admin

administrator

ចិនព្រមទិញយន្តហោះប៊ូអ៊ីង ២០០គ្រឿង តែទាបជាងការរំពឹង ធ្វើឲ្យភាគហ៊ុនធ្លាក់ចុះ ៥%

អាមេរិក-ចិន៖ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ FOX NEWS កាលពីថ្ងៃទី១៤ ឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងថា ចិនបានយល់ព្រមបញ្ជាទិញយន្តហោះប៊ូអ៊ីងចំនួន ២០០គ្រឿង។ ទោះបីជាយ៉ាងណា ចំនួនយន្តហោះដែលចិនបញ្ជាទិញនេះ មានតិចជាងការប៉ាន់ប្រមាណរបស់បណ្ដាសារព័ត៌មានដែលថា អាចមានដល់ ៥០០គ្រឿង ឬច្រើនជាងនេះ។ ក្រោយព័ត៌មាននេះចេញផ្សាយ…

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់សាងសង់ស្តូបរំលឹកវីរភាពការពារជាតិ និងប្រគល់មេដាយថ្វាយកងកម្លាំង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យសាងសង់ស្តូបរំលឹកដល់វីរយុទ្ធជនដែលពលីជីវិតក្នុងសង្គ្រាមការពារទឹកដីពីការឈ្លានពានរបស់ថៃ ដើម្បីជាមរតកផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយ។ សម្តេចបានឱ្យឆ្លាក់គំនូរសង្គ្រាមការពារអធិបតេយ្យជាតិក្នុងឆ្នាំ២០២៥ ជា៣ទិដ្ឋភាពរួមមាន៖ ទី១-ទិដ្ឋភាពឈឺចាប់នៃសង្គ្រាម (ជនភៀសសឹក, ស្លាប់, របួស), ទី២-វីរភាពកងកម្លាំងការពារទឹកដី, និងទី៣-ចលនាមហាគ្រួសារខ្មែរគាំទ្រកងកម្លាំង។ សម្តេចសង្កត់ធ្ងន់ថា សង្គ្រាមគឺឈឺចាប់ តែកម្ពុជាត្រូវពង្រឹងខ្លួនឯងកុំឱ្យសង្គ្រាមកើតឡើងទៀត។ ក្នុងឱកាសនោះ សម្តេចក៏បានឱ្យរៀបចំមេដាយពិសេសជូនយោធិនដែលចូលរួមការពារទឹកដីដោយផ្ទាល់…

ត្រាំ៖ ស៊ី សន្យាមិនផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ ក្រោយជំនួបកំពូលប៉េកាំង

សង្គ្រាមអ៊ីរ៉ង់បានក្លាយជាប្រធានបទស្នូលក្នុងជំនួបទល់មុខជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។ ក្រោយបញ្ចប់ជំនួប លោក ត្រាំ បានប្រាប់សារព័ត៌មាន Fox News ថា លោក ស៊ី បានសន្យាយ៉ាងច្បាស់ថានឹងមិនបញ្ជូនយុទ្ធភ័ណ្ឌទៅឲ្យអ៊ីរ៉ង់ឡើយ។…

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មី ប្រកាសឲ្យរដ្ឋមានសិទ្ធិផ្តាច់មុខលើអាវុធ ក្រោមសម្ពាធអាមេរិក

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់ INA បានផ្សាយថា នាយករដ្ឋមន្ត្រីថ្មី លោក Ali al-Zaidi ដែលរដ្ឋាភិបាលរបស់លោកត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា បានប្តេជ្ញាធានាថា រដ្ឋនឹងមានសិទ្ធិផ្តាច់មុខលើការគ្រប់គ្រងអាវុធ ចំពេលមានសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិកក្នុងការរំសាយក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។ អ៊ីរ៉ាក់តែងតែស្ថិតក្នុងស្ថានភាពលំបាកក្នុងការរក្សាតុល្យភាពរវាងឥទ្ធិពលប្រជែងគ្នានៃសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន គឺអ៊ីរ៉ង់ និងអាមេរិក។ ទីភ្នាក់ងារ INA បានស្រង់សម្តីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់សភាថា កម្មវិធីនយោបាយរដ្ឋាភិបាលរបស់លោក…

