អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៣៥% លើវាលទំនាប និងរាជធានីភ្នំពេញ

អាកាសធាតុថ្ងៃនេះ៖ ភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់ ៣៥% លើវាលទំនាប និងរាជធានីភ្នំពេញ

អាកាសធាតុ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស សម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដោយបញ្ជាក់ថា តំបន់វាលទំនាប រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ គ្របដណ្តប់លើផ្ទៃដី ៣៥%។

ប្រព័ន្ធខ្យល់មូសុងនិរតីកំពុងបក់បោកមកលើតំបន់មួយចំនួន ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែឧសភា។

តំបន់វាលទំនាបរួមមាន៖ បន្ទាយមានជ័យ, បាត់ដំបង, ពោធិ៍សាត់, សៀមរាប, កំពង់ឆ្នាំង, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, ស្វាយរៀង, ព្រៃវែង, តាកែវ, កណ្តាល និងរាជធានីភ្នំពេញ សីតុណ្ហភាពចន្លោះពី ២៤°C ទៅ ៣៦°C ជាមួយខ្យល់បក់ពីទិសបូព៌ និងអាគ្នេយ៍ ល្បឿន ៣ម៉ែត្រ/វិនាទី។

អាកាសធាតុភ្នំពេញ

តំបន់ខ្ពង់រាប៖ កំពង់ស្ពឺ, ប៉ៃលិន, ឧត្តរមានជ័យ, ព្រះវិហារ, ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី និងជួរភ្នំដងរែក អាចមានភ្លៀង ២៥% នៃផ្ទៃដី។

តំបន់មាត់សមុទ្រ៖ កោះកុង, ព្រះសីហនុ, កំពត, កែប និងជួរភ្នំបូកគោ អាចមានភ្លៀងរហូតដល់ ៤០% នៃផ្ទៃដី ជាមួយរលកសមុទ្រកម្ពស់ ០.៥០ ទៅ ១.០០ ម៉ែត្រ។

ព្យាករណ៍អាកាសធាតុ

សូមប្រជាពលរដ្ឋទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងត្រៀមខ្លួនប្រុងប្រយ័ត្នចំពោះអាកាសធាតុប្រែប្រួលនេះ៕

administrator

Related Articles