Blog

បញ្ចៀសចរាចរណ៍ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសបង្វែរផ្លូវបណ្តោះអាសន្ន សម្រាប់ព្រឹត្តិការណ៍ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិលើកទី១៣

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នឹងរៀបចំព្រឹត្តិការណ៍ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៣ នៅសួនច្បារមុខវត្តបទុមវតី ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្ត ទៅនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ០៥:០០នាទី ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ ចម្រើនព្រះជន្មគម្រប់៨៩…

សពស្ត្រី​អណ្តែត​ទន្លេសាប៖ រកឃើញ​សាកសព​នារី​ហើម​ស្អុយ​មុខ​ស្ពាន​ជ្រោយចង្វារ​ មិន​អាច​សន្និដ្ឋាន​មូលហេតុ​ស្លាប់​បាន

​រាជធានី​ភ្នំពេញ ៖ សាកស​.​ពស្ត្រី​ម្នាក់ ដែល​មាន​សភាព​ហើម​ស្អុយរលួយ​ទៅ​ហើយ ត្រូវ​បាន​ប្រទះ​ឃើញ​អណ្ដែត​នៅ​ទន្លេសាប ខាងជើង​ស្ពាន​ជ្រោយចង្វារ​។ សមត្ថកិច្ច​ជំនាញ ដែល​បាន​ចុះ​ទៅ​ត្រួតពិនិត្យ នៅ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ថា ស្ត្រី​រង​គ្រោះ​បាន​ស្លា​.​ប់​ដោយសារ​មូលហេតុ​អ្វី​ពិតប្រាកដ​នោះ​ទេ ។ ​ហេតុការណ៍​នេះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ១:០០​រសៀល ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ខាងជើង​ស្ពាន​ជ្រោយចង្វារ ក្នុងភូមិ​ដើម​គរ សង្កាត់​ជ្រោយចង្វារ…

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ TVET ជាស្ពានមាសឆ្ពោះរកការងារ និងអនាគតដ៏ភ្លឺស្វាងសម្រាប់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវ: លើកទី៨ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន» ដែលត្រូវបានប្រកាសបើកជាផ្លូវការ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន…

ករណីផ្តាសាយបក្សី H5N1 ថ្មី៖ ក្រសួងសុខាភិបាល ប្រកាសរកឃើញលើស្ត្រីវ័យ៦៥ឆ្នាំនៅតាកែវ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា មានអ្នកជំងឺផ្តាសាយបក្សីចំនួន ០១ករណី កើតលើស្ត្រីអាយុ ៦៥ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ដែលមានទីលំនៅ ក្នុងភូមិក្រាំងអំពិល ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។…

កម្ពុជា និងតុលាការអន្តរជាតិ៖ ជំហរសន្តិភាព គោរពច្បាប់អន្តរជាតិលើបញ្ហាព្រំដែន

ភ្នំពេញ ៖ ឯកឧត្តមប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ខែមិថុនានេះ បានថ្លែងថា ការត្រៀមនាំយកករណីមុំបី ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ បន្ទាប់ពីការចរចាដោះស្រាយទ្វេភាគីមិនអាចទៅរួច គឺជាជំហរសន្តិភាពនិយមនិងបង្ហាញថាកម្ពុជាគោរពច្បាប់អន្តរជាតិ។ ឯកឧត្តមប៉ែន បូណា បានបន្ថែមទៀតថា ទោះជាយ៉ាងនេះក្តី យន្តការទ្វេភាគីក៏នៅតែបន្តប្រើប្រាស់ដើម្បីចរចាដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ក្រៅពីចំណុចទាំង៤ដែលយើងលើកយកទៅតុលាការយុត្តិធម៌អន្តរជាតិ។ កិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា…

ហោរាសាស្ត្រ៖ ត្រឹម​តែ ២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ! ឆ្នាំថោះ ឆ្នាំជូត និង​ឆ្នាំច លុយ​ហូរ​ចូល​មិន​ដាច់​ចាយ

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំថោះ​កើត​ក្នុង​ឆ្នាំ​១៩៦៣ បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំថោះ​ហើយ​កើត​ក្នុង​ឆ្នាំ​១៩៦៣ ចាប់ពី​ឆ្នាំ​នេះ​ទៅ ការងារ និង​មុខរបរ​គឺ​អាច​ជោគជ័យ​គ្រប់មុខ​។ ជា​ពិសេស លាភ​ល្អ​ៗ​ក៏​នាំ​គ្នា​រត់​មក​ក្បែរ​ខ្លួន​ផង​ដែរ​។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​អ្នក​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ណាស់​។ ដូចនេះ អ្នក​នឹង​រស់នៅ​ប្រកបដោយ​សុភមង្គល​ខ្លាំង​តែ​ម្តង​។ ឆ្នាំជូត អ្នក​ដែល​កើត​ក្នុង​ឆ្នាំជូត​កើត​ចំ​ឆ្នាំ​១៩៨៤ ចាប់ពី​ឆ្នាំ​នេះ​តទៅ​នឹង​មាន​ផ្កាយ​សំណាង​តាម​ជួយ​ខ្លាំង​ណាស់​។ ជា​ពិសេស ក៏​អាច​បង្កើត​បាន​ចំណូល​ដែល​ខ្ពស់​នឹក​ស្មាន​មិន​ដល់​ផង​ដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ការ​បណ្តាក់ទុន​របស់​អ្នក​នឹង​អាច​ទទួល​បាន​ផល​ដែល​នឹក​ស្មាន​មិន​ដល់​។…

