Blog

ប្រូម៉ូសិន Metfone WiFi៖ ល្បឿនអ៊ីនធឺណិតកើនដល់ 50Mbps តែតម្លៃនៅដដែល សាកសមបំផុតសម្រាប់គ្រួសារ។

មិត្តហ្វូន Wi-Fi បានធ្វើការតម្លើងល្បឿនលឿន ជាងមុនតែតម្លៃនៅដដែលគឺល្បឿន រហូតដល់ 50Mbps ជាមួយតម្លៃ5 ដុល្លារប៉ុណ្ណោះក្នុងមួយខែដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ។ ក្រុមហ៊ុនមិត្តហ្វូនផ្នែកសេវាកម្មInternet WiFi នៅតែបន្តកម្មវិធីពិសេសផ្តល់ជូនអ៊ីនធឺណិតលឿន តែរក្សាតម្លៃនៅដដែលដើម្បី សម្រួលការប្រើប្រាសរបស់អតិថិជនអោយកាន់តែប្រសើរជាងមុនជាមួយល្បឿនរហូតដល់ 50Mbps តម្លៃត្រឹមតែ15ដុល្លារក្នុងមួយខែប៉ុណ្ណោះដែលសាកសមបំផុតសម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ ឡាយលក់ផលិតផល ធ្វើការ សិក្សារតាមប្រព័ន្ធអនឡាញ និងលេង…

បេតិភណ្ឌជាតិ៖ កិច្ចប្រជុំបច្ចេកទេស ICC-អង្គរ និងសំបូរព្រៃគុក លើកទី៤០ ផ្តោតលើការការពារ និងអភិរក្ស

(ខេត្តសៀមរាប)៖ នៅថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា កិច្ចប្រជុំបច្ចេករបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់កិច្ចការពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ និងសំបូរព្រៃគុក លើកទី៤០ ធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី ១៩ និងថ្ងៃទី ២០ ខែមិថុនា ឆ្នាំ…

Telegram ក្លែងបន្លំ: ករណីឆបោកវិនិយោគប្រើឈ្មោះសម្ដេចតេជោ ហ៊ុន សែន! សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវ

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា មានជនខិលខូច បានក្លែងបន្លំធ្វើជា គណនី ‹‹Telegram›› របស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា…

បេតិកភណ្ឌពិភពលោក៖ អ្នកជំនាញ ICC អង្គរ និងសំបូរព្រៃគុក ត្រួតពិនិត្យវឌ្ឍនភាពការងារអភិរក្សនៅរមណីយដ្ឋានអង្គរ

(ខេត្តសៀមរាប)៖ កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានឱ្យដឹងថា អ្នកជំនាញការអាដហុកនៃគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ីអង្គរ និងសំបូរព្រៃគុក បន្តចុះពិនិត្យវឌ្ឍនភាពការងារអភិរក្ស និងកិច្ចការអភិវឌ្ឍន៍នៅរមណីយដ្ឋានអង្គរ។ ក្នុងនោះ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានបញ្ជាក់ថា អ្នកជំនាញការអាដហុក នៃគណៈកម្មាធិការអន្ដរជាតិ…

សម្តេចហ៊ុនម៉ាណែតធានា៖ ស្វាគមន៍លោកឪស៊ុច និងខ្មែរគ្រប់រូប! គ្មានការរើសអើង ឬបញ្ជូនទៅប្រទេសផ្សេងឡើយ

ប្រពៃណាស់ ! សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធានាចំពោះលោកឪ ស៊ុច ថា មិនមានការរើសអើង ឬចាប់បញ្ជូនទៅប្រទេសណាផ្សេងទៀតឡើយ… Heang – សារពីសម្តេចនាយករដ្ឋមន្ត្រី ៖ ឆ្លើយតបទៅនឹងសំណូមពររបស់ព្រះតេជគុណ (លោកឪស៊ុច) ÷ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមខ្លួនខ្ញុំព្រះករុណាផ្ទាល់ ខ្ញុំសូមស្វាគមន៍ព្រះតេជគុណ…

