admin

administrator

ទោះកប់ជ្រៅយ៉ាងណាក៏រត់មិនរួច! CMAC ប្រកាសសមិទ្ធផលកម្ទេចយុទ្ធភណ្ឌសង្គ្រាមថៃឈ្លានពាន

រាជធានីភ្នំពេញ៖ ក្នុងស្មារតីប្តេជ្ញាចិត្តខ្ពស់ដើម្បីសុវត្ថិភាពប្រជាពលរដ្ឋ និងការការពារបូរណភាពទឹកដី លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានប្រកាសជាសាធារណៈនូវលទ្ធផលនៃកិច្ចប្រតិបត្តិការស្វែងរក និងកម្ទេចគ្រាប់យុទ្ធភណ្ឌសង្គ្រាមដែលនៅសេសសល់។ ជាក់ស្តែង លោកហេង រតនា បានប្រកាសនាល្ងាចថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ថា៖ “សំណល់យុទ្ធភណ្ឌសង្គ្រាមរបស់សៀមឈ្លានពាន កប់ជ្រៅក្នុងប្រឹថពីនៃព្រះរាជាណាចក្រកម្ពុជា!” លោក ហេង…

ធនាគារ ហត្ថា បើកសាខាថ្មីចំនួន ៩ កន្លែងក្នុងថ្ងៃតែមួយ រួមមានសាខាព្រះនរោត្តមនៅកណ្តាលរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ ធនាគារ ហត្ថា បានបើកសម្ពោធសាខាថ្មីចំនួន ៩ កន្លែងក្នុងថ្ងៃតែមួយ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ដោយមានសាខាព្រះនរោត្តមដ៏សំខាន់ស្ថិតនៅកណ្តាលរាជធានីភ្នំពេញជាចំណុចផ្តេក។ ការបើកសាខាថ្មីក្នុងពេលនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ធនាគារ ហត្ថា ក្នុងការពង្រីកសេវាកម្មហិរញ្ញវត្ថុទៅកាន់អតិថិជនកាន់តែទូលំទូលាយ និងផ្តល់សេវាដ៏ទំនើប ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។ សាខាថ្មីទាំង ៩ កន្លែងរួមមាន៖ សាខាព្រះនរោត្តម…

អេស្ប៉ាញបិទទ្វារអាកាស បដិសេធមិនឲ្យត្រាំប្រើដែនអាកាសវាយអ៊ីរ៉ង់

អេស្ប៉ាញបានប្រកាសជំហរម៉ឺងម៉ាត់ប្រឆាំងការចូលពាក់ព័ន្ធជាមួយសហរដ្ឋអាមេរិកក្នុងសង្គ្រាមមជ្ឈិមបូព៌ា ដោយបដិសេធមិនអនុញ្ញាតឲ្យលោកដូណាល់ត្រាំប្រើដែនអាកាសរបស់ខ្លួនសម្រាប់ប្រតិបត្តិការវាយប្រហារអ៊ីរ៉ង់។ រដ្ឋមន្ត្រីការពារជាតិអេស្ប៉ាញ លោកស្រី Margarita Robles បានបញ្ជាក់យ៉ាងច្បាស់កាលពីថ្ងៃទី៣០ មីនា ២០២៦ ថា៖ «រឿងនេះត្រូវបានបញ្ជាក់យ៉ាងច្បាស់ជូនដល់កងទ័ពនិងកម្លាំងសហរដ្ឋអាមេរិកតាំងពីដំបូងមកម៉្លេះ។ ទាំងមូលដ្ឋានទ័ពក៏មិនត្រូវបានអនុញ្ញាត ហើយសូម្បីតែការប្រើប្រាស់លំហអាកាសរបស់អេស្ប៉ាញក៏មិនត្រូវបានអនុញ្ញាតសម្រាប់សកម្មភាពណាមួយដែលពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ីរ៉ង់នោះដែរ។» លោកស្រី Robles បានហៅសង្គ្រាមលើអ៊ីរ៉ង់ថាជាអំពើខុសច្បាប់យ៉ាងធ្ងន់ធ្ងរ និងអយុត្តិធម៌ខ្លាំងណាស់។ តាំងពីផ្ទុះសង្គ្រាមមជ្ឈិមបូព៌ាដំបូងមក អេស្ប៉ាញបានបង្ហាញដោយចំហថាខ្លួនប្រឆាំងនឹងលោកត្រាំ ដោយមិនព្រមអនុញ្ញាតឲ្យអាមេរិកប្រើមូលដ្ឋានទ័ពរបស់ខ្លួនឡើយ។…

