Blog

ទង្វើស្នេហាជាតិពិតប្រាកដ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអ្នកនយោបាយដែលស្រែកស្នេហាជាតិ តែធ្វើជាភ្នាក់ងារបំផ្លាញជាតិ!

ភ្នំពេញ ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានក្រុមអ្នកនយោបាយខ្លះមាត់ស្រែកថាស្នេហាជាតិ។ ប៉ុន្តែនៅពេលដែលប្រទេសជាតិយើងប្រឈមនឹងការគម្រាងកំហែងពីអ្នកផ្សេង បែរជាអ្នកនយោបាយទាំងនោះខិតខំពុះពារនិងស្ម័គ្រចិត្តធ្វើជាភ្នាក់ងារផ្សព្វផ្សាយពត៌មានរបស់អ្នកផ្សេងនោះ ដើម្បីវាយប្រហារប្រទេសជាតិខ្លួនឯងទៅវិញ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពីប្រទេសបារាំង នាថ្ងៃទី១០ខែមិថុនានេះ បានឲ្យដឹងថា ៖ “សូមបងប្អូនជនរួមជាតិជួយគិត ÷…

កីឡាហែលទឹក​សិស្ស​ថ្នាក់​ជាតិ៖ ខេត្តកណ្តាល ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ បំពាក់​មាស​ដល់​ទៅ ៥ គ្រឿង

រាជធានី​ភ្នំពេញ ៖ អត្ត​ព​លិ​ក​ខេត្តកណ្តាល​បាន​បង្ហាញ​សមត្ថភាព ដ៏​លេចធ្លោ​ខ្លាំង ក្នុង​ប្រភេទ​កីឡាហែលទឹក ដោយ​ដណ្តើម​បាន មេដាយ​ច្រើន​ជាងគេ ក្នុង​នោះ​មេដាយមាស ៥ គ្រឿង​, បណ្ដាល​ឲ្យ​ឈរ​កំពូល​តារាង ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យមសិក្សា​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ ។ ការ​ប្រកួត​នេះ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៨ ខែមិថុនា…

ក្រសួង​អប់រំ៖ បើក​ឱកាស​ការងារ​ថ្មី​ជាង​១​ម៉ឺន​កន្លែង តាមរយៈ​ការ​ជ្រើសរើស​គ្រូបង្រៀន​ផ្អែក​លើ​កិច្ចព្រមព្រៀង

រាជធានី​ភ្នំពេញ ៖ ការ​ជ្រើសរើស​គ្រូបង្រៀន ផ្អែក​លើ​កិច្ចព្រមព្រៀង​ការងារ ជំនួស​គ្រូបង្រៀន​ជាប់កិច្ចសន្យា គ្រូបង្រៀន​ថ្នាក់​ពីរ​វេន និង​គ្រូបង្រៀន​ថ្នាក់​គួប មិន​មាន​ផល​ប៉ះពាល់​លើ​បន្ទុក​ថវិកា​នោះ​ទេ ប៉ុន្តែ​នឹង​ជួយ​ពង្រឹងគុណភាព​គ្រូបង្រៀន ការ​បង្រៀន និង​ជា​ការ​ផ្តល់​ឱកាស​ការងារ​ថ្មី​ដល់​យុវជន ជាង​១​ម៉ឺន​កន្លែង​ថែម​ទៀត នេះ​បើ​តាម​ក្រសួង​អប់រំ​យុវជន និង​កីឡា ។ ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ…

ធនធានជលផលបឹងទន្លេសាប៖ ត្រីសម្បូរ និងទឹកទន្លេគ្រប់គ្រាន់ឆ្នាំនេះ តែនៅតែប្រឈមនឹងបទល្មើសនេសាទ

យោងតាម ក្រសួងព័ត៌មាន នាថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ត្រីមានការសម្បូរ សម្រាប់ទឹកទន្លេវិញក៏មិនសូវខ្វះបើប្រៀបធៀបទៅនឹងឆ្នាំមុនៗ ធ្វើឱ្យអ្នកនេសាទមួយចំនួនតែងតែលួចឆ្មក់ចូលទៅនេសាទក្នុងកន្លែងអភិរក្សទាំងនេះ នៅពេលដែលយើងមានការធ្វេសប្រហែស។…

ស្រុកអស់មីន កោះកុង: ស្រែអំបិលប្រកាសចប់មីន ក្រោមការសហការអាជ្ញាធរមីន ឥណ្ឌា និងរដ្ឋបាលខេត្ត

(ខេត្តកោះកុង)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាននៅរសៀលថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អាជ្ញាធរមីន និងស្ថានទូតឥណ្ឌាប្រចាំកម្ពុជា រួមជាមួយរដ្ឋបាលខេត្តកោះកុង បានអបអរសាទរការប្រកាសស្រុកស្រែអំបិល ខេត្តកោះកុង ស្រុកអស់មីន។ នៅព្រឹកថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ នេះ…

