នគរបាលបាទីចាប់ក្មេងទំនើង៦នាក់ក្នុងប្រតិបត្តិការពេលយប់ រកឃើញអាវុធគ្រឿងប្រើប្រាស់ជាច្រើន
ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកបាទីបានធ្វើប្រតិបត្តិការពេលយប់ចាប់ក្មេងទំនើងចំនួន៦នាក់ និងរកឃើញអាវុធគ្រឿងប្រើប្រាស់ជាច្រើន កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។ ប្រតិបត្តិការចាប់ផ្ដើមនៅវេលាម៉ោង០០:៥០នាទីរំលងអាធ្រាត្រ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្បែរស្ពានអន្លង់ធន់។ កម្លាំងនគរបាលបានប្រទះឃើញក្រុមជនសង្ស័យ២នាក់កំពុងជិះម៉ូតូពណ៌ខៀវគ្មានស្លាកលេខ កាន់ដាវសាំម៉ូរ៉ៃដែកប្រវែង៥៥សង់ទីម៉ែត្រ។ ជនសង្ស័យទាំងពីរត្រូវបានកម្លាំងហៅឃាត់នៅខាងមុខវិទ្យាល័យប៊ុនរ៉ានី ហ៊ុនសែន បាទី។ ពេលកម្លាំងសុំឆែកឆេរ ជនសង្ស័យបានបោះដាវលាក់ក្នុងគុម្ពស្មៅ ប៉ុន្តែត្រូវបានកម្លាំងឃាត់ខ្លួនភ្លាម។ ក្នុងអំឡុងពេលនោះ កម្លាំងបានប្រទះឃើញក្រុមជនសង្ស័យមួយក្រុមទៀតមាន៤នាក់ កំពុងជិះម៉ូតូ២គ្រឿង…
