បាញ់ធ្លាក់ Su-35 រុស្ស៊ី: អ៊ុយក្រែនអះអាងថាខ្លួនទម្លាក់យន្តហោះចម្បាំងជំនាន់ទី៤ដ៏ទំនើបចុងក្រោយរបស់រុស្ស៊ីបានមួយគ្រឿងបន្ថែម។
ទីក្រុងកៀវ៖ ថ្មីៗនេះ អ៊ុយក្រែនអះអាងថាខ្លួនបាញ់ធ្លាក់យន្តហោះចម្បាំងដ៏ទំនើបចុងក្រោយរបស់រុស្ស៊ីម៉ាកអែសយូសាមសិបប្រាំ (Su-35)។ ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍។ ពោលគឺទន្ទឹមនឹងពេលដែលរុស្ស៊ីបញ្ជូនដ្រូន និងមីស៊ីលវាយប្រហារទៅលើទីក្រុងតូច-ធំរបស់អ៊ុយក្រែនផងដែរ។ នេះបើយោងតាមការបញ្ជាក់របស់យោធាអ៊ុយក្រែន។ យោធាអ៊ុយក្រែនបង្ហោះសារនៅលើតេឡេក្រាមថា «ព្រឹកនេះថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ កងទ័ពអាកាសរបស់យើងបានបើកប្រតិបត្តិការសឹកប្រកបដោយជោគជ័យនៅតំបន់ខឺស។ យើងបាញ់ធ្លាក់យន្តហោះរុស្ស៊ីម៉ាកអែសយូសាមសិបប្រាំ (Su-35) មួយគ្រឿង»។ យោធាអ៊ុយក្រែនមិនបាននិយាយលម្អិតអំពីហេតុការណ៍នោះទេ។ ចំណែកយោធារុស្ស៊ីក៏មិនទាន់បញ្ចេញប្រតិកម្ម ឬធ្វើអត្ថាធិប្បាយឆ្លើយតបបែបណាដែរចំពោះបញ្ហានេះ។ សូមរំលឹកថាកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន,…