Blog

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ជំរុញយុត្តិធម៌ព្រំដែន ដើម្បីអនាគតកូនចៅកម្ពុជា

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជូនថា កម្ពុជាត្រូវការតែយុត្តិធម៌ ភាពត្រឹមត្រូវ និងច្បាស់លាស់មួយ ក្នុងការកំណត់ខ្សែព្រំដែនជាមួយប្រទេសជិតខាង ដើម្បីកុំអោយកូនចៅជំនាន់ក្រោយនៅបន្តមានបញ្ហាមិនចេះចប់ជាមួយគ្នា។ តាមរយៈសារក្នុងបណ្តាញសង្គមការងារនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥នេះ…

វិបត្តិ​នុយក្លេអ៊ែរ​អ៊ីរ៉ង់៖ អ៊ីរ៉ង់​ព្រមាន​ថា​ការ​ចរចា​គ្មាន​ន័យ​បើ​អ៊ីស្រាអែល​បន្ត​វាយប្រហារ​ខ្លាំងក្លា

ទី​ក្រុង​តេអេរ៉ង់​៖ រដ្ឋាភិបាល​អ៊ី​រ៉ង់​លែង​មាន​អារម្មណ៍​ចង់​ចរ​ចា​គ្នា​ជា​មួយ​អាមេរិក​ត​ទៅ​ទៀត​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នុយ​ក្លេអ៊ែរ​ហើយ​។ អ៊ីរ៉ង់​ថ្លែង​ថា​ចរ​ចា​គ្នា​បាន​ការ​អី បើ​កំពុង​ចរ​ចា​សុខ​ៗ អ៊ីស្រាអែល​វាយ​ប្រហារ​យ៉ាង​ខ្លាំង​ក្លា​ទៅ​លើ​ទី​តាំង​យោធា និង​នុយ​ក្លេអ៊ែរ​ជា​ច្រើន​កន្លែង​របស់​ខ្លួន​បណ្ដាល​ឱ្យ​ស្លាប់​មេ​បញ្ជា​ការ​កំពូល​នៃ​ឆ្មាំ​បដិវត្ត​ និង​អ្នក​វិទ្យា​សាស្ត្រ​មួយ​ចំនួន​។ ឥឡូវ​នេះ​ សភាព​ការណ៍​ចាប់​ផ្ដើម​វឹក​វរ​កាន់​តែ​ខ្លាំង​នៅ​ពេល​អ៊ីរ៉ង់​ចាត់​វិធាន​ការ​វាយ​បក​វិញ​។ កាល​ពី​ថ្ងៃ​សុក្រ​ អ៊ីរ៉ង់​ប្រើ​ប្រាស់​ដ្រូន​ហាក់​ដូច​ជា​មិន​សូវ​មាន​ប្រសិទ្ធ​ភាព​។ កាល​ពីយប់​​មិញ អ៊ីរ៉ង់​ប្រើ​ប្រាស់​មីស៊ីល​ប្រហែល​មួយ​រយ​គ្រាប់​ឃើញ​ថា​មាន​ប្រសិទ្ធ​ភាព​គ្រាន់​បើ​។ ទោះ​បី​ខែល​ការ​ពារ​ដែន​អាកាស​របស់​អ៊ីស្រាអែល និង​អាមេរិក​អាច​ស្ទាក់​ចាប់​បាន​ខ្លះ​ ប៉ុន្តែ​ក៏​មាន​គ្រាប់​​មីស៊ីល​មួយ​ចំនួន​វាយ​ចំ​គោល​ដៅ​ផង​ដែរ​ធ្វើ​ឱ្យ​ឆេះ​អគារ​នៅ​ទី​ក្រុង​តែ​ឡាវីវ និង​យេរូសាឡឹម​។ ទី​ក្រុង​តេ​អេរ៉ង់​ថ្លែង​ថា​ការ​សន្ទនា​គ្នា​ជា​មួយ​អាមេរិក​ហាក់​ដូច​ជា​គ្មាន​ន័យ​ខ្លឹម​សារ​អ្វី​ទេ​បើ​អ៊ីស្រាអែល​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​បាន​ជា​ជ្រុល​ដៃ​វាយ​ប្រហារ​ប៉ុណ្ណេះ​ហើយ​។ ប៉ុន្តែ​អ៊ីរ៉ង់​បញ្ជាក់​ថា​ខ្លួន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ពិចារណា​​នៅ​ឡើយ​ទេ​​ដើម្បី​កំណត់​ថា​​តើ​គួរ​ចូល​រួម​ការ​សន្ទនា​គ្នា​នៅ​ថ្ងៃ​អាទិត្យ​​​ឬ​យ៉ាង​ណា​។ មាន​ន័យ​ថា​មិន​ទាន់​បិទ​ផ្លូវ​ចរ​ចា​ទាំង​ស្រុង​​ឡើយ​​។…