សង្ស័យបុរសស្រវឹងស្រាបើក Ford Rapter បុករះម៉ូតូ-ផ្ទះពលរដ្ឋ និងហាងលក់សម្លៀកបំពាក់បណ្តាលឱ្យរងរបួស ១នាក់

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ២២ និង ១២ នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ ២៨ គ្រូសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បានបើករថយន្តម៉ាក…

លោក ត្រាំ សរសើរមិនដាច់ពីមាត់ តែលោក ស៊ី មិនញញឹមដាក់ មិនសរសើរវិញសូម្បីតែមួយម៉ាត់

ក្នុងជំនួបប្រវត្តិសាស្ត្ររវាងមេដឹកនាំមហាអំណាចកំពូលទាំងពីរនៅទីក្រុងប៉េកាំង កាលពីថ្ងៃទី១៤ ឧសភា ២០២៦ ពិភពលោកបានតាមដានយ៉ាងដកដង្ហើមធំចំពោះសាច់រឿងដែលខុសគ្នាទាំងស្រុងរវាងមេដឹកនាំទាំងពីរ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដែលកំពុងជាប់ផុងក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់អស់រយៈពេលជាង១០សប្តាហ៍ បានធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបប្រធានាធិបតីចិន ស៊ី ជីនពីង។ នៅពេលបើកការសន្ទនា លោក ត្រាំ បានលើកសរសើរលោក ស៊ី ម្តងហើយម្តងទៀត…

ផ្លូវការ! ក្រសួងពាណិជ្ជកម្មដកតំណែង និងបណ្តេញលោក គឹម ប្រុស ចាកពីក្របខណ្ឌមន្ត្រីរាជការ

បាត់ដំបង៖ ក្រសួងពាណិជ្ជកម្មបានសម្រេចបញ្ចប់តំណែង និងលុបឈ្មោះលោក គឹម ប្រុស អតីតប្រធានសាខា ក.ប.ប. ខេត្តបាត់ដំបង ចេញពីក្របខណ្ឌមន្ត្រីរាជការជាស្ថាពរ ក្រោយរងការរិះគន់យ៉ាងខ្លាំងពីសំណាក់សាធារណជន។ ការសម្រេចនេះធ្វើឡើងតាមរយៈលិខិតរបស់ក្រសួងពាណិជ្ជកម្ម ដែលចុះហត្ថលេខាដោយ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដោយបានបញ្ជាក់ក្នុងប្រការ១ថា…

លោក ពូទីន ហោះទៅប៉េកាំងជួបលោក ស៊ី ជិនពីង ក្រោយសន្ទនាក្ដៅគគុកជាមួយ ត្រាំ

ពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់លើក្រុងប៉េកាំង ខណៈមានរបាយការណ៍ថា លោក វ៉្លាឌីមៀរ ពូទីន នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅថ្ងៃទី២០ ឧសភាខាងមុខ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ស៊ី ជិនពីង បញ្ចប់កិច្ចពិភាក្សាយ៉ាងក្ដៅគគុកជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ យោងតាមសារព័ត៌មាន South China Morning…

អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៣៥% លើវាលទំនាប និងរាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តំបន់វាលទំនាប រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣៥%។ ប្រព័ន្ធខ្យល់មូសុងនិរតីកំពុងបក់បោកមកលើតំបន់មួយចំនួន ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែឧសភា។ តំបន់វាលទំនាបរួមមាន៖ បន្ទាយមានជ័យ,…

ប្រុងប្រយ័ត្ន! ក្មេងទំនើងបង្ហោះវីដេអូបង្ហោះម៉ូតូត្រូវប៉ូលិសឃាត់ខ្លួននៅស្រុករមាសហែក

ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល អធិការដ្ឋាននគរបាលស្រុករមាសហែក បានធ្វើកិច្ចសន្យាអប់រំក្មេងទំនើងម្នាក់ ដែលបានថតវីដេអូបង្ហោះម៉ូតូ រួចយកទៅបង្ហោះលើបណ្ដាញសង្គម Facebook នៅភូមិបន្លាស្អិត ឃុំត្រពាំងស្តៅ ស្រុករមាសហែក។ សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង…