សម្តេចតេជោជាគំរូ៖ បញ្ញាញាណនិងកម្លាំងកាយអស្ចារ្យដែលមនុស្សធម្មតាមិនងាយធ្វើបាន
រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែនប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្ស ប្រជាជនកម្ពុជាមិនត្រឹមតែមានបញ្ញាញាណពិសេសនោះទេ តែការគ្រប់គ្រងរាងកាយរបស់សម្តេចតេជោ ក៏ពិតជាវិសេសដែលមនុស្សធម្មតាមិនងាយធ្វើបាន ។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា។ ការលើកឡើងរបស់អ្នកនាំពាក្យព្រឹទ្ធសភាឯកឧត្តម ជា ធារិទ្ធ យ៉ាងដូច្នេះខណៈដែលសម្តេចតេជោបានអញ្ជើញជាប្រធាននៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាដែលជាកិច្ចប្រជុំប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជាដែលមិនធ្លាប់មានពីមុនមកដោយចំណាយពេលជាច្រើនម៉ោងពោលគឺចាប់ពីព្រឹកម៉ោង៨ រហូតដល់ម៉ោងជាង១២រំលងអាត្រាធ។ ឯកឧត្តមអ្នកនាំពាក្យបានបញ្ជាក់យ៉ាងដូច្នេះថា៖« មិនត្រឹមតែមានបញ្ញាញាណពិសេសនោះទេ តែការគ្រប់គ្រងរាងកាយរបស់សម្តេចតេជោ ក៏ពិតជាវិសេសដែលមនុស្សធម្មតាមិនងាយធ្វេីបាន! នៅថ្ងៃនេះលោកដឹកនាំប្រជុំតាំងពីម៉ោង ៨…