រថយន្តសាហាវបុកហ្វូងមនុស្ស និងដេញកាប់ដោយកាំបិតនៅកណ្តាលក្រុង Modena ប្រទេសអ៊ីតាលី បណ្តាលឲ្យរបួស ៨នាក់

រថយន្តសាហាវបុកហ្វូងមនុស្ស និងដេញកាប់ដោយកាំបិតនៅកណ្តាលក្រុង Modena ប្រទេសអ៊ីតាលី បណ្តាលឲ្យរបួស ៨នាក់

រថយន្តសាហាវ

ឧប្បត្តិហេតុដ៏រន្ធត់មួយបានកើតឡើងកាលពីរសៀលថ្ងៃទី១៦ ខែឧសភា នៅទីក្រុង Modena ភាគខាងជើងប្រទេសអ៊ីតាលី ខណៈបុរសសង្ស័យឈ្មោះ Salim El Koudri (អាយុ៣១ឆ្នាំ) បានបើករថយន្តក្នុងល្បឿនលឿនប្រមាណ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង បុកទៅលើហ្វូងអ្នកថ្មើរជើងនៅតាមដងផ្លូវ Via Emilia ក្បែរវិហារដ៏ល្បីល្បាញរបស់ក្រុង។

បន្ទាប់មក ជនសង្ស័យបានចុះពីរថយន្ត ហើយយកកាំបិតដេញកាប់មនុស្សយ៉ាងព្រៃផ្សៃមិនរើសមុខ បណ្តាលឲ្យមនុស្សសរុប ៨នាក់រងរបួស ក្នុងនោះ ៤នាក់រងរបួសធ្ងន់ធ្ងរ។

តាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជនសង្ស័យជាពលរដ្ឋអ៊ីតាលីដើមកំណើតម៉ារ៉ុក កើតនៅ Bergamo បច្ចុប្បន្នរស់នៅ Modena បានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ច គ្មានការងារធ្វើ និងគ្មានប្រវត្តិឧក្រិដ្ឋកម្មពីមុន។

ទោះជាយ៉ាងណា អភិបាលខេត្ត Modena លោកស្រី Fabrizia Triolo បានបញ្ជាក់ថា El Koudri ធ្លាប់ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលសុខភាពផ្លូវចិត្តក្នុងឆ្នាំ២០២២ ដើម្បីព្យាបាលជំងឺវិកលចរិក ប៉ុន្តែក្រោយមកគាត់បានបាត់ខ្លួនដោយគ្មានដាន។

អភិបាលក្រុង Modena លោក Massimo Mezzetti បានលើកឡើងថា សាក្សីនៅកន្លែងកើតហេតុបានផ្តល់សក្ខីកម្មថា អ្នកបើកបរហាក់ដូចជាបានបើករថយន្តដោយចេតនាឡើងទៅលើចិញ្ចើមផ្លូវ បុកកង់មួយគ្រឿង មុនពេលបុកចំហ្វូងអ្នកថ្មើរជើងយ៉ាងធ្ងន់ធ្ងរ៕

ដោយ៖ ធីរីណា | រូបថត៖ NLD

administrator

Related Articles