Blog

ក្រសួងសុខាភិបាលជំរុញ៖ គ្រូពេទ្យបង្កើនសេវាព្យាបាល និងសង្គ្រោះដល់កងទ័ពការពារព្រំដែនកម្ពុជា!

ជាការរួមចំណែកការពារអធិបតេយ្យភាព និងបូរណភាពទឹកដី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យសហភាតរៈទាំងអស់ ត្រៀមខ្លួន ជួយគាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដែលឈរជើងការពារទឹកដី នៅឯខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេស ផ្តល់សេវាព្យាបាល-សង្គ្រោះក្នុងគ្រាអាសន្ន។ ក្នុងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធសន្និសីទ…

វិស័យកាត់ដេរ៖ កម្ពុជា និងវៀតណាម សម្រុកនាំចេញផលិតផលកាត់ដេរទៅកាន់ទីផ្សារអាមេរិក ដោយបារម្ភពីបញ្ហាពន្ធ

សម្លៀក​បំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញ​ធ្វើ​ដំណើរ និង​កាបូប​ត្រូវ​បាន​គេ​ដឹង​ថា គឺជា​ផលិតផល​ដែល​កម្ពុជា​កំពុង​តែ​សម្រុក​នាំ​ចេញ ជា​ពិសេស គឺ​ទៅ​កាន់​ទីផ្សារ​នៅ​សហរដ្ឋអាមេរិក ពីព្រោះ​តែ​ការ​បារម្ភ​អំពី​ពន្ធ​៤៩ ភាគរយ ខណ​:​ការ​ចរចា​ត្រូវធ្វើ​បន្ត​ទៀត​នៅ​ជុំ​ទី​បី ។ តាម​ស្ថិតិ​ដែល​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​នៅ​ក្នុង​រង្វង់​៤​ខែ ដើមឆ្នាំ​២០២៥​នេះ កម្ពុជា​បាន​កំពុង​តែ​បង្កើន​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ដល់​ទៅ​ជាង ៣,១៤​ពាន់​លាន​ដុល្លារ​កើនឡើង​ប្រមាណ​ជា​២១​ភាគរយ ។ ទំនិញ​សម្រាប់​ធ្វើ​ដំណើរ និង​កាបូប…

បង្ក្រាបបង្គាចាក់ចាហួយ៖ មន្រ្តីជំនាញខេត្តតាកែវ រឹបអូសបានជិត ៤០០គីឡូក្រាម យកទៅដុតកម្ទេចចោល

(តាកែវ)៖នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចូលរួមសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង បានធ្វើការត្រួតពិនិត្យបង្គាស្រស់ ដែលបានដឹកដោយរថយន្តកូរ៉េ ពាក់ស្លាកលេខ 2A-កំពង់ធំ 0574 មានចំនួន ១៣០កេស ស្មើនឹង ១តោន ៣០០គីឡូក្រាម ។ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញមានបង្គាចាក់ចាហួយចំនួន ៣៧កេស…

Khaby Lame ចាកចេញពីអាមេរិក៖ តារា TikTok ល្បី​បំផុត​លើ​លោក ត្រូវ​បាន​ឃុំខ្លួន​ដោយ ICE ពីបទ​ស្នាក់នៅ​ហួស​ទិដ្ឋាការ

សហរដ្ឋអាមេរិក ៖ លោក Khaby Lame តារា TikTok ល្បី​បំផុត​លើ​ពិភពលោក ដែល​មាន​អ្នក​តាមដាន​ច្រើន​ជាង​១៦០​លាន​នាក់ ត្រូវ​បាន​រាយការណ៍​ថា បាន​ចាក​ចេញពី​ទឹកដី​សហរដ្ឋអាមេរិក​ហើយ បន្ទាប់​ពី​ត្រូវ​បាន​ឃុំខ្លួន​ដោយ​ទីភ្នាក់ងារ​អន្តោប្រវេសន៍​នៅ​ទីក្រុង​ឡាស​វេ​ហ្គា​ស (Las Vegas) ពី​បទ​ចោទ​ថា​បាន​ស្នាក់​នៅ​​ហួស​សុពលភាព​ទិដ្ឋាការ​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន AP ចេញផ្សាយ​នៅ​ពី​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥​។…

ឆ្នាំនាំលាភ៖ ៣ឆ្នាំនេះទេវតាប្រទានពរមិនឱ្យក្រឡើយ!

