សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបល្បែងស៊ីសងក្នុងពិធីបុណ្យភូមិ ដកហូតសម្ភារៈ និងអប់រំអ្នកពាក់ព័ន្ធ

សមត្ថកិច្ចខេត្តសៀមរាប ចុះបង្ក្រាបល្បែងស៊ីសងក្នុងពិធីបុណ្យភូមិ ដកហូតសម្ភារៈ និងអប់រំអ្នកពាក់ព័ន្ធ

ខេត្តសៀមរាប៖ ក្រោយពីមានការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន នាយប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ភ្លាមៗនោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាផ្ទាល់ឲ្យលោកវរសេនីយ៍ត្រី ម៉ី ស្សាវរី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ចាត់កម្លាំងចុះពិនិត្យជាបន្ទាន់។

សមត្ថកិច្ចចុះបង្ក្រាបល្បែង

បន្ទាប់ពីការត្រួតពិនិត្យ សមត្ថកិច្ចបានរកឃើញថាមានការលេងល្បែងស៊ីសងខុសច្បាប់ពិតប្រាកដ នៅក្នុងពិធីបុណ្យភូមិវត្តអារញ្ញសាគរ ស្ថិតក្នុងភូមិសាស្ត្រ សង្កាត់សៀមរាប ក្រុងសៀមរាប។

ដកហូតសម្ភារៈល្បែង

តាមការបញ្ជាក់ពីកម្លាំងនគរបាលប៉ុស្តិ៍សង្កាត់សៀមរាប ក្រុមអ្នកញៀនល្បែងទាំងនោះសុទ្ធតែជាអ្នកភូមិ។ កម្លាំងបានធ្វើការដកហូតសម្ភារៈល្បែងទាំងអស់ និងបានអប់រំក្រុមមនុស្សទាំងនោះឲ្យបញ្ឈប់ការលេងល្បែងខុសច្បាប់ជាបន្ទាន់ ដោយពុំមានឃាត់ខ្លួនជនញៀនល្បែងណាម្នាក់ឡើយ។

កម្លាំងនគរបាលចុះប្រតិបត្តិការ

បច្ចុប្បន្ន វត្ថុតាងទាំងអស់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ដកហូតយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សៀមរាប ដើម្បីចាត់ការតាមច្បាប់បន្ត។ ការចុះបង្ក្រាបនេះធ្វើឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ ក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការលេងល្បែងស៊ីសងខុសច្បាប់ ដែលជាបាតុភូតសង្គមដ៏អាក្រក់។

វត្ថុតាងត្រូវបានដកហូតសមត្ថកិច្ចកំពុងប្រតិបត្តិការ

administrator

Related Articles