មេបញ្ជាការភូមិភាគ២ថៃ ប្រកាសសង្គ្រាម៖ ឧត្តមសេនីយ៍ទោ ប៊ុនសុិន ផាកកាង ព្រមានធ្ងន់ៗ មិនឡើងតុលាការ ICJ ជាមួយកម្ពុជា!

ឧត្តមសេនីយ៍ទោ ប៊ុនសុិន ផាកកាង មេបញ្ជាការភូមិភាគ២ថៃ នៅពេលនេះ បានចេញមកប្រកាសសង្គ្រាមជាមួយកម្ពុជាហើយ Heang – ឧត្តមសេនីយ៍ទោ ប៊ុនសុិន ផាកកាង មេបញ្ជាការភូមិភាគ២ថៃ នៅពេលនេះ បានចេញមកប្រកាសសង្គ្រាមជាមួយកម្ពុជាហើយ ដោយប្រើសំដីធ្ងន់ៗ និងបញ្ជាក់ខ្លាំងៗថា ពួកគេមិនឡើងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជាមួយកម្ពុជានោះឡើយ។ នៅក្នុងឃ្លីបវីដេអូមួយ…

ILO អបអរសាទរកម្ពុជា ចំពោះវឌ្ឍនភាពលឿនក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ

យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅ ឯកឧត្តម សោម ចំណាន រដ្ឋលេខាធិការ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ…

សម្ដេចតេជោ ហ៊ុន សែន៖ អំពាវនាវពលករខ្មែរនៅថៃ ឱ្យវិលត្រឡប់មកមាតុភូមិវិញ មុនការបណ្តេញចេញនិងប្រមាថ

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅល្ងាចថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អំពាវនាវដល់ពលករខ្មែរឱ្យវិលត្រឡប់មកមាតុភូមិវិញមុនពេលអាជ្ញាធរថៃបណ្តេញចេញនិងការប្រមាថ។ លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនៅរសៀលថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន…

ករណីព្រំដែនកម្ពុជា-ថៃ៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យរដ្ឋគោរពច្បាប់ លើកទឹកចិត្តថៃប្តឹងទៅតុលាការ ICJ

រាជធានី​ភ្នំពេញ​ ៖​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរា ជា ណា ចក្រ​កម្ពុជា ​បាន​ស្នើ​សុំ​ឱ្យ​បណ្តា​រដ្ឋដែល​គោរព​ច្បាប់ លើកទឹកចិត្ត​ភាគី​ថៃដំណើរការ​ក្តី​តាម​ផ្លូវ​តុលា ការ​យុត្តិធម៌​អន្តរជាតិICJ ២​លើ​សំណុំរឿង​ព្រំដែន​ជាមួយ​កម្ពុជា​លើ​៤​ចំណុច​៖ ទី​១-ត​ឆ​២2២​តំបន់​មុំ​បី​នៃ​ព្រំដែន​កម្ពុជា​-​ឡាវ​-​ថៃ ។ ទី​២-ប្រាសាទតាមាន់ធំ ។ ទី​៣-ប្រាសាទតាមាន់តូច និង​ទី​៤- ប្រា…