ព្រះនាងចេណា លើកតម្កើងស្បៃខ្មែរ ទាមទារការពារមរតកវប្បធម៌ពីការទាមទារជាកម្មសិទ្ធិផ្ដាច់មុខ

រាជធានីភ្នំពេញ – ព្រះនាង នរោត្តម ចេណា បានបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះការស្លៀកសម្លៀកបំពាក់ប្រពៃណីខ្មែរ ដោយសង្ឃឹមថាគួរត្រូវបានប្រើប្រាស់ឱ្យបានច្រើនទម្រង់ ច្រើនសណ្ឋានតាមលំនាំដើម ជាពិសេសទំនៀមនៃការប្រើប្រាស់ស្បៃពានា។ ការលើកឡើងរបស់ព្រះនាងកើតឡើងក្នុងពេលដែលប្រទេសថៃកំពុងទាមទារឈុតស្បៃជារបស់គេផ្ដាច់មុខ ខណៈក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជាបានចេញបញ្ជាក់យ៉ាងច្បាស់ថា «ស្បៃ» ជាផ្នែកសំខាន់មួយនៃការស្លៀកពាក់តុបតែងកាយស្ត្រីខ្មែរ។ ព្រះនាងចេណាបានចែករំលែកថា នាងបានគ្រងឈុតស្បៃខ្មែរដែលច្នៃឡើងសម្រាប់ប្រើក្នុងពិធីមង្គលការក្នុងសម័យបច្ចុប្បន្នជាមួយម្ចាស់បងរបស់នាង Emma Norodom។ នេះគឺជាលើកទី១ដែលម្ចាស់បងរបស់នាងគ្រងឈុតប្រពៃណីខ្មែរដ៏ល្អវិចិត្រនេះ។ តាមរយៈចម្លាក់នានានៅលើប្រាង្គប្រាសាទខ្មែរ…

អ៊ីស្រាអែលអនុម័តច្បាប់ប្រហារជីវិតចំពោះប៉ាឡេស្ទីន បង្កភាពតានតឹងក្នុងតំបន់

សភាអ៊ីស្រាអែលបានអនុម័តច្បាប់ដាក់ទោសប្រហារជីវិតទៅលើជនជាតិប៉ាឡេស្ទីនដែលត្រូវបានកាត់ទោសពីបទភេរវកម្ម ដោយទទួលបានសំឡេងគាំទ្រ ៦២ ទល់នឹង ៤៨ សំឡេង។ យោងតាម BBC ច្បាប់ថ្មីនេះតម្រូវឲ្យជនជាប់ចោទត្រូវទទួលទោសដោយការព្យួរកក្នុងរយៈពេល ៣ ទៅ ៦ ខែ បន្ទាប់ពីការកាត់ទោសបានបញ្ចប់។ រដ្ឋមន្ត្រីសន្តិសុខជាតិ Itamar Ben Gvir ដែលជាអ្នកជំរុញច្បាប់នេះ បានសម្តែងការសប្បាយរីករាយយ៉ាងខ្លាំង។…

