ទីក្រុងប៉េកាំង៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន នឹងបំពេញទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សហរដ្ឋអាមេរិកនៅចុងឆ្នាំ២០២៦នេះ តបតាមការអញ្ជើញរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក។ នេះបើយោងតាមការប្រកាសរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន។
ព័ត៌មាននេះត្រូវបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ស៊ីនហួរ និង South China Morning Post ដោយបញ្ជាក់ថា លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចនៅអាមេរិកក្នុងថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២៦។

លោក វ៉ាង យី អ្នកការទូតជាន់ខ្ពស់ចិន បានបញ្ជាក់កាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ថា លោកប្រធានាធិបតីចិននឹងទៅទស្សនកិច្ចផ្លូវរដ្ឋនៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ។ ទោះជាយ៉ាងណា ពេលវេលា និងថ្ងៃខែច្បាស់លាស់មិនទាន់ត្រូវបានលោកបញ្ជាក់នៅឡើយទេ ប៉ុន្តែបើគ្មានអ្វីប្រែប្រួល លោកប្រធានាធិបតីស៊ី នឹងបំពេញទស្សនកិច្ចនៅចុងឆ្នាំនេះជាពុំខានឡើយ។

ដំណើរទស្សនកិច្ចនេះត្រូវបានគេរំពឹងថានឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងមហាអំណាចទាំងពីរ ដោយនឹងផ្តោតលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងបញ្ហាភូមិសាស្ត្រនយោបាយសកល៕
ដោយ៖ តារា