សុវត្ថិភាពព័ត៌មាន៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានស្នើសមាគមសារព័ត៌មានផ្សព្វផ្សាយព័ត៌មានប្រភពច្បាស់លាស់ ដើម្បីធានាសន្តិសុខព័ត៌មាន និងសុវត្ថិភាពសាធារណៈ

ភ្នំពេញ ៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើដល់សមាគមសារព័ត៌មានទាំងអស់នៅកម្ពុជា ចូលរួមជាមួយរាជរដ្ឋាភិបាលលើការផ្សព្វផ្សាយព័ត៌មានឲ្យមានសណ្តាប់ល្អ មានប្រភពច្បាស់លាស់ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ និងធានាសន្តិសុខព័ត៌មាន។ សូមប្រយ័ត្នប្រយែងក្នុងដកស្រង់ប្រភពព័ត៌មានយកមកផ្សព្វផ្សាយ ស្ថិតក្នុងគ្រានៃការគ្រប់គ្រងព័ត៌មានក្នុងពេលមានវិបត្តិជម្លោះដែលព័ត៌មានពិត និងព័ត៌មានមិនពិតច្រើននៅក្នុងនោះ។ ឯកឧត្តម រដ្ឋមន្ត្រី បានបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពដែលកំពុងមានបញ្ហារឿងព្រំដែនរវាង កម្ពុជា-ថៃ អ្នកសារព័ត៌មានអាចដកស្រង់ប្រភពព័ត៌មានផ្លូវការយកទៅផ្សព្វផ្សាយបានគឺប្រភពពី រាជរដ្ឋាភិបាលកម្ពុជា, ប្រភពពីហ្វេសប៊ុកសម្តេចតេជោ ប្រធានព្រឹទ្ធសភា,…

ស្ទាក់ចាប់៖ ពងទាជិត៤ម៉ឺនគ្រាប់គ្មានច្បាប់ពីវៀតណាម ចូលភ្នំពេញត្រូវបង្ក្រាប!

រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ពង្រាយ​កម្លាំង​ស្ទាក់​ចាប់​រថយន្ត​ដឹក​ស៊ុតទា ជិត​៤​ម៉ឺន​គ្រាប់ ដែល​បម្រុង​ចូល​រាជធានី​ភ្នំពេញ គោលដៅ​លក់​បន្ត​ចែកចាយ ។ ការ​ចាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​វត្ត​ចំប៉ា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។ បើ​តាម​ការ​ឆ្លើយ​សារភាព…

ការគំរាមផ្តាច់ភ្លើង និង Internet! មន្ត្រីថៃភ្លេចស្រាវជ្រាវពីប្រភពផ្គត់ផ្គង់ភ្លើង និងឯករាជ្យថាមពលរបស់កម្ពុជា?

មន្រ្តីថៃម្នាក់នេះហើយដែលចេញមកគំរាមផ្តាច់ភ្លើង និងកាត់ផ្តាច់ Internet នៅកម្ពុជា ប៉ុន្តែពួកគេប្រហែលភ្លេចស្វែងយល់ និងស្រាវជ្រាវពីប្រភពនៃការផ្គត់ផ្គង់ភ្លើងរបស់កម្ពុជា Heang – មន្រ្តីថៃម្នាក់នេះហើយដែលចេញមកគំរាមផ្តាច់ភ្លើង និងកាត់ផ្តាច់ Internet នៅកម្ពុជា ប៉ុន្តែពួកគេប្រហែលភ្លេចស្វែងយល់ និងស្រាវជ្រាវពីប្រភពនៃការផ្គត់ផ្គង់ភ្លើងរបស់កម្ពុជា។ ម្នាក់នេះមានឈ្មោះ Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ និងជាអគ្គនាយក នៃនាយកដ្ឋានព័ត៌មាន…

ប្រជាពលករត្រលប់ពីថៃ៖ សមាគមធនាគារ និងមីក្រូហិរញ្ញវត្ថុកម្ពុជា គាំទ្រការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុ

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និង សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០២៥ បានចេញសេចក្ដីថ្លែងការណ៍រួមអំពី ការគាំទ្រលើសេចក្តីអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ក្នុងការចូលរួមសម្រាលបន្ទុកហិរញ្ញវត្ថុ សម្រាប់បងប្អូនប្រជាពលករដែលត្រលប់មកពីថៃវិញ។ សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញ វត្ថុកម្ពុជា (CMA) សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអំពាវនាវរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យសមាគមទាំងពីរ…