Blog

សារមន្ទីរតេជោសន្តិភាព៖ ដាក់តាំងបង្ហាញអាវុធ និងគ្រាប់យុទ្ធភណ្ឌដ៏ច្រើនជាសំណល់សង្គ្រាមនៅសៀមរាប

ភ្នំពេញ ៖ ឯកឧត្តមហេង រតនា អគ្គនាយកស៊ីម៉ាក់ នៅថ្ងៃទី ១៣ មិថុនា ២០២៥ បានលើកឡើងថា ក្នុងដំណើរវិលត្រឡប់ពីជួរមុខខេត្តព្រះវិហារវិញ ខ្ញុំបានចុះមកត្រួតពិនិត្យវឌ្ឍនភាពនៃការសាងសង់សារមន្ទីរតេជោសន្តិភាពនៅខេត្តសៀមរាបនៅសារមន្ទីរតេជោសន្តិភាពមានដាក់តាំងបង្ហាញអាវុធនិងគ្រាប់យុទ្ធភណ្ឌយ៉ាងច្រើនជាសំណល់សង្គ្រាមជាក់ស្តែងមានដាក់តាំងកាំភ្លេីងធំប្រភេទ១៥២មម ហៅថាD-20 ផលិតនៅសហភាពសូវៀត ក្នុងទសវត្សឆ្នាំ១៩៥០។ ឯកឧត្តមហេង រតនា បានថ្លែងថា នៅទសវត្ស១៩៨០-៩០ កាំភ្លេីងធំនេះត្រូវបានដាក់ឱ្យប្រយុទ្ធនៅទីតាំងអូរស្មាច់…

គ្រោះអគ្គិភ័យរន្ធត់៖ អគ្គិភ័យឆក់យកជីវិត ៤នាក់ នៅចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (ឪពុកម្ដាយ និងកូនស្រី២នាក់)

(រាជធានីភ្នំពេញ)៖ តាមរយៈការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អគ្គិភ័យមួយកន្លែង នៅសង្កាត់ចោមចៅទី២ បានបណ្តាលឱ្យមនុស្ស ៤នាក់ បាត់បង់ជីវិត។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងមន្ថែមថា នៅវេលាម៉ោង ០៥:០៥នាទី ថ្ងៃទី…

បទល្មើសព្រៃឈើខេត្តកំពង់ស្ពឺ៖ ឈ្មួញលួចកាប់ដឹកកាន់តែច្រើន អ្នកចាប់កាន់តែបានផល… ហេ! ហេ!

ខេត្តកំពង់ស្ពឺ ​៖ តើ​មេ​ឈ្មួញ​បំផ្លាញ​ព្រៃឈើ​ឈ្មោះ​ធិ​ន ហៅ​មែ​ល ឈ្មោះ​ចូ​ច និង​ឈ្មោះ​លាប មាន​ខ្នងបង្អែក​ធំ​ប៉ុណ្ណា ទើប​ធ្វើ​សកម្មភាព​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ រាល់​យប់​ថ្ងៃ មន្ត្រី​ជំនាញ​និង​សមត្ថកិច្ច​មិន​ហ៊ាន​បង្ក្រាប​សោះ​!​។ មួយ​រយៈពេល​ថ្មី​ៗ​នេះ​គេ​សង្កេត​ឃើញ​មាន​អ្នក​សារព័ត៌មាន​ជា​ច្រើន​អង្គភាព​បាន​ធ្វើការ​ផ្សព្វផ្សាយ​រិះគន់​ចំ​ៗ ទៅ​លើ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុងស្រុក​ឱ​រ៉ា​ល់​និង​ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ ជា​ពិ​សេ​នោះ​បាន​រាយការណ៍​ពី​សកម្មភាព​របស់​ក្រុម​ឈ្មួញ​រកស៊ី​ដឹក​ជញ្ជូន​បទល្មើស​ព្រៃឈើ ឈ្មោះ​ថៅកែ ធិ​ន ហៅ មែ​ល ថៅកែ ចូ​ច…

កំពង់ធំ៖ ជំនន់ទឹកភ្លៀងប៉ះពាល់ស្រូវ! ឯកឧត្តម នួន ផារ័ត្ន ចុះពិនិត្យដំណាំរងគ្រោះនៅឃុំសាន់គ ត្រៀមពូជស្រូវជួយប្រជាកសិករ

កំពង់ធំ ៖ យោងតាម ព័ត៌មានទូរទស្សន៍មហាផ្ទៃ នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នារសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥…

អគ្គិសនីកម្ពុជាគ្រប់គ្រាន់៖ ឯកឧត្តម កែវ រតនៈ បញ្ជាក់ថា កម្ពុជាពុំបាននាំចូលភ្លើងពីថៃចូលបណ្តាញជាតិឡើយ គឺសូន្យ។