ក្រោយ​ពេល​ដែល​ទទួល​រង​ការ​លំបាក និង​ភ្លក់​រសជាតិ​ល្វីង ជូរ​ចត់​រួច ទើប​ដឹង​ពី​អត្ថន័យ​ពិត​នៃ​ការ​មានបាន​។ ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ឆ្នាំ​ទាំង​៣​ដែល​អាច​មានសំណាង​ក្លាយជា​អ្នក​មានបាន​។ តើ​មាន​ឆ្នាំ​ណាខ្លះ​ទៅ? ឆ្នាំរោង អ្នក​ដែល​កើត​នៅ​ឆ្នាំ​នេះ​ជា​មនុស្ស​ដែល​មាន​ចរិតល្អ ថែម​ទាំង​ជា​មនុស្ស​ដែល​មិន​ឱនក្បាល​ធ្វើ​រឿង​ដែល​ក្បត់​នឹង​មនសិកា​ដើម្បី​ទទួល​បានទ្រព្យ​ច្រើន​ឡើយ​។ គេ​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការងារ ឬ​មុខរបរ​។ ម្យ៉ាងទៀត​ទោះបីជា​ក្រ​យ៉ាងណា ក៏​គេ​ប្រើ​បញ្ញា​ដើម្បី​ក្លាយជា​អ្នកមាន​ដែរ​។ ជា​ពិសេស​គេ​នឹង​មាន​អ្នក​តាម​ជួយ​ច្រើន ជា​ហេតុ​ដែល​អាច​ដឹកនាំ​គេ​ឲ្យ​ដើរទៅ​កាន់​ផ្លូវ​ដែល​ល្អ ហើយ​មានបាន​នៅ​ថ្ងៃ​ណាមួយ​ជា​មិន​ខាន​ឡើយ​។ ឆ្នាំមមី ទោះបីជា​ជីវភាព​លំបាក​យ៉ាងណា​ក៏​ដោយ ក៏​គេ​មិន​បោះបង់​ខ្លួនឯង​ដែរ​។ នៅ​វ័យ​កណ្តាល​នឹង​មាន​អ្នក​តាម​ជួយ…

JICA ៖ ឯកឧត្តម ស សុខា ស្នើសុំបន្តការគាំទ្រអភិបាលកិច្ចមូលដ្ឋាន និងគម្រោងទីក្រុងឆ្លាតវៃ

រាជធានីភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក SANUI Kazumasa ប្រធានតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ជប៉ុន (JICA) បានផ្លាស់ប្ដូរយោបល់គ្នាប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យមហាផ្ទៃ ពិសេសគម្រោងដែលផ្ដល់ការគាំទ្រដោយ…

៦០ថ្ងៃឥតទិដ្ឋាការ៖ ពលរដ្ឋខ្មែរធ្វើដំណើរតាមផ្លូវអាកាសអាចស្នាក់នៅថៃរហូតដល់៦០ថ្ងៃ

ស្ថានទូត​ថៃ​ប្រចាំ​ប្រទេស​កម្ពុជា បាន​ប្រកាស​អោយ​ដឹ​ថា ពលរដ្ឋ​ខ្មែរ​ដែល​កាន់​លិខិតឆ្លងដែន​ធម្មតា ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវអាកាស គឺ​អាច​ស្នាក់​នៅ​ប្រទេស​ថៃ បាន​រហូត​ដល់​៦០​ថ្ងៃ ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ​ឡើយ ។ ស្ថានទូត​ថៃ​និយាយ​ទៀត​ថា ចំពោះ​ពលរដ្ឋ​ខ្មែរ​កាន់​លិខិតឆ្លងដែន​ធម្មតា និង​ប័ណ្ណ​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ធ្វើ​ដំណើរ​តាម​រយៈ​ច្រកព្រំដែន​គោក​អាច​ស្នាក់​នៅ​ក្នុង​ប្រទេស​ថៃ រយៈពេល​មិន​លើស​ពី​៧​ថ្ងៃ ដោយ​ពុំ​ចាំបាច់​មាន​ទិដ្ឋាការ ។ ទន្ទឹម​នោះ ស្ថានទូត​ថៃ​ក៏​អោយ​ដឹង​ដែរ ពលរដ្ឋ​ថៃ​ដែល​ចូល​មក​ប្រទេស​កម្ពុជា ក៏​ដូច​គ្នា​ដែរ ។…

ជម្លោះប៉ូលិស: គ្រោះថ្នាក់ចរាចរណ៍ឡានបុកគ្នា នៅភ្នំពេញ ផ្ទុះការប្រកែករវាងប៉ូលិសចរាចរណ៍ និងភាគីអះអាងជាប៉ូលិសព្រហ្មទណ្ឌ រឿងវាស់ជាតិអាល់កុល

