Blog

កម្ពុជា៖ ជាប់ឆ្នោតជាថ្មីជាសមាជិកក្រុមប្រឹក្សាសម្របសម្រួលកម្មវិធីយូអិនអេដស៍ សម្រាប់អាណត្តិ ២០២៦-២០២៨

ភ្នំពេញ ៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្តីប្រកាសព័ត៌មានថា “ព្រះរាជាណាចក្រកម្ពុជា បានជាប់ឆ្នោតសាជាថ្មី ជាសមាជិកនៃក្រុមប្រឹក្សាសម្រប សម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់អាណត្តិ ២០២៦-២០២៨» ព្រះរាជាណាចក្រកម្ពុជាមានកិត្តិយសជម្រាបអំពីការជាប់ឆ្នោតជាថ្មីម្តងទៀតជាសមាជិកក្រុមប្រឹក្សា សម្របសម្រួលកម្មវិធីរបស់អង្គការយូអិនអេដស៍ សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក អាណត្តិ ២០២៦-២០២៨ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០១…

ឃាត់ខ្លួនលោក ប៉ែន សូត្រ៖ ទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រី ត្រូវចាប់ខ្លួនពីបទមិនបំពេញកាតព្វកិច្ចឧបករណ៍ជួញដូរ

ភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តកំពង់ធំ បានអនុត្តដីកាបង្គាប់ឱ្យចាប់ខ្លួន របស់សាលាដំបូងរាជធានីភ្នំពេញ បានឃាត់ខ្លួនលោក ប៉ែន សូត្រ ជាទីប្រឹក្សាទីស្ដីការគណៈរដ្ឋមន្ត្រីពីបទមិនបំពេញការតព្វកិច្ចឧបករណ៍អាចជួញដូរបាន កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ហើយបានបញ្ជូនខ្លួនទៅរាជធានីភ្នំពេញ ដើម្បីឃុំខ្លួននៅមណ្ឌលអប់រំកែប្រែម១(ព្រៃ ស)តាមដីកាបង្គាប់របស់តុលាការក្រុងភ្នំពេញ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ជំហរ​ព្រំដែន​កម្ពុជា-ថៃ: នាយករដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់​ថា បើ​ថៃ​បើក​ច្រក​ឯកតោភាគី​មុន កម្ពុជា​នឹង​បើក​តាម​ក្រោយ មិន​ចាំបាច់​ចរចា​ទេ

រាជធានី​ភ្នំពេញ ៖ សម្តេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​គូសបញ្ជាក់​ថា កម្ពុជា មាន​សម្បទាន​ខ្លាំង​ណាស់ ទៅ​លើ​បញ្ហា​ច្រកព្រំដែន ជា​ពិសេស​ការ​នាំ​ទំនិញ​ចេញចូល តាម​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ ដោយសារ​តែ​កងទ័ព​ថៃ ជា​អ្នក​បិទ​ច្រក​ដោយ​ឯកតោភាគី​ដោយ​ខ្លួនឯង ដូច្នេះ​គ្រាន់តែ​បើក​ដោយ​ឯកតោភាគី ដោយ​ខ្លួនឯង​ឡើង​វិញ ដោយ​ស្ថានភាព​វិល​ទៅ​រក​ដូច​ដើម មុន​ថ្ងៃ​ទី​៧​មិថុនា គឺ​ចប់​រឿង មិនបាច់​ចរចា​ច្រើន​នោះ​ទេ…

សម្តេចតេជោ ហ៊ុន សែន៖ បំភ្លឺការសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ និងបញ្ហាសំឡេងបែកធ្លាយ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានមានប្រសាសន៍ថា កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។…

បង្ក្រាបចាប់បង្ខាំង៖ អាវុធហត្ថ​ព្រះ​សីហ​នុ ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់​រឿង​ចាប់​ឃុំឃាំង​ជនជាតិ​ចិន ក្នុង​នោះ​៣​នាក់​ជា​អ្នក​សារព័ត៌មាន

ខេត្ត​ព្រះ​សីហ​នុ ៖ កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ហេង ប៊ុ​នទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ចាប់​ឃុំឃាំង​មនុស្ស​ដោយ​ខុសច្បាប់ កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត​, ហិង្សា​ដោយ​ចេតនា និង​ប្រើប្រាស់​ស្លាក​លេខ​ក្លែង រហូត​ឈាន​ដល់​ការ​សង្គ្រោះ​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ម្នាក់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់ ក្នុង​នោះ​៣​នាក់ ជា​អ្នក​សារព័ត៌មាន ។ ជនសង្ស័យ​ទាំងនោះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ​ហើយ…

