ខេត្តសៀមរាប៖ ករណីគ្រោះថ្នាក់មួយបានកើតឡើងនៅក្នុងភូមិអូរតាពុត ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប នៅវេលាម៉ោង២១ ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៦ នៅពេលដែលអ្នកជិះម៉ូតូកែឆ្នៃបំពង់ស៊ីម៉ាំងបង្កសំឡេងខ្លាំង បានធ្វើឱ្យមានអ្នកស្រែកស្តីឱ្យបន្តិចបន្តួច។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា បន្ទាប់ពីទទួលបានព័ត៌មានករណីនេះ កម្លាំងសមត្ថកិច្ចបានចុះស្រាវជ្រាវយ៉ាងរហ័ស និងចាត់ចែងឱ្យចាប់ខ្លួនជនសង្ស័យចំនួន៣នាក់។ ជនសង្ស័យសំខាន់គឺ ឃោ ចេន អាយុ២១ឆ្នាំ ដែលបានទទួលស្គាល់ថាបានកាន់ដាវកែច្នៃប្រវែង៨០សង់ទីម៉ែត្រ ហើយបានដេញកាប់ដោយសារខឹងមានគេស្រែកជេរ។
ជនសង្ស័យទាំង៣នាក់មានឈ្មោះថា៖
១. ឃោ ចេន (២១ឆ្នាំ) – អ្នកកាន់ដាវកែច្នៃ
២. រឿន សុវណ្ណ ហៅក្រៅវ៉ាន់ (៣១ឆ្នាំ)
៣. រឿង តុលា (២៣ឆ្នាំ)

យោងតាមការស្រង់ចម្លើយ ជនសង្ស័យ ឃោ ចេន បានធ្វើតេស្តទឹកនោមវិជ្ជមានចំពោះសារធាតុញៀន ហើយបានទទួលស្គាល់ថាបានកែច្នៃដាវដោយខ្លួនឯង និងបានទៅយកដាវនោះពេលមានទំនាស់ពាក្យសម្ដី។ ជនសង្ស័យពីរនាក់ទៀតក៏ត្រូវបានហៅទៅកន្លែងកើតហេតុ ប៉ុន្តែអះអាងថាមិនដឹងរឿងពីមុន។
សមត្ថកិច្ចបានដកហូតដាវកែច្នៃមួយដើម ហើយបច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។ លោកស្នងការនគរបាលបានអំពាវនាវដល់យុវជនទាំងអស់ឱ្យជៀសឆ្ងាយពីគ្រឿងញៀន និងកាត់បន្ថយអំពើហិង្សា។