ដំណោះស្រាយពលករ៖ សម្តេច ហ៊ុន ម៉ាណែត ប្រកាសរដ្ឋាភិបាលត្រៀមពេញលេញជួយពលករខ្មែរវិលត្រឡប់ពីថៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសអំពីការត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្រសម្រួលដោះស្រាយ ករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយរបស់បងប្អូនពលករខ្មែរពីប្រទេសថៃ Heang – សារពីសម្តេច នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ ក្នុងករណីមានការវិលត្រឡប់ក្នុងទ្រង់ទ្រាយធំដោយមូលហេតុណាមួយ របស់បងប្អូនពលករខ្មែរយើងពីប្រទេសថៃ រាជរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចក្នុងការសម្របសម្រួលដោះស្រាយ ÷ ក្រសួង-ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនថៃទាំង៧ ត្រៀមសម្របសម្រួលការឆ្លងកាត់ព្រំដែន…

ធ្លាក់យន្តហោះឥណ្ឌា៖ តួលេខអ្នកស្លាប់កើនដល់ ២៧៩នាក់

ឥណ្ឌា៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់យន្តហោះឥណ្ឌាបានកើនឡើងដល់ចំនួន ២៧៨នាក់ហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃសៅរ៍ ទី១៤ ខែមិថុនា។ សូមបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរដែលបានជួបគ្រោះថ្នាក់នេះគឺមានផ្ទុកមនុស្សសរុបចំនួន ២៤២នាក់ តែក្នុងពេលដែលធ្លាក់គឺយន្តហោះបានធ្លាក់ទៅបុកអគារស្នាក់នៅរបស់បុគ្គលិកមួយកន្លែង និងបានបង្កឱ្យក្រុមពលរដ្ឋដែលកំពុងនៅក្នុងអគារនោះជាច្រើននាក់ត្រូវស្លាប់និងរងរបួសផងដែរ។ សូមបញ្ជាក់ជូនផងដែរថា នៅក្នុងចំណោមមនុស្សទាំងអស់ ២៤២នាក់នៅយន្តហោះនោះគឺមានមនុស្សចំនួន ២៤១នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងមានអ្នកដំណើរម្នាក់ដែលបានលោតចេញតាមទ្វារមានអាសន្នទាន់ពេលវេលាគឺមានសំណាងនៅរស់មានជីវិតតែកំពុងរងរបួសធ្ងន់ធ្ងរ។…

ហាមឃាត់ភាពយន្តថៃ! ឯកឧត្តម នេត្រ ភក្ត្រា ជួបតំណាងទូរទស្សន៍ដាក់ចេញវិធានការម៉ឺងម៉ាត់ ឆ្លើយតបការគំរាមកំហែងរបស់ថៃ

ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការតម្រង់ទិសលើការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ ២០២៥ នៅទីស្តីការក្រសួង រាជធានីភ្នំពេញ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ខ្ញុំបានជួបជាមួយតំណាងម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជាដើម្បីផ្សព្វផ្សាយពីវិធានការរបស់កម្ពុជាចំពោះមុខនៃការគំរាមកំហែងរបស់ថៃ…

បង្ក្រាបបារីអេឡិចត្រូនិក៖ នគរបាលខេត្តស្ទឹងត្រែង ឃាត់ខ្លួនជនសង្ស័យ ៦នាក់ ពាក់ព័ន្ធអាជីវកម្មខុសច្បាប់

ខេត្តស្ទឹងត្រែង: នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានបង្រ្កាបការធ្វើអាជីវកម្មអេឡិកត្រូនិក និងផលិតផលអេចឆ៍ធីភី(HTPs) ក្នុងនោះឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ប្រុស ព្រមទាំងចាប់យកវត្ថុតាងរួមមាន៖ ម៉ាស៊ីនយ៉ូសវែង ២២ប្រអប់, ម៉ាស៊ីនយ៉ូសជ្រុង ០៥ប្រអប់,…