admin

administrator

ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ផ្តាំផ្ញើសិស្សយុត្តិធម៌ថ្មីត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅរបស់ប្រជាពលរដ្ឋ

ភ្នំពេញ៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានផ្តាំផ្ញើដល់សិស្សចៅក្រម-ព្រះរាជអាជ្ញា សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ឲ្យខិតខំបំពេញមុខងារដោយស្មោះត្រង់ និងទទួលខុសត្រូវខ្ពស់។ លោកបានសង្កត់ធ្ងន់ថា ក្នុងនាមជាមន្ត្រីយុត្តិធម៌ ត្រូវធ្វើខ្លួនជាបង្អែកដ៏កក់ក្តៅសម្រាប់ប្រជាពលរដ្ឋ ជាពិសេសអ្នកដែលរងការរំលោភបំពានដោយអយុត្តិធម៌។ លោកបន្តថា ការប្រកាន់ខ្ជាប់នូវស្មារតីនេះ នឹងលើកកម្ពស់គុណភាពសេវាយុត្តិធម៌ កិត្តិយស…

សោកនាដកម្ម! កុមារជិត ៦០នាក់ស្លាប់-របួសក្នុង១សប្ដាហ៍ ទោះលីបង់មានបទឈប់បាញ់ជាមួយអ៊ីស្រាអែល

ទោះបីជាកិច្ចព្រមព្រៀងឈប់បាញ់រវាងលីបង់ និងអ៊ីស្រាអែល បានចូលជាធរមានតាំងពីពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ ក៏ដោយ ក៏ស្ថានការណ៍នៅលីបង់នៅតែបង្ហូរឈាម ជាពិសេសចំពោះកុមារដែលជាជនរងគ្រោះដ៏ធំបំផុត។ របាយការណ៍ថ្មីពីមូលនិធិសង្គ្រោះកុមារនៃអង្គការសហប្រជាជាតិ (UNICEF) ដែលចុះផ្សាយដោយសារព័ត៌មាន The Star នាថ្ងៃទី១៤ ខែឧសភា បានបង្ហើបថា ក្នុងរយៈពេលត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ កុមារយ៉ាងហោចណាស់ ៥៩នាក់ ត្រូវបានរាយការណ៍ថាបានស្លាប់ ឬរងរបួសធ្ងន់ធ្ងរ។…

ភ្ញាក់ផ្អើល! រុស្ស៊ីបាញ់សាកល្បងមីស៊ីល Sarmat ថ្មី ហោះបានជាង ៣ម៉ឺនគីឡូម៉ែត្រ ពូទីនថាខ្លាំងជាងគេលើលោក

ទីក្រុងមូស្គូ៖ រុស្ស៊ីបានបាញ់សាកល្បងមីស៊ីលបាលីស្ទិកអន្តរទ្វីបថ្មីមួយគ្រាប់ កាលពីថ្ងៃអង្គារ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងធ្វើទំនើបកម្មមីស៊ីលបាញ់នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ។ ការសាកល្បងនេះត្រូវបានស្វាគមន៍ដោយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ប៉ុន្មានថ្ងៃបន្ទាប់ពីលោកអះអាងថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនជិតដល់ទីបញ្ចប់ហើយ។ លោក ពូទីន បានថ្លែងថា មីស៊ីល Sarmat ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ នឹងដាក់ឱ្យបម្រើក្នុងសមរភូមិនៅចុងឆ្នាំនេះ ដើម្បីជំនួសមីស៊ីល Voyevoda ចាស់ពីសម័យសហភាពសូវៀត។ លោកប្រកាសយ៉ាងម៉ឺងម៉ាត់ថា…

លោក កង អាណាន់ បញ្ជាក់ថា រដ្ឋបាលស្រុកមិនរុះរើ «សម្រះ» ពលរដ្ឋនៅក្រៅតំបន់ហាមឃាត់ទេ ក្រោយមានកង្វល់ពីប្រជានេសាទ

ក្រោយពីមានការផ្ទុះឡើងនូវក្តីកង្វល់ និងការរិះគន់ពីសំណាក់ប្រជាពលរដ្ឋដែលប្រកបរបរនេសាទនៅក្នុងស្រុកអង្គរបូរី ពាក់ព័ន្ធនឹងវិធានការរឹតបន្តឹងលើការនេសាទពីសំណាក់រដ្ឋបាលស្រុកថ្មី លោក កង អាណាន់ អភិបាលស្រុកអង្គរបូរី បានចេញមុខផ្តល់ការបំភ្លឺជាផ្លូវការ។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ លោកអភិបាលស្រុកបានបញ្ជាក់យ៉ាងច្បាស់ថា ការអនុវត្តច្បាប់ និងការចុះបង្ក្រាបនាពេលថ្មីៗនេះ គឺមិនមែនធ្វើឡើងក្នុងលក្ខណៈទូទៅដែលប៉ះពាល់ដល់ឆ្នាំងបាយរបស់ពលរដ្ឋស្លូតត្រង់នោះទេ។ គោលដៅចម្បងនៃវិធានការរុះរើ និងបង្ក្រាប គឺធ្វើឡើងតែនៅក្នុង«តំបន់អន្លង់អភិរក្ស»ប៉ុណ្ណោះ ដែលជាកន្លែងច្បាប់ហាមឃាត់ដាច់ខាត…

សម្តេចតេជោ ហួសចិត្តនឹងមន្ត្រីកាងជនខិលខូចនាំទុរេនពីថៃ ចង់ដឹងថាមានវិធានការហើយនៅ?

