Blog

ប្រយ័ត្នឆបោកវិនិយោគ! ក្រុមហ៊ុនគ្មានអាជ្ញាបណ្ណប្រើឈ្មោះឯកឧត្តម នេត ភក្ត្រា បោកប្រាស់សាធារណជន

យោងតាមការចះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា ក្រុមហ៊ុនមួយនេះ ប្រកាសឱ្យសាធារណជនដាក់ប្រាក់វិនិយោគ គ្មានអាជ្ញាបណ្ណធ្វើអាជីវកម្មក្នុងវិស័យមូលបត្រ និងបានប្រើប្រាស់ឈ្មោះនិងរូបភាពឯកឧត្តម នេត ភក្ត្រា បង្កើតក្រុមតេឡេក្រាមក្លែងបន្លំ។ និយ័តករមូលបត្រកម្ពុជា ជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា ក្រុមហ៊ុន/បុគ្គលប្រកាសឱ្យសាធារណជនដាក់ប្រាក់វិនិយោគខាងក្រោមនេះ គ្មានអាជ្ញាបណ្ណធ្វើអាជីវកម្មក្នុងវិស័យមូលបត្រពីនិយ័តករមូលបត្រកម្ពុជា និងបានប្រើប្រាស់ឈ្មោះនិងរូបភាពឯកឧត្តម…

ការបកស្រាយច្បាស់ៗ៖ សម្រួលកម្លាំងទ័ពនៅព្រំដែន មិនមែនជាការដកកម្លាំងទ័ពចេញទេ!

ក្រោយ​ពេល​ដែល​ក្រសួងការពារជាតិ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥​ថា យោធា​កម្ពុជា និង​ថៃ បាន​សម្រេចសម្រួល​កម្លាំង ក្រោយ​ការ​ជួប​គ្នា​ជា​ថ្មី ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង និង​ការ​ប្រឈម​មុខ​ដាក់​គ្នា នៅ​តាម​ព្រំដែន មាន​ពលរដ្ឋ​យើង​ខ្លះ​យល់​ច្រឡំ​ថា យើង​សុខចិត្ត​ដកទ័ព ក្រោយ​ពេល​ដែល​ថៃ​បិទ​ព្រំដែន ដោយ​ឯកតោភាគី នៅ​រសៀល​ថ្ងៃ​ទី​៧ ខែមិថុនា ប៉ុន្តែ​សូមកុំ​យល់​ច្រឡំ ។ ការ​សម្រេច​នេះ​មិនមែន​ជា​ការ​ដកទ័ព​ទេ…

មង្គលការ ជី ដេវីដ ទេព បូព្រឹក្ស: ជី ដេវីដ ប្រកាសរឿង​ពិសេស​មួយ​ពី​ចំណង​ស្នេហ៍​ជាង ១០ ឆ្នាំ ក្នុង​ថ្ងៃ​មង្គល

រាជធានី​ភ្នំពេញ ៖ នៅ​ទីបំផុត មង្គលការ​របស់​តារាចម្រៀង​លោក ជី ដេ​វី​ដ និង​នាង ទេព បូ​ព្រឹក្ស ត្រូវ​បាន​រៀបចំ​តាម​គម្រោង​ដែល​បាន​គ្រង​ទុក​គឺ​នៅ​ថ្ងៃ​ទី​៧-៨ ខែមិថុនា ឆ្នាំ​២០២៥ ក្រោម​វត្តមាន​ចូលរួម​ពី​ថ្នាក់ដឹកនាំ​មួយ​ចំនួន និង​អ្នកសិល្បៈ​ជា​ច្រើន​រូប ។ មង្គលការ​របស់​តារាចម្រៀង​ទាំង​ពីរ​បាន​រៀបចំ​ធ្វើ​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ និង​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ការ​រៀបចំ​ដេ​គ័​រ​លម្អ​នានា​យ៉ាង​ស្រស់​ស្អាត ខណៈ​ពេល​ដែល​គេ​ចាត់​ទុក​ថា នេះ​ជា​មង្គលការ​ដ៏​ធំ​ប្រចាំឆ្នាំ​មួយ​សម្រាប់​អ្នកសិល្បៈ ។…

សិស្សឆ្លងកាត់ព្រំដែន៖ កម្ពុជា-ថៃ សម្រួលច្រកប៉ោយប៉ែត ទាន់ម៉ោងសិក្សា

កម្ពុជា-ថៃ ព្រមព្រៀងគ្នា សម្រួលឱ្យសិស្សបានឆ្លង​ច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា Heang – (ភ្នំពេញ)៖ កម្ពុជា និងថៃ បានព្រមព្រៀងគ្នាសម្រួលឱ្យសិស្សបានឆ្លង​ច្រក​ព្រំដែន​អន្តរជាតិប៉ោយប៉ែត ទាន់ម៉ោងសិក្សា ដោយពេលព្រឹកឆ្លងចន្លោះម៉ោង៦ ដល់ម៉ោង៨ និងពេលល្ងាចម៉ោង៥ និងម៉ោង៦។ ការសម្រេចផ្លាស់ប្តូរពេលវេលា (បើកម៉ោង៨ព្រឹក បិទម៉ោង៤ល្ងាច)ឆ្លងកាត់​ព្រំដែន​​ជាឯកតោភាគីរបស់ថៃ​ នៅច្រក​ទ្វារ​អន្តរជាតិប៉ោយប៉ែតនោះ ធ្វើបង្ក​ការ​លំបាក…

