ភ្នំពេញ ៖ ប្រធានរដ្ឋចិនលោក Xi Jinping បានផ្ញើលិខិតអបអរសាទរចំពោះលោក Ismail Omar Guelleh ដែលបន្តជាប់ឆ្នោតជាប្រធានាធិបតីសាធារណរដ្ឋជីប៊ូទីនៅថ្ងៃទី១៧ ខែមេសា។

ក្នុងលិខិតអបអរសាទរ លោក Xi Jinping បានលើកឡើងថា ចិននិងជីប៊ូទីមានចំណងមិត្តភាពប្រពៃណីដ៏ស៊ីជម្រៅ និងមានទំនុកចិត្តខាងនយោបាយកាន់តែរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
លោកបានអះអាងថា កិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងប្រទេសទាំងពីរបានទទួលសមិទ្ធផលយ៉ាងច្រើន ហើយលោកយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍទំនាក់ទំនងចិន-ជីប៊ូទី។

ប្រធានចិនបានសង្កត់ធ្ងន់ថា លោកមានឆន្ទៈធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយលោកប្រធានាធិបតី Guelleh ដើម្បីគាំទ្រគ្នាយ៉ាងមុតមាំក្នុងបញ្ហាសំខាន់ៗ និងអនុវត្តឱ្យបានល្អនូវលទ្ធផលនៃកិច្ចប្រជុំកំពូលប៉េកាំងនៃវេទិកាសហប្រតិបត្តិការចិន-អាហ្វ្រិក។
លោក Xi Jinping ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការបន្តបំពេញបន្ថែមខ្លឹមសារសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិននិងជីប៊ូទី ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ប្រភព ៖ (CCFR)
