អ្នកគាំទ្របាល់ទាត់ចិនទាមទាររំសាយក្រុមជម្រើសជាតិ! ក្រោយអស់ឱកាស World Cup ដោយសារចាញ់ឥណ្ឌូណេស៊ី
ប្រទេសចិន ៖ បន្ទាប់ពីការចាញ់ក្នុងលទ្ធផល ១-០ របស់ក្រុមបាល់ទាត់ជម្រើសជាតិចិន ក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះឥណ្ឌូណេស៊ី ការប្រកួតក្នុងពូល C ជម្រុះជុំទី៣ នៃពានរង្វាន់ FIFA World Cup ឆ្នាំ២០២៦ ប្រចាំតំបន់អាស៊ី និងអស់សិទ្ធិប្រជែងសំបុត្រយន្តហោះទៅកាន់ប្រទេសសហម្ចាស់ផ្ទះកាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកសម្រាប់ការប្រកួតព្រឹត្តិការណ៍ឆ្នាំក្រោយហើយនោះ អ្នកគាំទ្រជនជាតិចិនជាច្រើនបានបង្ហាញការខឹងសម្បារខ្លាំងលើបណ្តាញសង្គម ដោយចំអកក្រុមជម្រើសជាតិពួកគេ…