ដំណឹងល្អ! ផ្លូវឡើងភ្នំខ្នងផ្សារនៅកំពង់ស្ពឺបានពង្រាបរួចរាល់ ធ្វើដំណើរបានងាយស្រួល បើកទំព័រថ្មីសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ និងសហគមន៍
(ខេត្តកំពង់ស្ពឺ )៖ នៅរសៀលថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រសួងបរិស្ថាន បានឱ្យដឹងថា ផ្លូវឡើងភ្នំខ្នងផ្សារបានចាក់ដីពង្រាបបានរួចរាល់ អាចធ្វើដំណើរបានងាយស្រួលឆ្ពោះទៅការបង្កើតអនាគតថ្មីសម្រាប់តំបន់សហគមន៍។ ការដ្ឋានធ្វើផ្លូវឡើងភ្នំខ្នងផ្សារកំពុងមានវឌ្ឍនភាពទៅមុខ ដែលនៅពេលនេះ គម្រោងសាងសង់ផ្លូវផ្លូវឆ្ពោះទៅតំបន់លំហែបៃតងដ៏មានសក្តានុពលនៅក្នុង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ ជាប់ជាមួយខេត្តកោះកុង បានបញ្ចប់ការចាក់ដី និងកិនពង្រាបបានស្អាតល្អហើយ។ អ្នកនាំពាក្យក្រសួងបរិស្ថាន…