រថយន្តដឹកឈើខុសច្បាប់: ឡានទួរីសបែកកង់ក្រឡាប់ធ្លាក់ផ្លូវនៅកំពង់ឆ្នាំង របួស៤នាក់ ធ្លាយឈើព្រោងព្រាត
ខេត្តកំពង់ឆ្នាំង ៖ រថយន្តទួរីស១គ្រឿង ដឹកឈើជ្រុងអត់ច្បាប់ សង្ស័យព្រះមិនជួយបានបែកកង់បណ្តាលឱ្យក្រឡាប់ធ្លាក់ផ្លូវធ្វើឱ្យមនុស្សជិះ៤នាក់ក្នុងរថយន្តរងរបួស ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ នៅចន្លោះគីឡូម៉ែត្រលេខ៨១-៨២ ផ្លូវជាតិលេខ៥ ចំណុចរង្វង់មូលក្អមស្ថិតនៅក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ។ សមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា រថយន្តទួរីសខាងលើពាក់ផ្លាកលេខភ្នំពេញ2T-1164 ពណ៌ស ដឹកឈើជ្រុង និងឈើសន្លឹកអត់ច្បាប់…