ប៉ោយប៉ែត៖ សមត្ថកិច្ចវាយលុកផ្ទះជួល ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន៨នាក់ជាបន្តបន្ទាប់ ដកហូតវត្ថុតាងយ៉ាងច្រើន
ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានបើកប្រតិបត្តិការវាយលុកចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតំបន់ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន ៨នាក់ជាបន្តបន្ទាប់ ព្រមទាំងដកហូតវត្ថុតាងគ្រឿងញៀនមួយចំនួនធំ។ ប្រតិបត្តិការនេះ ធ្វើឡើងកាលពីយប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត…
