អ៉ីរ៉ង់វាយប្រហាររោងចក្រអាលុយមីញ៉ូមយក្ស បំផុសភាពតានតឹងក្នុងតំបន់មជ្ឈឹមបូព៌ា
ភាពតានតឹងនៅតំបន់មជ្ឈឹមបូព៌ាកំពុងកើនឡើងជាលំដាប់ បន្ទាប់ពីអ៉ីរ៉ង់អះអាងវាយប្រហាររោងចក្រអាលុយមីញ៉ូមសំខាន់ៗនៅបារ៉ែន និងអេមីរ៉ាត់អារ៉ាប់រួម កាលពីថ្ងៃទី២៨-២៩ មីនា។ កងឆ្មាំបដិវត្តន៍អ៉ីរ៉ង់បានប្រើមីស៊ីល និងដ្រូនវាយប្រហាររោងចក្រ ALBA នៅបារ៉ែន ដែលជារោងចក្ររំលាយអាលុយមីញ៉ូមធំបំផុតមួយនៃពិភពលោក។ ការវាយប្រហារនេះបណ្ដាលឲ្យនិយោជិត២នាក់រងរបួសស្រាល និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់សមត្ថភាពផលិតកម្ម។ រោងចក្រមួយទៀតនៅអេមីរ៉ាត់អារ៉ាប់រួមក៏រងការវាយប្រហារដែរ ដោយបណ្ដាលឲ្យមនុស្ស៦នាក់រងរបួស។ អ៉ីរ៉ង់បានបញ្ជាក់ថា ការវាយប្រហារនេះជាការសងសឹកចំពោះការវាយប្រហាររបស់អាមេរិក និងអ៉ីស្រាអែលប្រឆាំងសម្ព័ន្ធឧស្សាហកម្មនៅអ៉ីរ៉ង់។ ភាពតានតឹងបន្តកើនឡើងនៅថ្ងៃទី២៩ មីនា ដោយមានការបាញ់មីស៊ីល…