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្ដម កែវ រតនៈ បានថ្លែងថា ពេលនេះ ម៉ោងនេះ ថ្ងៃនេះ កម្ពុជាពុំបានយកភ្លើងពីប្រទេសថៃ ចូលមកកាន់កម្ពុជានៅក្នុងបណ្តាញជាតិរបស់ប្រទេសទាំងពីរនោះទេ គឺសូន្យ បន្ទាប់ពីកម្ពុជាមានថាមពលអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់…

អំណោយ សម្ដេចតេជោ៖ បញ្ចុះបឋមសិលាសាងសង់អគារអន្តេវាសិកដ្ឋាន ៤ជាន់ សម្រាប់និស្សិតស្រីក្រីក្រ ៥០៤នាក់ហើយ!

គម្រោង អគារអន្តេវាសិកដ្ឋាន១ខ្នង រាងអក្សរ U ជាអំណោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់សិស្សស្រីក្រីក្រមកពីបណ្ដាខេត្តនានាស្នាក់អាស្រ័យដើម្បីបន្តការសិក្សារៀនសូត្រឲ្យបានខ្ពង់ខ្ពស់នោះ ត្រូវបានបើកការដ្ឋានបញ្ចុះបឋមសិលាសាងសង់ហើយ , មានកម្ពស់៤ជាន់ ស្មើនឹង១២៦បន្ទប់ អាចឱ្យនិស្សិតស្នាក់…

ព្យុះវូតទីព (T2501) ៖ ឥទ្ធិពលព្យុះទី១ លើកម្ពុជា ឈូងសមុទ្រថៃ និងរបបខ្យល់មូសុងនិរតី

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយមបានជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥៖ សម្ពាធទាបដែលកំពុងគ្របដណ្តប់លើសមុទ្រចិនខាងត្បូងបានវិវត្ដទៅជាព្យុះទី១ ក្នុងឆ្នាំ២០២៥ T2501 ឈ្មោះ វូតទីព (Wutip) មានឥទ្ធិពលលើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ លើរបបខ្យល់មូសុងនិរតី និងព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥៖

ក្រសួងព័ត៌មាន៖ ទូរទស្សន៍កម្ពុជាទាំងអស់ ត្រូវបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ ចាប់ពីឆ្នាំ២០២៥

ភ្នំពេញ ៖ ក្រសួងព័ត៌មាន ជូនដំណឹងដល់ស្ថានីយទូរទស្សន៍ទាំងអស់ ថា ចាប់ពីម៉ោង១២ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៥ នេះតទៅ សូមស្ថានីយទូរទស្សន៍ទាំងអស់នៅកម្ពុជា បញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន។ ក្រសួងព័ត៌មានមានសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រីដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់មេត្តាជ្រាបថា ចាប់ពីម៉ោង ១២…

សន្តិសុខផ្លូវថ្មើរជើងចតុមុខ៖ កងកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ត្រៀមការពារសុវត្ថិភាព១០០% សម្រាប់ពិធីសម្ពោធផ្លូវ Walk Street នាថ្ងៃទី២១មិថុនា

ភ្នំពេញ៖បញ្ហាសន្តិសុខ សុវត្ថិភាព ត្រូវតែធានាបានថា ជោគជ័យ១០០ភាគរយ ក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការផ្លូវថ្មើរជើងចតុមុខ (Walk Street) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នាថ្ងៃទី២១មិថុនាឆ្នាំ២០២៥ខាងមុខនេះ។ នេះជាការលើកឡើងរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការត្រៀមរៀបចំបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ…

គោលជំហរកម្ពុជា៖ សម្តេច ហ៊ុន ម៉ាណែត លើកបញ្ហាព្រំដែនកម្ពុជា-ថៃ ចំពោះមុខប្រធានាធិបតីបារាំង សំដៅបញ្ចប់ជម្លោះឆាប់រហ័ស

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងពីបញ្ហាកម្ពុជា-ថៃ នៅចំពោះមុខប្រធានាធិបតីបារាំង ដើម្បីបញ្ជាក់ពីគោលជំហររបស់ប្រទេសកម្ពុជា ប៉ុន្តែគ្មានគោលបំណងអ្វីក្រៅពីការដោះស្រាយបញ្ហាឱ្យបានឆាប់នោះទេ ខណៈដែលប្រធានាធិបតីបារាំង បានបញ្ជាក់ថា បារំាងអាចជួយសម្របសម្រួលតាមរយៈការផ្តល់ឯកសារដល់ភាគីកម្ពុជានិងថៃ…