ជំនន់ទឹកភ្លៀងខេត្តកំពង់ធំ៖ ឯកឧត្តម តូច ប៊ុនហ៊ួរ ចុះពិនិត្យផលប៉ះពាល់ដំណាំស្រូវជាង ២ពាន់ហិកតា

តាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា ឯកឧត្តមរដ្ឋលេខាធិការ តូច ប៊ុនហ៊ួរ ចុះពិនិត្យ​ស្ថានភាពគ្រោះជំនន់ទឹកភ្លៀង ក្នុងស្រុកចំនួន៥ ខេត្តកំពង់ធំ។ ក្រោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ធំ បង្កការប៉ះពាល់ ដំណាំស្រូវជាង ២ពាន់ហិកតា…

អភិវឌ្ឍន៍វិស័យយានយន្ត-អេឡិចត្រូនិកកម្ពុជា៖ ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំពិនិត្យរបាយការណ៍វឌ្ឍនភាពផែនទីបង្ហាញផ្លូវ

ភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក.អ.ក. និងជាប្រធានគណៈកម្មាធិការប្រតិបត្តិដឹកនាំការអនុវត្តផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មាធិការប្រតិបត្តិ បន្ទាប់ពីបានប្រារព្ធកិច្ចប្រជុំលើកទី១ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ កន្លងទៅ។ កិច្ចប្រជុំនេះបានធ្វើឡើងនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែមិថុនា…

ឱកាសមាស៖ កសិករ​ខ្មែរ​ត្រូវ​ចាប់​យក​ទីផ្សារ​បន្លែ​ផ្លែ​ឈើ​ក្នុងស្រុក ក្រោយ​កម្ពុជា​ហាមឃាត់​ការ​នាំ​ចូល​ពី​ថៃ

នេះ​គឺជា​ពេលវេលា​មាស​ដើម្បី​កម្ពុជា​ពង្រឹងសមត្ថភាព​ផ្គត់ផ្គង់​ទីផ្សារ​បន្លែ​និង​ផ្លែ​ឈើ​ដោយ​ខ្លួនឯង​ហើយ​រំដោះខ្លួន​ចេញពី​ការ​ពឹងផ្អែក​លើ​បរទេស​។ ភាព​តានតឹង​ដែល​ឈាន​ដល់​ការ​រឹតត្បិត​ច្រកព្រំដែន​ដែល​បង្ក​ឡើង​ដោយ​ភាគី​ថៃ​ជា​ឯកតោភាគី​កាលពី​ថ្ងៃ​ទី​០៧ ខែមិថុនា ឆ្នាំ​២០២៥ រហូត​ឈាន​ដល់​ការ​ហាមឃាត់​ការ​នាំ​ចូល​បន្លែ​និង​ផ្លែ​ឈើ​ថៃ​មិន​អោយ ចូល​ប្រទេស​១០​ថ្ងៃ​ក្រោយមក គឺជា​ឱកាស​ដែល​អ្នក​រកស៊ី​និង​អ្នក​ដាំ​បន្លែ​និង​ផ្លែ​ឈើ​នៅ​ក្នុងស្រុក​គួរតែ​រួម​គ្នា​ច្បាម​ឱកាស​នេះ ពង្រឹង​ហើយ​ពង្រីក​សក្តានុពល​ទីផ្សារ ដើម្បី​កាត់​បន្ថយ​តម្រូវការ​ឫ​ការ​ពឹងផ្អែក​លើ ផលិតផល​ពី​ប្រទេស​ជិតខាង ។ កុំ​មើល​ស្រាល​អំពី​ទំហំ​និង​តម្រូវការ​នៃ​ទីផ្សារ​បន្លែ​និង​ផ្លែ​ឈើ​នេះ​ឲ្យ​សោះ ។ ជា​ការ​ពិត​តាម​ឯកសារ​វិទ្យាសាស្ត្រ​មួយ​ចំនួន​បាន​លើក​ឡើង​ថា នៅ​ក្នុង​មួយ​ថ្ងៃ​មនុស្ស​ម្នាក់​ត្រូវការ​ហូប​បន្លែ និង ផ្លែ​ឈើ​ប្រមាណ​ជា ៤០០ ក្រាម ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​កម្ពុជា​ប្រហែលជា​មិន​ហូប​ច្រើន​ដល់​ថ្នាក់​នោះ​ទេ…

