អ្នកនាំពាក្យក្រសួងការពារជាតិ៖ រាជរដ្ឋាភិបាលប្តេជ្ញាអនុវត្តសេចក្តីប្រកាសរួម GBC លើកទី៣ យ៉ាងម៉ឺងម៉ាត់ ដើម្បីសន្តិភាពព្រំដែន

អ្នកនាំពាក្យក្រសួងការពារជាតិ៖ រាជរដ្ឋាភិបាលប្តេជ្ញាអនុវត្តសេចក្តីប្រកាសរួម GBC លើកទី៣ យ៉ាងម៉ឺងម៉ាត់ ដើម្បីសន្តិភាពព្រំដែន

ខេត្តបន្ទាយមានជ័យ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដឹកនាំដោយប្រធានបេសកកម្ម (HOM AOT) ចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ពីស្ថានភាពព្រំដែននៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

រូបភាពស្ថានភាពព្រំដែន

ទីតាំងនេះធ្លាប់ទទួលរងការវាយប្រហារ រាយបន្លាលួស និងដាក់ពង្រាយទូកុងតឺន័រកាន់កាប់ដោយខុសច្បាប់របស់យោធាថៃ ដែលបណ្តាលឱ្យប្រជាពលរដ្ឋកម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានវិញបាន។

រូបភាពស្ថានភាពព្រំដែន

ការចុះសង្កេតការណ៍របស់អាស៊ាននៅទីតាំងដែនអធិបតេយ្យរបស់កម្ពុជាដែលត្រូវយោធាថៃកាន់កាប់ខុសច្បាប់ គូសបញ្ជាក់ពីភាពចាំបាច់ក្នុងការចាប់ផ្តើមវាស់វែងខ័ណ្ឌសីមាដោយគណៈកម្មការចម្រុះខ័ណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមចំនុចទីបីនៃសេចក្តីប្រកាសរួម GBC ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

រូបភាពស្ថានភាពព្រំដែន

គោលដៅចម្បងគឺដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ប្រកបដោយសុវត្ថិភាព និងកិត្តិយស។

រូបភាពស្ថានភាពព្រំដែន

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជា នៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ និងសុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរួម GBC លើកទី៣ សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត។

រូបភាពស្ថានភាពព្រំដែន

នេះគឺដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាព សន្តិភាព និងស្ថិរភាពយូរអង្វែងនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

រូបភាពស្ថានភាពព្រំដែនរូបភាពស្ថានភាពព្រំដែនរូបភាពស្ថានភាពព្រំដែនរូបភាពស្ថានភាពព្រំដែនដោយ៖ តារា

administrator

Related Articles