ព័ត៌មានបន្ទាន់! យោធា​អ៊ីរ៉ង់​អះអាង​បាន​វាយប្រហារ​មជ្ឈមណ្ឌល​ចារកម្ម​អ៊ីស្រាអែល​នៅ​តែល​អាវីវ​ដោយ​មីស៊ីល​ចំ​គោលដៅ

ទីក្រុង​តែ​ល​អា​វីវ ៖ យោធា​របស់​ប្រទេស​អ៊ី​រ៉​ង់ បាន​ប្រកាស​ថា ខ្លួន​បាន​វាយប្រហារ​មជ្ឈមណ្ឌល​ចារកម្ម​យោធា​មួយ​របស់​អ៊ី​ស្រា​អែ​ល នៅ​ក្នុង​ទីក្រុង​តែ​ល​អា​វីវ ដោយ​មី​ស៊ី​ល កាលពី​យប់​រហូត​ដល់​ថ្ងៃ​ទី​១៧ មិថុនា​នេះ បើ​តាម​ការ​ចេញផ្សាយ​របស់​ស៊ី​អិន​អិន CNN ។ ​លោក រ៉េ​ហ្សា តា​ឡា​អ៊ី​-​និក (Reza Talaei-Nik) អ្នកនាំពាក្យ​ក្រសួងការពារជាតិ​អ៊ី​រ៉​ង់ បាន​ថ្លែង​ថា ៖…

សត្វអំពិលអំពែកជិតផុតពូជ! សម្រស់រាត្រីដែលធ្លាប់ចែងចាំង កំពុងប្រឈមនឹងការបាត់បង់ជារៀងរហូត

សត្វដែលធ្លាប់បញ្ចេញពន្លឺ​ភ្លឹប​ភ្លែត​ៗនា​ពេល​រាត្រីយ៉ាងស្រស់ស្អាត ពេលនេះជិតផុតពូជហើយ សីហា – សត្វ​អំពិល​អំពែក​ដែល​បញ្ចេញ​ពន្លឺ​ភ្លឹប​ភ្លែត​ៗនា​ពេល​រាត្រី អាច​គ្រាន់​តែ​ជា​វិធីបង្អួតសម្រស់​ខាង​ក្រៅ​របស់​ពួកវា​ ដែល​ដូចទៅ​នឹង​កន្ទុយ​ដ៏​វែង​នៃ​សត្វ​ហស្ស ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ពី​ “គូស្នេហ៍” របស់ពួក​វា​តែប៉ុណ្ណោះ? តាមការ​សិក្សា​ស្រាវជ្រាវ​ ការ​បង្អួត​សម្រស់​ខាង​ក្រៅ​ មិន​មែន​មាន​តែ​នៅ​លើ​មនុស្ស​ ឬ​សត្វ​ធំៗ​នោះទេ ប៉ុន្តែ​សត្វ​ល្អិតផ្សេង​ៗ ក៏​ចេះ​បញ្ចេញ​សម្រស់​ ដើម្បី​ទាក់​ទាញ​ចំណាប់​អារម្មណ៍​ផងដែរ។ តាម​ពិត សារ​ធាតុ​បញ្ចេញ​ពន្លឺ​នៅ​ក្នុង​​ពោះ​របស់​អំពិល​អំពែក ពេលវា​ប្រទះ​នឹង​អុក​ស៊ីហ្សែន…

បញ្ហាបច្ចេកទេស៖ យន្តហោះ Air India ប្រភេទ Boeing 787-8 ហោះត្រលប់ព្រលានវិញភ្លាមៗ ក្រោយចេញដំណើរបានត្រឹម ៧គីឡូម៉ែត្រ

ឥណ្ឌា៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India បានហោះត្រលប់ទៅកាន់ព្រលានវិញយ៉ាងបន្ទាន់ក្រោយអ្នកបើកបរសង្ស័យថាមានបញ្ហាបច្ចេកទេស នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី១៦ ខែមិថុនា។ យន្តហោះមួយគ្រឿងនេះគឺជាយន្តហោះប្រភេទ Boeing 787-8 Dreamliner ដែលត្រូវបានផលិតឡើងដោយក្រុមហ៊ុនអាមេរិក Boeing និងមានអាយុកាលនៃការប្រើប្រាស់ ៧ឆ្នាំ។ ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានជើងហោះហើរលេខ AI315 មាន និងមានទិសដៅធ្វើដំណើរចេញពីព្រលានយន្តហោះអន្តរជាតិហុងកុង…