រាជធានី​ភ្នំពេញ ៖ រថយន្ត​នី​ស្សាន់ ណា​វ៉ា​រ៉ា​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​រថយន្ត​ឡង់​គ្រី​ស្ស័​រ បណ្តាល​ឱ្យ​ខ្ទាត​ទៅ​ម្ខាង​ផ្លូវ​ខូចខាត​ធ្ងន់​ទាំង​សងខាង ហើយ​ភាគី​ខាង​រថយន្ត​ឡង់​គ្រី​ស្ស័​រ ដែល​មាន​តំណាង​ប្រាប់់ គេ ថា​ជា នគរបាល​ព្រហ្មទណ្ឌ បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​វាស់​ជាតិ​អាល់កុល​ភាគី​ខាង​រថយន្ត​នី​ស្សាន់​នៅ​ក​ន្លែ​កើតហេតុ ។ ដោយសារ​មានការ​ទាមទារ​នេះ ទើប​បង្ក​ឲ្យ​មានការ​ប្រកែក​តវ៉ា​ជាមួយ​នគរបាល​ចរាចរណ៍ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ចំណុច​កែង​រវាងផ្លូវ​ភ្នំពេញ​-​ហាណូយ…

ឌី សូ​នី​តា៖ ទឹកភ្នែក​ម្តាយ​យំ​ឱប​ព្រោះ​អាណិត​កូន​នឿយហត់​រ៉ាប់រង​គ្រួសារ​ម្នាក់ឯង

រាជធានីភ្នំពេញ ៖ តារា​ស្រី​ អ្នកនាង ឌី សូ​នី​តា បាន​បង្ហាញ​អារម្មណ៍​ក្តុកក្តួល បន្ទាប់​ពី​ម្តាយ​បាន​យំ​ឱប​នាង ហើយ​ពោល​ពាក្យ​បែប​អាណិត​មក​លើ​រូប​នាង​ ដោយសារ​ការ​មើលឃើញ​ពី​ការ​នឿយហត់​របស់​នាង​នៅ​ក្នុង​ការ​ខិតខំ​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​តែ​ម្នាក់ឯង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មកនេះ ។ តារា​ស្រី​រូប​នេះ​បាន​អះអាង​ថា នាង​ចុក​ទ្រូង​ស្ទើរ​និយាយ​អ្វី​មិន​ចេញ ក្នុង​ពេល​ដែល​ម្តាយ​យំ​ឱប​រូប​នាង​ក្នុង​ន័យ​អាណិតអាសូរ​មក​លើ​កូន ក្នុង​ពេល​ដែល​នាង​ចាត់​ទុក​ការ​ខិតខំ​របស់​នាង​គ្មាន​ន័យ ដោយសារ​ឃើញ​អ្នក​មានគុណ​មិន​សប្បាយ​រីករាយ​ដូច្នេះ ។ ជាមួយនឹង​រូបភាព​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​នាង​ម្តាយ​យំ​ឱប​នោះ ឌី សូ​នី​តា…

ឆ្នាំឆ្លូវ ឆ្នាំមមី និង​ឆ្នាំកុរ: លាភ​ធំ​ហូរ​ចូល​ឯង នៅ​ពេល​គ្មាន​ចិត្ត​លោភលន់

ប្រសិនជា​អ្នក ជា​បុគ្គល​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​៣​ខាងលើ នឹង​អាច​ទទួល​បាន​លាភ​ខ្ពស់​នៅ​ពេល​ដែល​គ្មាន​ចិត្ត​លោភលន់​។ តើ​មាន​អ្វី​ខ្លះទៅ? ឆ្នាំឆ្លូវ អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​បុគ្គល​ដែល​គ្មាន​ទម្លាប់​លោភលន់​នោះ​ទេ​។ អ្វី​ដែល​គេ​ទទួល​បាន​សុទ្ធតែ​បាន​ពី​ដៃ​ដែល​គេ​ខំរ​កដោយ​ផ្ទាល់​។ ដូចនេះ គេ​នឹង​កាន់តែ​ប្រឹង​កាន់តែ​មាននៅ​ថ្ងៃ​អនាគត​។ ឆ្នាំមមី អ្នក​ដែល​កើត​ក្នុងឆ្នាំនេះ ជា​មនុស្ស​ដែល​មិន​ចូល​ចិត្ត​ប្រកាន់​ច្រើន​ជាមួយ​អ្នក​ដទៃ​ឡើយ​។ ម្យ៉ាងទៀត គេ​ជា​បុគ្គល​ដែល​មាន​ផែនការ​វែង​ឆ្ងាយ មិន​ចូល​ចិត្ត​ភាព​លោភលន់​ឡើយ​។ ដូចនេះ មាន​ពេល​ខ្លះ គេ​ក៏​មាន​អារម្មណ៍​ថា​ហត់នឿយ​ផង​ដែរ​។ ប៉ុន្តែ​គេ​នឹង​អាច​ទទួល​បាន​ផល​ដែល​ធំ​ចូល​មក​។…