ភាពតានតឹងផ្ទុះឡើង! សំឡេងកាំភ្លើងលើកអាសន្ននៅព្រឹទ្ធសភាហ្វីលីពីន ខណៈសមាជិកព្រឹទ្ធសភា Dela Rosa ពលីកម្ចាត់ការចាប់ខ្លួន ICC

ភាពតានតឹងផ្ទុះឡើង! សំឡេងកាំភ្លើងលើកអាសន្ននៅព្រឹទ្ធសភាហ្វីលីពីន ខណៈសមាជិកព្រឹទ្ធសភា Dela Rosa ពលីកម្ចាត់ការចាប់ខ្លួន ICC

ព្រឹទ្ធសភាហ្វីលីពីន

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១៣ ខែឧសភា (ម៉ោងក្នុងស្រុក) សំឡេងកាំភ្លើងជាច្រើនគ្រាប់បានបន្លឺឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងបរិវេណព្រឹទ្ធសភាហ្វីលីពីន ដែលជាកន្លែងសមាជិកព្រឹទ្ធសភា លោក Ronald Dela Rosa កំពុងជ្រកកោនដើម្បីគេចពីការចាប់ខ្លួនតាមដីការបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។

តាមប្រភពព័ត៌មាន AFP បានឲ្យដឹងថា ការបាញ់ប្រហារយ៉ាងតិចចំនួន៥គ្រាប់ត្រូវបានឮឡើងភ្លាមៗ បន្ទាប់ពីក្រុមទាហានប្រដាប់អាវុធបានឡើងជណ្តើរនៃអគារសភា។ ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃហ្វីលីពីន លោក Victor Remulla បានប្រកាសថា គ្មានអ្នកស្លាប់ ឬរបួសទេ ខណៈអាជ្ញាធរកំពុងបន្តតាមរកអ្នកបាញ់ប្រហារ។

លោក Remulla បានគូសបញ្ជាក់ថា៖ «ខ្ញុំនៅទីនេះដើម្បីធានានូវភាពសុចរិតរបស់ព្រឹទ្ធសភា និងការពារសមាជិកព្រឹទ្ធសភាទាំងអស់» ដោយបញ្ជាក់ថា លោក Dela Rosa មានសុវត្ថិភាព។ លោក Dela Rosa កំពុងស្ថិតក្រោមការការពារពីកងកម្លាំងសន្តិសុខ។ រដ្ឋមន្ត្រីរូបនេះក៏បានសន្យាថា នឹងមិនមានដីកាចាប់ខ្លួនប្រឆាំងនឹងលោក Dela Rosa ឡើយ។

សមាជិកព្រឹទ្ធសភាហ្វីលីពីន

ដោយឡែក ប្រធានព្រឹទ្ធសភាហ្វីលីពីន លោក Alan Peter Cayetano បានសរសេរនៅលើហ្វេសប៊ុកថា៖ «យើងបានឮសំឡេងកាំភ្លើង ប៉ុន្តែមិនដឹងថាមានអ្វីកើតឡើងទេ។ មនុស្សគ្រប់គ្នាត្រូវបានចាក់សោរនៅក្នុងបន្ទប់។ យើងមិនអាចចេញបានទេ»។

ក្រោយហេតុការណ៍នេះ ប្រធានាធិបតី Ferdinand Marcos បានអំពាវនាវឲ្យភាគីពាក់ព័ន្ធរក្សាភាពស្ងប់ស្ងាត់ និងអះអាងថា រដ្ឋាភិបាលរបស់លោកគ្មានជាប់ពាក់ព័ន្ធឡើយ។ លោកបានសង្កត់ធ្ងន់ថា៖ «យើងនឹងស្វែងរកមូលហេតុនៃរឿងនេះឲ្យឃើញ»។

គួរបញ្ជាក់ថា លោក Dela Rosa ជាអ្នកអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនដ៏ឃោរឃៅរបស់អតីតប្រធានាធិបតី Rodrigo Duterte ហើយត្រូវបាន ICC ចេញដីកាចាប់ខ្លួនពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។ លោកបានបិទខ្ទប់ខ្លួនឯងនៅក្នុងព្រឹទ្ធសភា និងអំពាវនាវដល់យោធាកុំឲ្យប្រគល់ខ្លួនទៅ ICC៕

ហេតុការណ៍ព្រឹទ្ធសភា

administrator

Related Articles