នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់សាងសង់ស្តូបរំលឹកវីរភាពការពារជាតិ និងប្រគល់មេដាយថ្វាយកងកម្លាំង

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជាក់សាងសង់ស្តូបរំលឹកវីរភាពការពារជាតិ និងប្រគល់មេដាយថ្វាយកងកម្លាំង

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាឱ្យសាងសង់ស្តូបរំលឹកដល់វីរយុទ្ធជនដែលពលីជីវិតក្នុងសង្គ្រាមការពារទឹកដីពីការឈ្លានពានរបស់ថៃ ដើម្បីជាមរតកផ្សព្វផ្សាយដល់កូនចៅជំនាន់ក្រោយ។

សម្តេចបានឱ្យឆ្លាក់គំនូរសង្គ្រាមការពារអធិបតេយ្យជាតិក្នុងឆ្នាំ២០២៥ ជា៣ទិដ្ឋភាពរួមមាន៖ ទី១-ទិដ្ឋភាពឈឺចាប់នៃសង្គ្រាម (ជនភៀសសឹក, ស្លាប់, របួស), ទី២-វីរភាពកងកម្លាំងការពារទឹកដី, និងទី៣-ចលនាមហាគ្រួសារខ្មែរគាំទ្រកងកម្លាំង។

សម្តេចសង្កត់ធ្ងន់ថា សង្គ្រាមគឺឈឺចាប់ តែកម្ពុជាត្រូវពង្រឹងខ្លួនឯងកុំឱ្យសង្គ្រាមកើតឡើងទៀត។ ក្នុងឱកាសនោះ សម្តេចក៏បានឱ្យរៀបចំមេដាយពិសេសជូនយោធិនដែលចូលរួមការពារទឹកដីដោយផ្ទាល់ ដើម្បីលើកទឹកចិត្ត និងដឹងគុណចំពោះការលះបង់ដ៏ធំធេង។

សម្តេចមានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីកម្មវិធីខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្ងៃទី១៥ ឧសភា ២០២៦។

administrator

Related Articles