អនុវត្តច្បាប់ចរាចរណ៍៖ ឯកឧត្តម ស សុខា ជំរុញឱ្យពង្រឹងការគោរពច្បាប់លើសិស្ស រថយន្តកម្មករ និងអ្នកបើកបរល្មើសល្បឿន

ខេត្តព្រៃវែង ៖ សិស្សធ្វើដំណើរទៅសាលារៀនដោយពុំពាក់មួកសុវត្ថិភាព រថយន្តដឹកកម្មករលើសចំនួនកំណត់ រថយន្តបើកបរលើសល្បឿនកំណត់ រថយន្តបើកវ៉ាជែង និងដឹកជញ្ជូនទំនិញលើសកំណត់ គឺជារបៀបវារៈដែលឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានសង្កត់ធ្ងន់ក្នុងឱកាសអញ្ជើញជាអធិបតី នៃទិវាសប្ដាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រារព្ធនៅខេត្តព្រៃវែង នាព្រឹកថ្ងៃទី៩ ខែមិថុនានេះ។ សម្រាប់សិស្សធ្វើដំណើរទៅរៀនដោយមធ្យោបាយយានយន្តកង់ពីរ រួមទាំងម៉ូតូអគ្គិសនី…

គោលដៅទេសចរណ៍ប្រចាំថ្ងៃ៖ អភិបាលខេត្តកណ្ដាល ប្តេជ្ញាជំរុញរមណីយដ្ឋានកៀនស្វាយក្រៅ

(ខេត្តកណ្ដាល)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន កាលពីព្រឹកថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៥ បានឱ្យដឹងថា អភិបាលខេត្តកណ្ដាលប្ដេជ្ញាចិត្តជំរុញរមណីយដ្ឋានកៀនស្វាយក្រៅឱ្យក្លាយជាគោលដៅទេសចរណ៍ប្រចាំថ្ងៃ។ ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដា រួមជាមួយអាជ្ញាធរស្រុកកៀនស្វាយ…

គ្រុនឈាមរាតត្បាតបាងកក៖ ជាង ១.២ម៉ឺននាក់កើត, ១៦នាក់ស្លាប់! ថៃប្រកាសអាសន្នសុខភាពសាធារណៈ

ថៃ ៖ ក្រសួងសុខាភិបាល​ថៃ បាន​ចាត់​ទុក​ស្ថានភាព​ឆ្លង​រាលដាល​នៃ​ជំងឺ​គ្រុន​ឈា​.​ម​ទូ​ទាំង​ប្រទេស នា​ពេល​បច្ចុប្បន្ន​នេះ​ថា កំពុង​បង្ក​ការ​ហា​នី​ភ័យ​យ៉ាងធ្ងន់ធ្ងរ ទៅ​លើ​សុខភាព​សាធារណៈ ជា​ពិសេស ជំងឺ​ដែល​គេ​ស្គាល់​ច្បាស់​ដូច​ថ្ងៃ ដែល​អាច​ប្រល័យ​ជីវិត​អ្នកជំងឺ ក្នុង​រយៈពេល​ដ៏​លឿន​រហ័ស ក្នុង​ករណី​ធ្វេសប្រហែស​បណ្តែតបណ្តោយ​អោយ​អ្នកជំងឺ​ឈាន​ដល់​អាកា​រៈ​ធ្ងន់ធ្ងរ ជា​ពិសេស​ទីក្រុង​បាងកក កំពុង​រង​ការ​ព្រមាន ។ ប្រភព​ពី​សារព័ត៌មាន The Nation បាន​រាយការណ៍​នៅ​ថ្ងៃ​ទី​០៨ ខែមិថុនា…

បង្ក្រាប​ក្មេង​ទំនើង៖ ជាង ៤០ នាក់ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ទៅ​ពន្ធនាគារ ក្នុង​រយៈពេល ៨ ថ្ងៃ!

រាជធានី​ភ្នំពេញ​ ៖ ​នា​ដើម​ស​ប្តា​ហ៍​ទី​១ ពោល​ក្នុង​រយៈពេល​៨​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៥ កម្លាំង​មាន​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ បាន​បន្ត​បង្ក្រាប​ក្រុម​ក្មេង​ទំនើង​ជាង​១០​ករណី ដោយ​ឃាត់ខ្លួន និង​បញ្ជូន​មនុស្ស​ជាង​៤០​នាក់​ទៀត​ទៅ​ពន្ធនាគារ​ នេះ​បើ​តាម​អ្នកនាំពាក្យ​រង​ក្រសួងមហាផ្ទៃ​លោក ទូច សុ​ឃៈ ​។ បើ​តាម​លោក ទូច សុ​ឃៈ លទ្ធផល…

ស្រុកស្រែអំបិលអស់មីន៖ ខេត្តកោះកុង ប្រកាសស្រុកស្រែអំបិលជាតំបន់គ្មានមីន ក្រោមជំនួយឥណ្ឌា និងកិច្ចសហការអាជ្ញាធរ

ខេត្តកោះកុង : ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ តាងនាមឱ្យ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន រួមជាមួយ ឯកឧត្តម Vanlalvawna…