នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មី ប្រកាសឲ្យរដ្ឋមានសិទ្ធិផ្តាច់មុខលើអាវុធ ក្រោមសម្ពាធអាមេរិក

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ថ្មី ប្រកាសឲ្យរដ្ឋមានសិទ្ធិផ្តាច់មុខលើអាវុធ ក្រោមសម្ពាធអាមេរិក

ទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់ INA បានផ្សាយថា នាយករដ្ឋមន្ត្រីថ្មី លោក Ali al-Zaidi ដែលរដ្ឋាភិបាលរបស់លោកត្រូវបានអនុម័តកាលពីថ្ងៃព្រហស្បតិ៍ ទី១៤ ខែឧសភា បានប្តេជ្ញាធានាថា រដ្ឋនឹងមានសិទ្ធិផ្តាច់មុខលើការគ្រប់គ្រងអាវុធ ចំពេលមានសម្ពាធកាន់តែខ្លាំងពីសហរដ្ឋអាមេរិកក្នុងការរំសាយក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់។

អ៊ីរ៉ាក់តែងតែស្ថិតក្នុងស្ថានភាពលំបាកក្នុងការរក្សាតុល្យភាពរវាងឥទ្ធិពលប្រជែងគ្នានៃសម្ព័ន្ធមិត្តសំខាន់ៗរបស់ខ្លួន គឺអ៊ីរ៉ង់ និងអាមេរិក។

ទីភ្នាក់ងារ INA បានស្រង់សម្តីការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់សភាថា កម្មវិធីនយោបាយរដ្ឋាភិបាលរបស់លោក Al-Zaidi រួមមានការកែទម្រង់ប្រព័ន្ធសន្តិសុខ ដោយដាក់កំហិតឲ្យអាវុធស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ និងពង្រឹងសមត្ថភាពកងកម្លាំងសន្តិសុខ។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់

នៅអ៊ីរ៉ាក់ រដ្ឋាភិបាលមួយអាចទទួលបានការបោះឆ្នោតទុកចិត្ត លុះត្រាតែសភាអនុម័តសមាសភាពក្រសួងចំនួនពាក់កណ្តាលបូកមួយ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ មានតែបេក្ខភាពរដ្ឋមន្ត្រីចំនួន ១៤ រូបក្នុងចំណោម ២៣ ត្រូវបានអនុម័ត ខណៈគណបក្សនយោបាយនៅតែបន្តចរចា។

លោក Ali al-Zaidi អាយុ ៤០ ឆ្នាំ ជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់អ៊ីរ៉ាក់ ត្រូវបានជ្រើសរើសបន្ទាប់ពីមានការខ្វែងគំនិតគ្នាផ្នែកនយោបាយអស់ជាច្រើនខែ ក្រោយពេលអាមេរិកប្រើសិទ្ធិវ៉េតូប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី លោក Nouri al-Maliki។ លោកក៏ជាបុគ្គលមានទ្រព្យសម្បត្តិស្តុកស្តម្ភរាប់សិបលានដុល្លារ ដែលមានអាជីវកម្មគ្របដណ្តប់លើវិស័យធនាគារ និងការផ្គត់ផ្គង់កម្មវិធីកញ្ចប់ស្បៀងអាហាររបស់រដ្ឋាភិបាល។

អត្ថបទ៖ សាង ស្រីល័ក្ខ

administrator

Related Articles