​បញ្ហា​របស់​ថ្នាក់ដឹកនាំ​យើង​ក្នុង​ការ​ជៀសវាង​សង្គ្រាម​

រាជធានី​ភ្នំពេញ ៖ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​គូសបញ្ជាក់​ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ស្តី​ពី​ការ​សម្រួល​កងទ័ព​រវាង​ប្រទេស​ទាំង​ពីរ ដើម្បី​បញ្ចៀសសង្គ្រាម​ទ្រង់ទ្រាយ​ធំ​មួយ​ដែល​ហៀបនឹង​ផ្ទុះ​ឡើង​ទៅ​ហើយ​នោះ មាន​បងប្អូន​ជនរួមជាតិ​យើង​ជា​ច្រើន​បាន​សាទរ និង​ធូរទ្រូង ប៉ុន្តែ​ក៏​មាន​បងប្អូន​យើង​មួយ​ចំនួន​ហាក់​មិន​អស់ចិត្ត​ចំពោះ​ព័ត៌មាន​នេះ ។ ឯកឧត្តម ប៉ែន បូ​ណា អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​លើក​ឡើង​លើ​បណ្តាញ​សង្គម​នៅ​ថ្ងៃ​ទី​៩ មិថុនា ឆ្នាំ​២០២៥ ថា ខ្ញុំ​សូម​បងប្អូន​ពិចារណា​លើ​ចំណុច​មួយ​ចំនួន​៖ ទី​១-​ការ​បញ្ចៀស​សង្គ្រាម​ដ៏​ធំ​មួយ​កុំឱ្យ​ផ្ទុះ​ឡើង…

ច្រកទ្វារអន្តរជាតិភ្នំដី: ដំណើរការធម្មតាវិញ ក្រោយកម្ពុជា​ឆ្លើយតប​ពន្យារពេល​បើក១ម៉ោង​តបនឹង​ភាគីថៃ

ខេត្តបាត់ដំបង ៖ រហូត​មក​ដល់​ពេល​នេះ ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ «​ភ្នំ​ដី​» ស្ថិត​ក្នុងស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ឈម​នឹង ស្រុក​ខ្ល​ង​ហាត ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ដែល​ខាង​ថៃ​ហៅ​ច្រក​ទ្វារ «​ខាវ​ឌី​ន​» បាន និង​កំពុង​បើក​ដំណើរការ​ដូច​ធម្មតា​វិញ​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា ក្រោយ​ភាគី​ថៃ បាន​ប្រកាស​បិទ​ជា​ឯកតោភាគី នៅ​ម៉ោង​៤​រសៀល និង​បើក​នៅ​ម៉ោង​៨​ព្រឹក…

អ.ដ.ក. សម្រុះសម្រួលវិវាទ៖ មន្ត្រីចុះដោះស្រាយបញ្ចប់វិវាទកិច្ចសន្យាខ្ចីប្រាក់ជូនពលរដ្ឋដល់មូលដ្ឋានដោយជោគជ័យ

ភ្នំពេញ÷ ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ម៉ែន វណ្ណរិទ្ធ, លោក ហួរ សុវឌ្ឍនា និងលោក លី សុភាព បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ឪឡោក…

ក្រសួងការពារជាតិ៖ ប្រយ័ត្នព័ត៌មានមិនពិតពីថៃ និងបណ្តាញសង្គម បញ្ឆេះកំហឹងជាតិសាសន៍ និងភាពតានតឹង!

ភ្នំពេញ ៖ ក្រសួងការពារជាតិ សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានស្ថាប័នសារព័ត៌មានថៃ និងបណ្តាញសង្គមក្នុងស្រុកមួយចំនួនបានផ្សព្វផ្សាយព័ត៌មានមិនពិតនាំឱ្យមានការយល់ច្រឡំ ដែលអាចបញ្ឆេះកំហឹងជាតិសាសន៍ និងរុញច្រានឱ្យស្ថានការណ៍រឹតតែតានតឹង។ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី៩ខែមិថុនានេះ, ក្នុងន័យនេះ ក្រសួងការពារជាតិសូមអំពាវនាវឱ្យបងប្អូនជនរួមជាតិទាំងអស់ ទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ ជាពិសេសការជូនព័ត៌មានដោយរាជរដ្ឋាភិបាល និងពីក្រសួងការពារជាតិនៃប្រទេសទាំងពីរ ដែលជាប្រភពព័ត៌មានផ្លូវការ ពិត និងត្រឹមត្រូវ ជឿទុកចិត្តបាន។ ដើម្បីថែរក្សាសន្តិភាព…