admin

administrator

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងទិវាអតីតយុទ្ធជន និងនិវត្តជនលើកទី១៩៖ រំលឹកវីរភាព និងបរិហារការឈ្លានពានរបស់ថៃ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសថា ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ជាទិវាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព ដែលអតីតយុទ្ធជន និវត្តជន និងប្រជាពលរដ្ឋទូទាំងប្រទេស បានប្រារព្ធទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា លើកទី១៩។ ពិធីនេះប្រព្រឹត្តទៅអនុលោមតាមអនុក្រឹត្យលេខ១៤៥ អនក្រ.បក ចុះថ្ងៃទី១១ ខែសីហា…

៤ខែ! អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត ផ្តល់សេវារដ្ឋបាលជាង២៧ម៉ឺន ចំណូលជិត៥០ម៉ឺនរៀល ក្លាយជាគំរូដល់ប្រទេសផ្សេង

រាជធានីភ្នំពេញ ៖ ក្នុងរយៈពេល៤ខែដើមឆ្នាំ២០២៦នេះ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បានផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋសរុបចំនួន ២៧០.២៧៤សេវា ទទួលបានចំណូលសរុប ៤៨.៤៥៨.០៣៩.៤៣០រៀល (ស្មើប្រមាណ ១២.១១៤.៥០៩ដុល្លារ)។ ក្នុងចំណោមវិស័យទាំង១៤ប្រភេទសេវា វិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់មានចំនួនច្រើនជាងគេ ៨៨.៤៣៨សេវា បន្ទាប់មកវិស័យសាធារណការ និងដឹកជញ្ជូន ៨៧.១៩៨សេវា និងតិចជាងគេគឺវិស័យពាណិជ្ជកម្មត្រឹមតែ២សេវាប៉ុណ្ណោះ។ ជាមួយគ្នានេះ…

រថយន្ត Toyota Prius បុក GAC S7 ពីក្រោយ ខណៈចាំភ្លើងក្រហម សន្តិភាពដោះស្រាយគ្នាបានរួចរាល់

ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់ បានបើករថយន្ត Toyota Prius ដោយមិនប្រយ័ត្ន ជ្រុលទៅបុករថយន្ត GAC S7 ពីក្រោយ ខណៈដែលរថយន្តខាងមុខកំពុងឈប់រង់ចាំភ្លើងស្តុបក្រហម បណ្តាលឱ្យខូចខាតទាំងសងខាង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ស្ថិតតាមបណ្ដោយផ្លូវព្រះនរោត្ដម កែងផ្លូវ១៨៤ សង្កាត់ផ្សារថ្មីទី៣…

Samsung សោកស្ដាយ! ការចរចាប្រាក់ខែជាមួយសហជីពដួលរលំ ប្រឈមមុខកូដកម្មកម្មករ ៥ម៉ឺននាក់

ក្រុមហ៊ុន Samsung Electronics បានប្រកាសពីការសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីការចរចាកិច្ចព្រមព្រៀងប្រាក់ខែជាមួយសហជីពនៅកូរ៉េខាងត្បូងបានបរាជ័យដោយគ្មានលទ្ធផលជាផ្លូវការ។ ក្រុមហ៊ុនបានសម្ដែងការព្រួយបារម្ភថា បញ្ហានេះអាចធ្វើឱ្យបុគ្គលិក ម្ចាស់ភាគហ៊ុន និងសាធារណជនមានការព្រួយបារម្ភកាន់តែខ្លាំងឡើង។ ទោះបីជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ខ្លួននឹងបន្តខិតខំទប់ស្កាត់កុំឱ្យស្ថានការណ៍ឈានទៅដល់ដំណាក់កាលអាក្រក់បំផុត តាមរយៈការសន្ទនាដោយស្មោះត្រង់ជាមួយសហជីព។ មេដឹកនាំសហជីពបានប្រកាសថា កម្មករជាង ៥០,០០០ នាក់ អាចនឹងធ្វើកូដកម្មពេញទំហឹងរយៈពេល ១៨ ថ្ងៃ ចាប់ពីថ្ងៃទី…

អាកាសធាតុកម្ពុជា៖ ភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់រហូតដល់ ៣០% ចាប់ពីថ្ងៃនេះតទៅ

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងជាបន្ទាន់នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ អំពីស្ថានភាពអាកាសធាតុនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលនឹងមានភ្លៀងធ្លាក់លាយឡំជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ ដោយសារឥទ្ធិពលនៃរបបខ្យល់មូសុងនិរតីដែលកំពុងបក់បោរខ្លាំងលើតំបន់ឈូងសមុទ្របេងហ្គោល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង និងសមុទ្រកម្ពុជា។ ក្រសួងធនធានទឹក បានបញ្ជាក់ថាស្ថានភាពនេះនឹងបន្តធ្វើឱ្យប៉ះពាល់ដល់ធាតុអាកាសចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ដែលមានព័ត៌មានលម្អិតដូចខាងក្រោម៖ ១.…

ខេត្តពោធិ៍សាត់៖ ឃាត់ខ្លួនជនជាតិចិន៤នាក់ ជាមួយរថយន្តទំនើប១១គ្រឿង ពាក់ព័ន្ធករណីប្លង់ខុសច្បាប់