អ៊ីស្រាអែលគំរាមបំផ្លាញរោងចក្រយោធាអ៊ីរ៉ង់ទាំងអស់ ក្នុងយុទ្ធនាការវាយលុកខែទី២

យោធាអ៊ីស្រាអែលបានប្រកាសពីចេតនារបស់ខ្លួនក្នុងការវាយប្រហារលើរោងចក្រឧស្សាហកម្មការពារជាតិអ៊ីរ៉ង់នៅគ្រប់ផ្នែកទាំងអស់ ដែលជាផ្នែកមួយនៃការវាយលុករវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលកំពុងឈានចូលដល់ខែទីពីររបស់ពួកគេ។ យោងតាមបណ្តាញសារព័ត៌មាន Yeni Safak News ផ្សាយថ្ងៃទី២៩ខែមីនា អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក Effie Defrin ចេញការគំរាមកំហែងក្នុងពេលកន្លងមកថ្មីៗនេះ ដោយអះអាងថា អ៊ីស្រាអែលបានវាយប្រហារបណ្តាលឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពផលិតផ្នែកយោធារបស់អ៊ីរ៉ង់កាលពីចុងសប្តាហ៍។ លោក Defrin ថ្លែងថា៖ «ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ កងកម្លាំងអ៊ីស្រាអែលនឹងបញ្ចប់ការវាយប្រហារលើសមាសធាតុជាមូលដ្ឋាននិងផ្នែកសំខាន់ៗទាំងអស់នៃឧស្សាហកម្មការពារជាតិអ៊ីរ៉ង់ ដោយពួកគេនឹងបំផ្លាញសមត្ថភាពផលិតយោធាអ៊ីរ៉ង់មួយផ្នែកធំ»។…

សង្គ្រាមអ៊ីរ៉ង់-អាមេរិករបស់ Trump ឈានដល់ចំណុចសំខាន់ ប៉ាគីស្ថានចូលធ្វើអន្តរាគមន៍

អន្តរជាតិ – សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងឈានដល់ចំណុចសំខាន់មួយបន្ទាប់ពីមួយខែនៃជម្លោះ។ ជម្លោះដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សអាចពង្រីកបន្ថែមទៀត ដោយសហរដ្ឋអាមេរិកអាចបញ្ចូលកងទ័ពជើងគោក និងបណ្តាលឱ្យមានវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ទូទាំងពិភពលោក។ ទោះបីជាលោកត្រាំទទូចថាអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកកំពុងមានទំនាក់ទំនង “ប្រកបដោយផលិតភាព” ក៏ដោយ ក៏មិនមានសញ្ញាណាមួយដែលភាគីណាមួយមានភាពប៉ិនប្រសប់ខាងនយោបាយដើម្បីបញ្ចប់សង្គ្រាមនោះទេ។ អ៊ីរ៉ង់បានបដិសេធថាការចរចាដោយផ្ទាល់កំពុងកើតឡើង។ សម្ព័ន្ធមិត្តរបស់អាមេរិកគឺអ៊ីស្រាអែល ដែលហាក់ដូចជាមានការផ្សះផ្សាកាន់តែច្រើនទៅនឹងការរំពឹងទុកនៃការចូលរួមយូរជាងនេះ។ ប៉ុន្តែការចំណាយខ្ពស់នៃការប្រឈមមុខដាក់គ្នាសម្រាប់សហរដ្ឋអាមេរិក និងសាធារណរដ្ឋអ៊ីស្លាមក៏ផ្តល់ហេតុផលដើម្បីសង្ឃឹមថាសង្គ្រាមអាចត្រូវបានទប់ស្កាត់មុនពេលវាកាន់តែអាក្រក់ទៅៗ។…

