សម្តេចតេជោ ហួសចិត្តនឹងមន្ត្រីកាងជនខិលខូចនាំទុរេនពីថៃ ចង់ដឹងថាមានវិធានការហើយនៅ?

សម្តេចតេជោ ហួសចិត្តនឹងមន្ត្រីកាងជនខិលខូចនាំទុរេនពីថៃ ចង់ដឹងថាមានវិធានការហើយនៅ?

ខេត្តស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដោយក្តីហួសចិត្តជាខ្លាំងចំពោះមន្ត្រី ក.ប.ប ខេត្តបាត់ដំបង ដែលបានទៅកាងពួកជនខិលខូចនាំទុរេនចូលពីប្រទេសថៃ ថែមទាំងប្រកាសថាទុរេននោះជាទុរេនខេត្តកំពង់ចាមទៀតផង។

រូបភាពពាក់ព័ន្ធ

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖ «ហេតុអ្វីមន្ត្រីយើងទៅកាងជនខិលខូច ខណៈជនខិលខូចបានសារភាពថា បាននាំចូលពីប្រទេសថៃ។ ប្រជាពលរដ្ឋមិនទាន់អស់ចិត្តទេ ខ្ញុំក៏មិនទាន់អស់ចិត្តដែរ។ តើមន្ត្រីរូបហ្នឹងបានមានវិធានការហើយនៅ?»។

សម្តេចតេជោ បានបញ្ជាក់ថា បញ្ហានេះមិនមែនជារឿងពហិកានោះទេ តែពាក់ព័ន្ធនឹងសុខភាពរបស់ប្រជាពលរដ្ឋ។ សម្តេចបានណែនាំដល់មន្ត្រីគ្រប់រូប កុំយកគំរូតាមមន្ត្រីរូបនេះឱ្យសោះ។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានបញ្ជាក់ផងដែរថា សម្រាប់មន្ត្រីបែបនេះ មិនគួរចាត់វិធានការត្រឹមអនុវត្តន៍វិន័យរបស់មន្ត្រីនោះទេ គួរតែចាត់វិធានការផ្លូវច្បាប់ ដើម្បីធ្វើជាមេរៀនព្រមានដល់មន្ត្រីខិលខូចផ្សេងទៀត ដែលមិនគួរកើតមានឡើង៕

administrator

Related Articles