កីឡាវាយសីជើងឯកអាស៊ីអាគ្នេយ៍៖ កម្ពុជាដណ្តើមបានមេដាយសរុប ២៨គ្រឿង!
រាជធានីភ្នំពេញ៖ ការប្រកួតកីឡាវាយសី ជើងឯកអាស៊ីអាគ្នេយ៍ ប្រចាំតំបន់ ឆ្នាំ២០២៥ នៅទីលានវាយសីពហុកីឡដ្ឋានជាតិមរតកតេជោបានបិទបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី១២ ខែកក្កដានេះ ក្រោយដំណើរការប្រកួតយ៉ាងស្វិតស្វាយរយៈពេល៦ថ្ងៃ ខណៈម្ចាស់ផ្ទះកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ២ ឈ្នះមេដាយសរុប ២៨គ្រឿង ក្នុងចំណោម៥ប្រទេស។ លទ្ធផលបច្ចេកទេស រួមមាន មីយ៉ាន់ម៉ា ឈរនៅលេខ១ មេដាយសរុប ២២គ្រឿង (មាស…