លោក ស៊ី ជិនពីង ស្នើ​ចិន-អាមេរិកធ្វើជាដៃគូ លោក ត្រាំ ឆ្លើយតបថាទំនាក់ទំនងនឹងល្អជាងពេលណាទាំងអស់

លោក ស៊ី ជិនពីង ស្នើ​ចិន-អាមេរិកធ្វើជាដៃគូ លោក ត្រាំ ឆ្លើយតបថាទំនាក់ទំនងនឹងល្អជាងពេលណាទាំងអស់

ទីក្រុងប៉េកាំង៖ នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំកំពូលផ្លូវការ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នាទីក្រុងប៉េកាំង ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានអំពាវនាវជាផ្លូវការទៅកាន់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ឱ្យប្រទេសទាំងពីរធ្វើជាដៃគូ មិនមែនជាគូប្រជែងនឹងគ្នាឡើយ។ នេះបើតាមប្រភពពី BBC, CNN, Reuters, The Guardian, Aljazeera និងប្រភពផ្សេងទៀត។

កិច្ចប្រជុំកំពូលចិន-អាមេរិក

ការថ្លែងបែបនេះបានធ្វើឡើងចំពេលមេដឹកនាំមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរកំពុងបើកកិច្ចចរចាដ៏មានសារៈសំខាន់ ដែលពិភពលោកកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។

លោក ស៊ី បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគួរតែជួយគ្នាទៅវិញទៅមកដើម្បីជោគជ័យ និងសម្រេចបាននូវវិបុលភាពរួមគ្នា។ ជាការឆ្លើយតប លោក ត្រាំ បានសម្តែងការអបអរសាទរ និងលើកឡើងថាវាជាកិត្តិយសដែលបានជួបពិភាក្សាជាមួយលោក ស៊ី ដោយបានហៅលោក ស៊ី ថាជាមេដឹកនាំដ៏អស្ចារ្យ ហើយទំនាក់ទំនងរវាងមហាអំណាចទាំងពីរនឹងប្រសើរជាងពេលណាៗទាំងអស់។

មេដឹកនាំចិន-អាមេរិកចាប់ដៃគ្នា

តាមការរំពឹងទុក របៀបវារៈសំខាន់ៗនៃកិច្ចចរចារវាងមេដឹកនាំទាំងពីររូប សម្រាប់ដំណើរទស្សនកិច្ចរយៈពេល៣ថ្ងៃ (ថ្ងៃទី១៣-១៥ ឧសភា) របស់លោកប្រធានាធិបតី ត្រាំ រួមមាន៖ សង្គ្រាមសេដ្ឋកិច្ច និងពន្ធដារ សង្គ្រាមនៅអ៊ីរ៉ង់ និងវិបត្តិថាមពល បញ្ហាកោះតៃវ៉ាន់ ព្រមទាំងបញ្ហាបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត (AI)។ លោក ត្រាំ ក៏បានអញ្ជើញបណ្តាមេដឹកនាំពាណិជ្ជកម្មអាមេរិកជាច្រើនរូបចូលរួមក្នុងដំណើរទស្សនកិច្ចនេះផងដែរ ជាពិសេសលើវិស័យបច្ចេកវិទ្យា៕

administrator

Related Articles