សមត្ថកិច្ចបណ្ដេញជនជាតិចិន ១៦៦នាក់ ពាក់ព័ន្ធរឿងឆបោកតាមអនឡាញ ចេញពីកម្ពុជា

សមត្ថកិច្ចបណ្ដេញជនជាតិចិន ១៦៦នាក់ ពាក់ព័ន្ធរឿងឆបោកតាមអនឡាញ ចេញពីកម្ពុជា

ភ្នំពេញ៖ សមត្ថកិច្ចកម្ពុជា បានបន្តបណ្ដេញជនជាតិចិនចំនួន ១៦៦នាក់ (ស្រី ០៩នាក់) ដែលពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ករណីលួចស្នាក់នៅ និងធ្វើការងារខុសច្បាប់នៅកម្ពុជា ចេញពីព្រះរាជាណាចក្រកម្ពុជា តាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ កាលពីថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។

ជនជាតិចិនត្រូវបានបណ្តេញចេញ

ការបណ្ដេញចេញនេះ ធ្វើឡើងក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ ដោយសហការជាមួយស្ថានទូតចិន។

សមត្ថកិច្ចកំពុងប្រតិបត្តិការ

នេះជាការអនុវត្តតាមវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងការដឹកនាំតម្រង់ទិសរបស់ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាគ្រប់ប្រភេទនៅកម្ពុជា ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និងសកលលោក ដោយមិនលើកលែងសូម្បីតែមេខ្លោងនៅពីក្រោយ ព្រមទាំងជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោតឱ្យមកធ្វើការនោះផងដែរ។

administrator

Related Articles