បែកធ្លាយបណ្ដាញ៖ ឃាត់ខ្លួនជនជាតិចិន ៣នាក់ នៅព្រះសីហនុ ពាក់ព័ន្ធលួចស្លាកលេខរថយន្ត និងអាវុធខុសច្បាប់
ខេត្តព្រះសីហនុ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥បានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ ពាក់ព័ន្ធនឹងករណីលួចស្លាកលេខរថយន្ត និងកាន់កាប់អាវុធដោយខុសច្បាប់ តាមបណ្ដឹងរបស់ជនរងគ្រោះ២នាក់ ។ ករណីលួចស្លាកលេខរថយន្ត កើតឡើងនៅយប់ថ្ងៃទី ០១ និងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិ៣ សង្កាត់លេខ១ និងភូមិ៦…