កម្លាំងសមត្ថកិច្ចខេត្តពោធិ៍សាត់ បានធ្វើការឃាត់ខ្លួនជនជាតិចិនចំនួន ៤នាក់ រួមនឹងរថយន្តស៊េរីទំនើបៗចំនួន ១១គ្រឿង បន្ទាប់ពីរថយន្តទាំងនោះត្រូវបានដឹកយកទៅប្លង់(លក់)ចោលនៅក្នុងភូមិសាស្ត្រភូមិក្រពើរោទ៍ ឃុំស្នាមព្រះ ស្រុកបាកាន កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ សមត្ថកិច្ចបានឲ្យដឹងថា ជនជាតិចិនទាំង៤នាក់ រួមមាន៖ ១. លោក HONG MiNGMONG អាយុ ៣២ឆ្នាំ,…

អ៊ីរ៉ង់ដាក់ឱសានវាទអាមេរិក៖ ទទួលយកសន្តិភាព ឬប្រឈមបរាជ័យ

ក្រុងតេអេរ៉ង់៖ តំណាងចរចាកំពូលរបស់អ៊ីរ៉ង់ លោក Mohammad Bagher Ghalibaf បានផ្ញើសារដ៏តឹងរ៉ឹងទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី១២ ឧសភា ដោយព្រមានថា អាមេរិកគ្មានជម្រើសក្រៅពីទទួលយកផែនការសន្តិភាពចុងក្រោយរបស់ខ្លួននោះទេ បើមិនដូច្នោះទេ នឹងប្រឈមនឹងបរាជ័យជាបន្តបន្ទាប់។ ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា…

អស្ចារ្យ! អាមេរិក-អ៊ុយក្រែន​​ចាប់ដៃគូ​​បង្កើន​ទុន​​ផលិត​ដ្រូន​ទំនើប​​ឆ្លើយតប​តម្រូវការខ្ពស់

សហ​រដ្ឋ​អាមេរិក និង អ៊ុយក្រែន បាន​រៀប​ចំ​សេចក្តី​ព្រាង​អនុស្សរណៈ​ការពារជាតិ​ដ៏សំខាន់មួយ ដែល​អនុញ្ញាត​ឱ្យ​ប្រទេស​ទាំងពីរ​ផលិតដ្រូន​រួមគ្នា។ ជា​ពិសេស​ ទីក្រុង​កៀវ​អាច​នាំ​ចេញ​បច្ចេកវិទ្យា​សង្គ្រាម​អេឡិចត្រូនិក​ទៅកាន់​សហរដ្ឋ​អាមេរិក។ យោង​តាម​សារព័ត៌មាន CBS កាល​ពី​ថ្ងៃ​ទី១២ ខែឧសភា ឆ្នាំ​២០២៦ កិច្ច​ព្រម​ព្រៀង​នេះ​មានគោលបំណង​បន្ថយ​គម្លាត​ផលិតកម្ម​រវាង​លោក​ខាងលិច និង​តម្រូវការខ្ពស់​នៃ​ដ្រូន​ទំនើប។ តាម​រយៈ​ការ​បញ្ចូល​ដើមទុន​រួម​គ្នា អាមេរិក​និង​អ៊ុយក្រែន​មាន​គោល​បំណង​ពង្រីក​ការ​ផលិត​ប្រព័ន្ធ​ផ្លូវ​អាកាស​តម្លៃទាប និង​គ្រឿង​បរិក្ខារ​រុករកបាន​ឆ្ងាយ។ ខណៈ​ទីក្រុង​កៀវ​រំពឹង​ថា​នឹង​មាន​សមត្ថភាព​បង្កើន​ខ្ទង់​ចំណាយ​លើ​វិស័យ​ការពារជាតិ​សរុប​ចំនួន ៥៥ ប៊ីលានដុល្លារ​សម្រាប់​ឆ្នាំ​ខាងមុខ។…

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ផ្តាំផ្ញើសិស្សយុត្តិធម៌ថ្មីត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្តាំផ្ញើដល់សិស្សចៅក្រម-ព្រះរាជអាជ្ញា សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ឲ្យខិតខំបំពេញមុខងារដោយស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងការរំលោភបំពានដោយអយុត្តិធម៌។ លោកបន្តថា ការប្រកាន់ខ្ជាប់នូវស្មារតីនេះ នឹងលើកកម្ពស់គុណភាពសេវាយុត្តិធម៌ កិត្តិយស…

សោកនាដកម្ម! កុមារជិត ៦០នាក់ស្លាប់-របួសក្នុង១សប្ដាហ៍ ទោះលីបង់មានបទឈប់បាញ់ជាមួយអ៊ីស្រាអែល

ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល បានចូលជាធរមានតាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ក៏ដោយ ក៏ស្ថានការណ៍នៅលីបង់នៅតែបង្ហូរឈាម ជាពិសេសចំពោះកុមារដែលជាជនរងគ្រោះដ៏ធំបំផុត។ របាយការណ៍ថ្មីពីមូលនិធិសង្គ្រោះកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ដែលចុះផ្សាយដោយសារព័ត៌មាន The Star នាថ្ងៃទី១៤ ខែឧសភា បានបង្ហើបថា ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ កុមារយ៉ាងហោចណាស់ ៥៩នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ ឬរងរបួសធ្ងន់ធ្ងរ។…