ត្រាំ៖ ស៊ី សន្យាមិនផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ ក្រោយជំនួបកំពូលប៉េកាំង

ត្រាំ៖ ស៊ី សន្យាមិនផ្គត់ផ្គង់អាវុធដល់អ៊ីរ៉ង់ ក្រោយជំនួបកំពូលប៉េកាំង

សង្គ្រាមអ៊ីរ៉ង់បានក្លាយជាប្រធានបទស្នូលក្នុងជំនួបទល់មុខជាប្រវត្តិសាស្ត្ររវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងមេដឹកនាំចិន លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។

ក្រោយបញ្ចប់ជំនួប លោក ត្រាំ បានប្រាប់សារព័ត៌មាន Fox News ថា លោក ស៊ី បានសន្យាយ៉ាងច្បាស់ថានឹងមិនបញ្ជូនយុទ្ធភ័ណ្ឌទៅឲ្យអ៊ីរ៉ង់ឡើយ។ នេះជាសេចក្តីថ្លែងការណ៍ដ៏សំខាន់ ខណៈចិនក៏ចង់រក្សាច្រកសមុទ្រ Hormuz ឲ្យនៅបើកចំហ ដោយសារតែចិននាំចូលប្រេងពីតំបន់នោះដែរ។

លោក ស៊ី ជាមួយលោក ត្រាំ

ក្រៅពីបញ្ហាអ៊ីរ៉ង់ បញ្ហាតៃវ៉ាន់ក៏ជាចំណុចក្តៅដែរ។ លោក ស៊ី បានលើកឡើងជំទាស់យ៉ាងដាច់អហង្ការចំពោះការលក់អាវុធរបស់អាមេរិកទៅឲ្យតៃវ៉ាន់ ជាពិសេសកញ្ចប់អាវុធតម្លៃ ១៤ពាន់លានដុល្លារ ដែលកំពុងរង់ចាំការសម្រេចចិត្តពីលោក ត្រាំ។

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ត្រាំ មកកាន់ទីក្រុងប៉េកាំងនេះ គឺជាលើកដំបូងដែលមេដឹកនាំអាមេរិកមកជួបដៃគូប្រកួតប្រជែងយុទ្ធសាស្ត្រធំបំផុតរបស់ខ្លួន ចាប់តាំងពីលោកវិលត្រឡប់មកកាន់តំណែងវិញក្នុងអាណត្តិទី២។ ដំណើរនេះកើតឡើងចំពេលលោក ត្រាំ កំពុងជួបបញ្ហាផ្ទៃក្នុងវឹកវរ ដោយសង្គ្រាមអ៊ីរ៉ង់បានធ្វើឲ្យប្រជាប្រិយភាពធ្លាក់ចុះ និងបង្កឲ្យមានអតិផរណាធ្ងន់ធ្ងរក្នុងស្រុក៕

administrator

Related Articles