អណ្តាតភ្លើងរថយន្តថ្លៃបុកម៉ូតូ៦នាក់ស្លាប់ ជនបង្កជាកូនស្នងការរងនគរបាលរត់គេចខ្លួន

ខេត្តបាត់ដំបង៖ សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនបង្កគ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវដែលបានបុកម៉ូតូពីរគ្រឿង បណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ រួមទាំងកូនក្នុងផ្ទៃ និងកុមារចំនួន៣នាក់ នៅស្រុកមោងឫស្សី។ ជនបង្កដែលត្រូវបានកំណត់អត្តសញ្ញាណគឺ ស៉ីវ ជ័យសិដ្ឋ អាយុ២០ឆ្នាំ ដែលជាកូនរបស់លោកស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ។ បុគ្គលនេះបានរត់គេចខ្លួនបន្ទាប់ពីបង្កគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរនេះ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង២២:៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤៦-២៤៧ នៅត្រង់ចំណុចក្រុមទី១២ ភូមិកកោះ…

គីម ជុងអ៊ុន ពិនិត្យការសាកល្បងម៉ូទ័រមីស៊ីលថ្មី ដើម្បីបង្កើនសមត្ថភាពយោធាទៅកាន់អាមេរិក

ប្រទេសកូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានចុះពិនិត្យការសាកល្បងម៉ូទ័រមីស៊ីលប្រើប្រេងឥន្ធនៈរឹងមានកម្លាំងរុញខ្លាំង ដោយលោកបានសម្ដែងការអបអរសាទរថា នេះជាការឈានមុខមួយដ៏សំខាន់ក្នុងការពង្រឹងសមត្ថភាពយោធាយុទ្ធសាស្ត្ររបស់ប្រទេស។ ការសាកល្បងនេះបានធ្វើឡើងនៅថ្ងៃទី២៩ មីនា តាមរបាយការណ៍ពីទីភ្នាក់ងារព័ត៌មានកូរ៉េខាងជើង KCNA។ ការសាកល្បងម៉ូទ័រនេះ ត្រូវបានគេចាត់ទុកថាជាការបញ្ជាក់យ៉ាងច្បាស់ពីបំណងរបស់លោកគីម ជុងអ៊ុន ក្នុងការពង្រីក និងធ្វើទំនើបកម្មបណ្ដាមីស៊ីលដែលអាចបាញ់ដល់ទ្វីបអាមេរិក។ ការអភិវឌ្ឍនេះអាចពង្រឹងសមត្ថភាពយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងក្នុងការប្រឈមមុខនឹងសកម្មភាពរបស់សហរដ្ឋអាមេរិក។ ការសាកល្បងនេះបានធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោកគីម ជុងអ៊ុន បានថ្លែងក្នុងសភាដែលលោកសន្យាពង្រឹងលក្ខន្តិកៈមហាអំណាចនុយក្លេអ៊ែរសម្រាប់ប្រទេសលោក។…

មេទ័ពជើងទឹកអ៊ីរ៉ង់ ដែលបញ្ជាឲ្យបិទច្រកសមុទ្រ Hormuz ស្លាប់ក្រោយវាយប្រហារពីអ៊ីស្រាអែល

អ៊ីរ៉ង់បានបញ្ជាក់ពីការស្លាប់មេបញ្ជាការកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍ លោក Alireza Tangsiri នៅថ្ងៃចន្ទទី៣០ ខែមីនា ឆ្នាំ២០២៦។ លោកត្រូវគេស្គាល់ថាជាអ្នកចេញបញ្ជាឲ្យវាយប្រហារនិងរារាំងកប៉ាល់ផ្សេងៗមិនឲ្យឆ្លងកាត់ច្រកសមុទ្រ Hormuz។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ លោក Tangsiri បានទទួលមរណភាពដោយសារតែរបួសធ្ងន់ពេក បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារ ខណៈមន្ត្រីផ្សេងទៀតក៏បាត់បង់ជីវិតផងដែរ។ លោក Tangsiri គឺជាអ្នកគ្រប់គ្រងផ្ទាល់លើសន្តិសុខនិងប្រតិបត្តិការយោធានៅក្នុងឈូងសមុទ្រពែរ្ស និងច្រកសមុទ្រ Hormuz។…