ការព្យាករណ៍អាកាសធាតុ៖ សូមប្រុងប្រយ័ត្ន! កម្ពុជានឹងបន្តមានភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ដល់ថ្ងៃទី ២១ មិថុនា

យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២៤ នេះ បានឱ្យដឹងថា ស្ថានភាពអាកាសធាតុនៅកម្ពុជា នឹងមានភ្លៀងធ្លាក់ ផ្គររន្ទះ នឹងខ្យល់កន្ត្រាក់ ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមិថុនា ឆ្នាំ…

សង្គ្រាមធំ! អ៊ីរ៉ង់ និងសម្ព័ន្ធមិត្តព្រមានផ្ទុះសង្គ្រាមពេញទំហឹង បើអាមេរិកហ៊ានលូកដៃចូលជម្លោះ

ទី​ក្រុង​ឌុយ​បៃ៖ ថ្ងៃ​នេះ អ៊ីរ៉ង់ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ព្រមាន​ធ្ងន់​ៗ​ថា​បើ​សិន​អាមេរិក​ហ៊ាន​ចូល​ខ្លួន​ពាក់​ព័ន្ធ​ដោយ​ផ្ទាល់​នៅ​ក្នុង​សង្គ្រាម​អ៊ីរ៉ង់​-​អ៊ីស្រាអែល​ ពេល​នោះ​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​នឹង​ផ្ទុះ​ឡើ​ងជា​មិន​ខាន​។ មាន​ន័យ​ថា​រាល់​ថ្ងៃ​នេះ​បាញ់​ត្រឹម​មីស៊ីល​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក​។ ប៉ុន្តែ​បើ​សង្គ្រាម​ផ្ទុះ​ឡើង​ពេញ​បន្ទុក​អាច​ឈាន​ដល់​ប្រើ​យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ ឬ​ទ័ព​ជើង​គោក​ថែម​ទៀត​។ ការ​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​​លោក​ត្រាំ​ប្រកាស​ឱ្យ​អ៊ីរ៉ង់​ទម្លាក់​អាវុធ​ចុះ​ចាញ់ និង​បោះ​បង់​ចោល​កម្ម​វិធី​នុយ​ក្លេអ៊ែរ​។​ ការ​ព្រមាន​របស់​អ៊ីរ៉ង់​ និង​ក្រុ​មហាម៉ាស់​ក៏​ធ្វើ​ឡើង​បន្ទាប់​ពី​អាមេរិក​បារម្ភ​ខ្លាំងអំពី​ការ​ប៉ះ​ពាល់​ផល​ប្រយោជន៍​របស់​ខ្លួន​នៅ​មជ្ឈិម​បូព៌ា​។ ​អាមេរិក​ចាប់​ផ្ដើម​ពង្រឹង​កម្លាំង និង​​បញ្ជូន​យន្ត​ហោះ​ចម្បាំង​បន្ថែម​ទៀត​ទៅ​ទី​នោះ​។ ចំណាត់​ការ​នេះ​មិន​មែន​ឥត​ហេតុ​ផល​ទេ​ព្រោះ​ស្ថាន​ទូត​អាមេរិក​នៅ​តែ​ឡាវីវ​ទើប​តែ​ទទួល​រង​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​អ៊ីរ៉ង់​។ ថ្ងៃ​នេះ ស្ថាន​ទូត​អាមេរិក​នៅ​យេរូសាឡឹម​ប្រកាស​​បិទ​ទ្វារ​​រហូត​ដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​។ អគ្គ​មគ្គុទ្ទេសក៍​អ៊ីរ៉ង់ លោក​អាយ៉ា​តូឡា អាលី…