ជនជាតិចិន ៣នាក់ លួចរថយន្ត និងស្លាកលេខ៦ករណី ត្រូវបញ្ជូនទៅតុលាការ

ជនជាតិចិន ៣នាក់ លួចរថយន្ត និងស្លាកលេខ៦ករណី ត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ៖ ជនជាតិចិនចំនួន ៣នាក់ ដែលជាមុខសញ្ញាលួចរថយន្ត និងស្លាកលេខ ត្រូវបាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ក្រោយបញ្ចប់នីតិវិធីសួរនាំ។

ជនសង្ស័យទាំង៣នាក់

ជនសង្ស័យទាំង៣នាក់ រួមមាន៖ ១.ឈ្មោះ FEI YIYUAN ប្រុស អាយុ ៤២ឆ្នាំ, ២.ឈ្មោះ XUE XITAO ប្រុស អាយុ ៣៤ឆ្នាំ, ៣.ឈ្មោះ QIAN XIQIANG ប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិនទាំងអស់ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល អគារ BAI LY 2 ផ្លូវសបិត សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

វត្ថុតាង

លោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បញ្ជាក់ថា ជនសង្ស័យបានប្រព្រឹត្តបទល្មើសចំនួន ៦ករណី រួមមាន លួចរថយន្ត ALPHARD ពណ៌ខ្មៅ ស្លាកលេខ APO.K66, លួចរថយន្ត LEXUS LM350 ពណ៌ខ្មៅ ស្លាកលេខ H.Z.8998, លួចរថយន្ត GAC NG8 ពណ៌ស ស្លាកលេខ 2CI-3521 ព្រមទាំងលួចស្លាកលេខរថយន្តចំនួន ៣ផ្សេងទៀត នៅតាមទីតាំងផ្សេងៗក្នុងរាជធានីភ្នំពេញ ខេត្តព្រៃវែង និងខេត្តកណ្តាល។

វត្ថុតាងស្លាកលេខ

លោកបន្តថា កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ នៅចំណុចផ្លូវសហពន្ធ័រុស្សី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីការសាកសួរ ជនសង្ស័យបានសារភាពរាល់សកម្មភាពទាំងអស់។ វត្ថុតាងដកហូតរួមមាន រថយន្តម៉ាកព្រុសពណ៌ទឹកមាស (ជាមធ្យោបាយធ្វើសកម្មភាព) សម្ភារៈមួយចំនួន និងស្លាកលេខចំនួន ១០សន្លឹក។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

administrator

Related Articles