ខេត្តកណ្តាល ៖ កម្លាំងនគរបាលស្រុកខ្សាច់កណ្តាល សហការជាមួយក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបើកការស្រាវជ្រាវឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ និងស្គាល់អត្តសញ្ញាណបន្ថែមចំនួន ០៥នាក់ទៀត ក្នុងករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា ដែលបង្កឡើងដោយក្រុមក្មេងទំនើង កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។

លោកវរសេនីយ៍ឯក ម៉ែន សុខឃឿន អធិការនគរបាលស្រុកខ្សាច់កណ្តាល បានដឹកនាំកម្លាំងជំនាញធ្វើការស្រាវជ្រាវ បន្ទាប់ពីទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចភូមិមេប៉ាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល វេលាម៉ោង ១៨:០០នាទី។

ជនរងគ្រោះមានចំនួន ០២នាក់ រួមមាន៖
- ឈ្មោះ វ៉េង ឃាងសៀងលិ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល
- ឈ្មោះ ថាន សិលា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ស្នាក់នៅភូមិឈូក ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល
ខូចខាតម៉ូតូ ០១គ្រឿង ម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159។

ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន៖
- ឈ្មោះ លាង ប៊ុនលាប ភេទប្រុស អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ (តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន)
- ឈ្មោះ វឿន ស៊ីវវួយ ភេទប្រុស អាយុ ១៧ឆ្នាំ ស្នាក់នៅភូមិស្វាយមាស ឃុំវិហារសួគ៌ (តេស្តទឹកនោមរកសារធាតុញៀន អវិជ្ជមាន)

ជនសង្ស័យដែលកំពុងរត់គេចខ្លួនទាំង ០៥នាក់៖
- ឈ្មោះ ម៉ី អាយុ ២២ឆ្នាំ ស្នាក់នៅភូមិសេដា ឃុំវិហារសួគ៌
- ឈ្មោះ ត្រា អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិសេដា ឃុំវិហារសួគ៌
- ឈ្មោះ ថាដា អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌
- ឈ្មោះ ហេង អាយុ ១៨ឆ្នាំ ស្នាក់នៅភូមិព្រៃធំ ឃុំវិហារសួគ៌
- ឈ្មោះ ឃ្លោក អាយុ ១៩ឆ្នាំ ស្នាក់នៅភូមិសេដា ឃុំវិហារសួគ៌
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន កំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល។ ចំណែកជនសង្ស័យដែលរត់គេចខ្លួន សមត្ថកិច្ចជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

វត្ថុតាងចាប់យករួមមាន៖ ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០០៥ លេខតួ 8072866 ពាក់ផ្លាកលេខ ភ្នំពេញ 1C-3159 (ជារបស់ជនរងគ្រោះ)។

ដោយ៖ សូរិយា