ខេត្តស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយក្តីហួសចិត្តជាខ្លាំងចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលបានទៅកាងពួកជនខិលខូចនាំទុរេនចូលពីប្រទេសថៃ ថែមទាំងប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាមទៀតផង។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ?»។ សម្តេចតេជោ…

RMA Cambodia បើកដំណើរការជាផ្លូវការសាខា Ford ទី៩ នៅផ្លូវ២០០៤ ពង្រីកសេវាកម្មជូនអតិថិជន

ក្រុមហ៊ុន RMA Cambodia ដែលជាអ្នកនាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford នៅកម្ពុជា បានប្រារព្ធពិធីសម្ពោធជាផ្លូវការនូវអគារតាំងបង្ហាញ និងមជ្ឈមណ្ឌលជួសជុលរថយន្ត Ford សាខាផ្លូវ ២០០៤ កាលពីថ្ងៃទី១១ ឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA…

ខ្ទប់តំបន់ឈ្នាន់! កម្លាំងអាវុធហត្ថតាកែវ-កណ្តាលសហការបង្រ្កាបក្រុមជួញដូរគ្រឿងញៀន ឃាត់ខ្លួន៥នាក់ដកហូតសារធាតុញៀនជាង៣០០ក្រាម

ខេត្តតាកែវ៖ កម្លាំងកងរាជអាវុធហត្ថខេត្តតាកែវ សហការជាមួយកម្លាំងសមត្ថកិច្ចខេត្តកណ្តាល បានបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ ឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ព្រមទាំងដកហូតសារធាតុញៀនជាង ៣០០ ក្រាម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំប្រតិបត្តិការនេះ ដោយសម្របសម្រួលនីតិវិធីពីលោក ឯក ឆេងហួត…

ចាប់ក្មេងទំនើងជិះម៉ូតូសៀតដាវពេលយប់ ម្នាក់អត់រាងចាលចូលប៉ុស្តិ៍ជាលើកទី៣

ខេត្តកណ្ដាល៖ កម្លាំងនគរបាលស្រុកស្អាង បានចុះបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន ២នាក់ ដែលម្នាក់ធ្លាប់ចូលប៉ុស្តិ៍ជាលើកទី៣ ពាក់ព័ន្ធកាន់កាប់អាវុធកែច្នៃខុសច្បាប់ និងប្រើប្រាស់គ្រឿងញៀន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២០ និង៥៥នាទីយប់ ថ្ងៃទី១២ ឧសភា ២០២៦ នៅចំណុចផ្លូវជាតិលេខ១១០ ភូមិខ្ពបលើ ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល។ លោកវរសេនីយ៍ឯក…

សមត្ថកិច្ចបណ្ដេញជនជាតិចិន ១៦៦នាក់ ពាក់ព័ន្ធរឿងឆបោកតាមអនឡាញ ចេញពីកម្ពុជា

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា បានបន្តបណ្ដេញជនជាតិចិនចំនួន ១៦៦នាក់ (ស្រី ០៩នាក់) ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅកម្ពុជា ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ ការបណ្ដេញចេញនេះ ធ្វើឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់…

ភាពតានតឹងផ្ទុះឡើង! សំឡេងកាំភ្លើងលើកអាសន្ននៅព្រឹទ្ធសភាហ្វីលីពីន ខណៈសមាជិកព្រឹទ្ធសភា Dela Rosa ពលីកម្ចាត់ការចាប់ខ្លួន ICC

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែឧសភា (ម៉ោងក្នុងស្រុក) សំឡេងកាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងបរិវេណព្រឹទ្ធសភាហ្វីលីពីន ដែលជាកន្លែងសមាជិកព្រឹទ្ធសភា លោក Ronald Dela Rosa កំពុងជ្រកកោនដើម្បីគេចពីការចាប់ខ្លួនតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ តាមប្រភពព័ត៌មាន AFP បានឲ្យដឹងថា ការបាញ់ប្រហារយ៉ាងតិចចំនួន៥គ្រាប់ត្រូវបានឮឡើងភ្លាមៗ បន្ទាប់ពីក្រុមទាហានប្រដាប់អាវុធបានឡើងជណ្តើរនៃអគារសភា។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន លោក…