កិច្ចសហប្រតិបត្តិការកម្ពុជា-បែលហ្ស៊ិក៖ រដ្ឋមន្ត្រីយុត្តិធម៌បែលហ្ស៊ិក ពេញចិត្តខ្លាំង នឹងវឌ្ឍនភាពទំនាក់ទំនងទ្វេភាគី ក្នុងជំនួបសម្តេច ហ៊ុន ម៉ាណែត

នាព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Annelies Verlinden រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៃព្រះរាជាណាចក្របែលហ្ស៊ិក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ ស្ដីពីមហាសមុទ្រ (UNOC3)…

ការក្លែងបន្លំកងទ័ព៖ អ្នកនាំពាក្យក្រសួងការពារជាតិថា ជាទង្វើខុសច្បាប់ធ្ងន់ធ្ងរ នឹងមានវិធានការម៉ឺងម៉ាត់ មិនអាចលើកលែងបាន។

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួងការពារជាតិ៖ ការសម្តែងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយ និងសកម្មភាពនានា ដែលធ្វើឱ្យប៉ះពាល់ដល់កងទ័ព គឺជាទង្វើខុសច្បាប់ដ៏ធ្ងន់ធ្ងរបំផុត ដែលត្រូវតែមានវិធានការ មិនអាចលើកលែងបាន។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ឈុំ សុជាត…

ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត តភ្ជាប់តួស្ពាន៖ ឯកឧត្តម ឃួង ស្រេង ជាធិបតីក្នុងពិធីផ្លូវការ នៅមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ២ ភ្នំពេញ

(រាជធានីភ្នំពេញ)៖ នៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ នេះ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ឯកឧត្ដម ឃួង ស្រេង អញ្ជើញជាធិបតីក្នុងពិធីតភ្ជាប់តួស្ពាន ស្ពានអាកាសសម្តេចធិបតី ហ៊ុន ម៉ាណែត ស្ថិតនៅតាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន…

សិស្សឆ្លងដែន ប៉ោយប៉ែត-រោងក្លឿ៖ ជូនដំណឹងផ្លូវការស្តីពីម៉ោងចេញចូលថ្មីសម្រាប់សិស្សានុសិស្សសិក្សានៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹងអំពីការចេញចូលរបស់សិស្សានុសិស្សដែលអាណាព្យាបាលស្នាក់នៅក្នុងផ្សារ រុងក្លឿ ហើយត្រូវឆ្លងដែនចេញចូលមកសិក្សានៅសាលារៀន ក្នុងក្រុងប៉ោយប៉ែត។ឆ្លងតាមការប្រជុំសម្របសម្រួលរវាងភាគីកម្ពុជាថៃ នៅថ្ងៃនេះប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានកិត្តិយសជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ÷ ចាប់ពីថ្ងៃស្អែកទី១១​ខែមិថុនាឆ្នាំ២០២៥នេះតទៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងសងខាងប៉ោយប៉ែតខ្លងលឹកនឹងចាប់ផ្តើមបើកច្រកជាពិសេសបន្ថែមទៀតដោយពេលព្រឹកបើកពីម៉ោង​៦:00នាទីដល់ម៉ោង៨:00នាទី និងពេលល្ងាចបើកពីម៉ោង​១៧:00នាទីដល់ម៉ោង១៨,00នាទីដើម្បីអោយកូនសិស្សខ្មែរយើងដែលកំពុងរស់នៅជាមួយឪពុកម្តាយក្នុងផ្សាររោងក្លឿបានចេញចូលទាន់ម៉ោងសិក្សា។ចំពោះអាណាព្យាបាលសិស្សព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិ មធ្យោបាយចេញចូលទាំងអស់នៅអនុវត្តការចេញចូលនៅម៉ោងដដែលគឺ​ចាប់ពីពេលព្រឹកម៉ោង៩:00នាទីដល់ម៉ោង១៦:00នាទីរសៀល៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ព័ត៌មានមិនពិត & ឯកសណ្ឋានក្លែងក្លាយ! នគរបាលភ្នំពេញ ប្រកាសជុំវិញគណនី TikTok ផ្សាយព័ត៌មានញុះញង់ និងប្រើឯកសណ្ឋានកងទ័ពខុសច្បាប់

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសេព័ត៌មាន ជុំវិញគណនី Tik Tok មួយ ដែលបានផ្សព្វផ្សាយព័ត៌មានមិនពិត និងគ្រងឯកសណ្ឋានកងទ័ពក្លែងក្លាយខុសច្បាប់។ ក្នុងចេសក្ដីប្រកាសព័ត៌មាននេះដែរ អ្នកនាំពាក្យ…

ការត្រៀមជួយសង្គ្រោះ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន បញ្ជាឱ្យកងយោធពលខេមរភូមិន្ទ ត្រៀមជានិច្ចដើម្បីការពារទ្រព្យ និងអាយុជីវិតពលរដ្ឋពីគ្រោះមហន្តរាយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ក្រសួងការពារជាតិ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធិផលការងារ សង្រ្គោះគ្រោះមហន្តរាយឆមាសទី១ ទិសដៅអនុវត្តបន្តឆមាសទី២ ឆ្នាំ២០២៥ របស់ក្រសួងការពារជាតិ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារសម្របសម្រួល ការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្តារឡើងវិញរបស់ក្រសួងការពារជាតិ។…