ទុនបម្រុងមាសកម្ពុជា៖ កម្ពុជាមានមាសជាង ៥០ តោន ទប់ទល់នឹងតម្លៃមាសសកលប្រែប្រួល

តម្លៃ​មាស​នៅ​ពេល​ដែល​គេ​បើក​ផ្សារ​ជួញដូ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​បាន​ស្រុត​ចុះ​បន្តិច​ក៏​ពិតមែន ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ វា​ពិបាក​ធ្លាក់​ចុះ​ក្រោម​៤.០០០ដុល្លារ​ណាស់​ នៅ​ក្នុង​មួយ​តម្លឹង​។ ដូច្នេះ ​ជា​ភ័ព្វសំណាង​ដែរ​ដែល​កម្ពុជា​អាច​ប្រឹង​សន្សំ​បាន​ជាង​៥០​តោន​ជា​ទុនបម្រុង​ដើម្បី​រក្សា​ស្ថេ​រ​ភាព​សេដ្ឋកិច្ច​របស់​ប្រទេស ។ ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​របា​ន​ផ្សាយ​ថា តម្លៃ​មាស​បាន​ធ្លាក់​ចុះ​កាលពី​ថ្ងៃ​ចន្ទ​បន្តិច ខណៈ​ដែល​អ្នក​វិនិយោគ​បាន​ថ្លឹងថ្លែង​ពី​ផល​ប៉ះពាល់​នៃ​ជម្លោះ​អ៊ី​ស្រា​អែ​ល និង​អ៊ី​រ៉​ង់​ដែល​កំពុង​បន្ត ស្រប​ពេល​ដែល​ក្រុម​ប្រទេស G7 កំពុង​តែ​តាមដាន​ស្ថានការណ៍​ហើយ​គេ​ជឿជាក់​ថា ក្រុម​ប្រទេស​ទាំងនេះ​នឹង​មិន​បណ្តែតបណ្តោយ​ឲ្យ​អ៊ី​រ៉​ង់​និង​អ៊ី​ស្រា​អែ​ល​ពង្រីក​សង្គ្រាម​ឡើយ ។ ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា តម្លៃ​មាស​នៅ​ទីផ្សារ​អន្តរជាតិ​បាន​ធ្លាក់​ចុះ​០,៥​ភាគរយ ពោល​គឺ​ដល់​១​តម្លឹង​ប្រមាណ​ជា ៤.១០០…

វិធីលាងបន្លែ និងចម្អិនត្រឹមត្រូវ៖ ធ្វើបែបនេះ ទើបមិនកើតជំងឺ និងរក្សាសារធាតុចិញ្ចឹម

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ក្នុង​ការ​លាង​បន្លែ និង​ចម្អិន​ដែល​អាច​ការពារ​សុខភាព​អ្នក​បាន​ល្អ​។ តើ​មាន​អ្វី​ខ្លះទៅ? •​ ​នៅ​ពេល​ដែល​អ្នក​លាង​បន្លែ អ្នក​គួរតែ​ប្រើ​ទឹក​ហូរ​មក​លាង មិន​គួរ​ត្រង​ទុក​ក្នុង​ចានដែក​មួយ​ទើប​លាង​នោះ​ទេ ទើប​វា​អាច​សម្លាប់​មេរោគ​បាន​។ ជា​ពិសេស បន្លែ​មិន​គួរ​ចិត​រួច​ទើប​លាង​ទេ ដោយ​ទិញ​មក​គួរតែ​លាង​តាម​សន្លឹក ទើប​ចិត​តាម​ក្រោយ​។ •​ ​បន្លែ​ដែល​អ្នក​យក​ទៅ​ចម្អិន ក្រោយ​ពេល​ដែល​ទឹក​ពុះ​ទើប​អាច​ដាក់​ចូល​ទៅ​បាន ទើប​អាច​រក្សា​សារធាតុចិញ្ចឹម​ដែល​មាន​ក្នុង​នោះ មិន​បាត់បង់​អស់​។ •​ ​បន្លែ​ដែល​អ្នក​យក​ទៅ​ឆារ…