សង្ស័យបុរសស្រវឹងស្រាបើក Ford Rapter បុករះម៉ូតូ-ផ្ទះពលរដ្ឋ និងហាងលក់សម្លៀកបំពាក់បណ្តាលឱ្យរងរបួស ១នាក់

សង្ស័យបុរសស្រវឹងស្រាបើក Ford Rapter បុករះម៉ូតូ-ផ្ទះពលរដ្ឋ និងហាងលក់សម្លៀកបំពាក់បណ្តាលឱ្យរងរបួស ១នាក់

ភ្នំពេញ៖ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ២២ និង ១២ នាទីយប់ ថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ ២៨ គ្រូសារ ក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយបុរសម្នាក់បានបើករថយន្តម៉ាក Ford Rapter ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CB 7281 ក្នុងទិសដៅពីលិចទៅកើត សង្ស័យស្រវឹងស្រា បានបើករថយន្តរ៉េចង្កូតទៅបុកគំរបលូ ហើយបន្តបុករះម៉ូតូ របងផ្ទះពលរដ្ឋ ជ្រុលចូលទៅក្នុងហាងលក់សម្លៀកបំពាក់ បណ្តាលឱ្យមនុស្សម្នាក់នៅក្នុងហាងរងរបួសធ្ងន់។

គ្រោះថ្នាក់ចរាចរណ៍

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត Ford Rapter ខ្មៅដ៏ទំនើបមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿន និងក្នុងស្ថានភាពមិនប្រក្រតី។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតទៅបុកគំរបលូ ហើយបន្តបុកម៉ូតូ របងផ្ទះពលរដ្ឋ និងបុកហាងលក់សម្លៀកបំពាក់បន្ថែមទៀត បណ្តាលឱ្យមនុស្សនៅក្នុងហាងរងរបួស។

គ្រោះថ្នាក់ចរាចរណ៍

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកកន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍ និងបានឃាត់ខ្លួនបុរសអ្នកបើកបរបង្កគ្រោះថ្នាក់យកទៅកាន់ប៉ុស្តិ៍នគរបាលគោកឃ្លាង ដើម្បីរង់ចាំដោះស្រាយតាមច្បាប់នៅពេលក្រោយ។

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

ដោយ៖ ចន្ទ លីហ្សា

administrator

Related Articles