ខេត្តស្វាយរៀង៖ កម្លាំងសមត្ថកិច្ចនគរបាល អធិការដ្ឋាននគរបាលស្រុករមាសហែក បានធ្វើកិច្ចសន្យាអប់រំក្មេងទំនើងម្នាក់ ដែលបានថតវីដេអូបង្ហោះម៉ូតូ រួចយកទៅបង្ហោះលើបណ្ដាញសង្គម Facebook នៅភូមិបន្លាស្អិត ឃុំត្រពាំងស្តៅ ស្រុករមាសហែក។

សមត្ថកិច្ចបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានដឹកនាំកម្លាំងចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ០១នាក់ ភេទប្រុស ដែលប្រព្រឹត្តសកម្មភាពខាងលើ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជើញអាណាព្យាបាលមកទទួលយកទៅអប់រំបន្ត។

រីឯម៉ូតូប្រព្រឹត្តសកម្មភាព ០១គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែក រយៈពេល ០៣ខែ ទើបប្រគល់ជូនវិញ៕

ដោយ៖ សុថាន
